36 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​បុរស​ម្នាក់​ពីបទ​ក្លែងជា​ព្រះអនុជ​របស់​ព្រះ​មហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម ​មន្ត្រី​បាន​និយាយថា សាលា​ដំបូង​ខេត្ត​តាកែវ​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់ និង​បក្ខពួក​របស់​ខ្លួន​ពីបទ​ឆបោក​កាលពី​ម្សិល​មិញ ដែលបាន​ធ្វើ​ដំណើរ​ទៅ​តាម​ភូមិ​នានាដោយ​​ក្លែង​​ជា​ព្រះ​រាជ​បុត្រ​របស់​ ព្រះបរមរតនកោដ្ឋ សម្ដេច​ឪ នរោត្តម សីហនុ ដើម្បី​បញ្ចុះ​បញ្ចូល​អ្នកភូមិ​ឲ្យ​ទិញ​គ្រឿង​អលង្ការ​​​ក្លែង​ក្លាយ​។

លោក អុ៊ក សំណាង​ ស្នង​ការ​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា នរោត្តម រដ្ឋា អាយុ​៦២​ឆ្នាំ និង​បក្ខពួក​របស់​ខ្លួន​ឈ្មោះ ជឹម ភាន់ អាយុ​៥៥​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ថា ឈ្មោះ រដ្ឋា នេះ​បាន​ក្លែង​ជា​ព្រះអនុជ​ពៅ​របស់​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនី។

​ឧត្ដម ​សេនីយ៍ត្រី សំណាង បាន​មាន​ប្រសាសន៍ថា​ បន្ទាប់ពី​យើង​ទទួល​បានព័ត៌មាន​ពី​អ្នក​ភូមិ​ យើង​បាន​រាយការណ៍​ទៅ​សាលា​ដំបូង​ខេត្ត​ ហើយ​ព្រះរាជអាជ្ញា​បាន​បង្គាប់​ឲ្យ​យើង​ចាប់​ខ្លួន​ពួកគេ ខណៈ​ដែល​ពួកគេ​បាន​បញ្ចុះ​បញ្ចូល​អ្នកភូមិ​ឲ្យ​ជឿ​ថា ឈ្មោះ រដ្ឋា នេះជា​សមាជិក​​ព្រះ​រាជវង្សានុវង្ស​”។

លោក ជុំ ឈឿន អធិការ​នគរ​បាល​ស្រុក​ព្រៃកប្បាស​ បានមាន​ប្រសាសន៍​ថា ជន​ឆបោក​ទាំង​នេះ​ដែលមក​ពី​ខេត្ត​កណ្ដាលនោះ ក៏​បាន​ប្រាប់​អ្នកភូមិ​ផង​ដែរ​ថា គ្រឿង​អលង្ការ​នេះ​ជា​របស់​ព្រះរាជវង្សានុវង្ស។

លោក ​បាន​បន្ថែមថា អ្នក​ភូមិ​បាន​រាយ​ការណ៍​ថា ជន​សង្ស័យទាំង​នេះ​​បាន​លក់​ចិញ្ចៀន​ក្លែង​ក្លាយក្នុង​​តម្លៃ​ចាប់​ពី​៣០​ទៅ ​៥០​ដុល្លារ ហើយ​បន្ទាប់​មក​​សន្យា​ថា នឹង​ត្រឡប់​មក​វិញ​ក្នុង​រយៈពេល​៥​ទៅ​១០​ខែ​ក្រោយ​ដើម្បីមក​ទិញ​ចិញ្ចៀន​ ទាំង​នេះ​​វិញ​ក្នុង​​មួយវង់ៗ​តម្លៃ១.០០០ដុល្លារ​។

លោក ទិន សុចិត្រា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បាន​អះ​អាង​ថា ជន​សង្ស័យ​ទាំង​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆបោក៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស