29 C
Phnom Penh

នគរបាល​ចាប់ខ្លួន​បុរស​ពីរនាក់​នៅក្នុង​ករណី​ប៉ុនប៉ង​រំលោភ​និង​បៀត​បៀន កេរ្តិ៍ភេទ​ដាច់ដោយឡែក​ពីគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នកនេសាទ​អាយុ​៣២ឆ្នាំម្នាក់ដែល​តាម​ចោទថា បាន​ធ្វើ​ឲ្យ​ស្ត្រីម្នាក់​រង​របួស​ធ្ងន់​បន្ទាប់ពី​នាង​បាន​ប្រវាយ​ប្រតប់​ ​អំឡុង​ការ​ប៉ុនប៉ង​រំលោភ​​​កាលពី​វេលាទៀបភ្លឺ​ព្រឹក​ថ្ងៃច័​ន្ទ​​នៅក្នុង​ ខេត្ត​ព្រះ​សីហនុនោះ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិល​មិញ ចំណែក​កម្មករ​សំណង់​ម្នាក់​នៅក្នុង​ខេត្ត​បន្ទាយ​មានជ័យ ​​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​បៀត​បៀន​កេរ្តិ៍​ភេទ​ក្មេងស្រី​អាយុ​ ៣ឆ្នាំម្នាក់​។

យោង ​តាម​លោក ណុប សារឿន នាយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​ព្រះ​សីហនុ​បាន​ឲ្យ​ដឹង​ថា ទិត្យ ជឿន អ្នកនេសាទមកពី​ខេត្ត​កំពត​​​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ម៉ោង​ប្រហែល​៤និង​៣០នាទី​ទៀប​ភ្លឺ​​ព្រឹក​ថ្ងៃច័ន្ទ ​នៅក្នុង​ក្រុង​ព្រះ​សីហនុ រយៈពេល​ប្រហែល​ពីរម៉ោង​​បន្ទាប់ពី​ប៉ុនប៉ង​ចាប់រំលោភ​​ស្ត្រី​អាយុ​៣១ឆ្នាំ​ នៅ​ផ្ទះ​របស់ស្ត្រីរូបនេះ​ស្ថិត​ក្នុង​សង្កាត់​លេខ​១។

លោក សារឿន បាន​មាន​ប្រសាសន៍ថា បុរស​ឈ្មោះ​ ជឿន បាន​ឡើង​តាម​ជញ្ជាំង​ចូលទៅក្នុង​ផ្ទះ​របស់​ស្ត្រី​រូបនេះ​ដែលជន​នេះ​បាន​ ប៉ុនប៉ង​រំលោភ​គាត់។

លោក​បាន​មាន​ប្រសាសន៍ថា “ខណៈស្ត្រីរូបនេះ ​កំពុង​ដេកលង់លក់​នៅឡើយ​នៅក្នុង​បន្ទប់របស់ខ្លួន ជន​សង្ស័យ​រូបនេះ​បាន​ចូលទៅក្នុង​ផ្ទះ ហើយ​បាន​ព្យាយាម​ដោះសម្លៀក​បំពាក់របស់គាត់។ ជន​សង្ស័យ​បាន​ប៉ុនប៉ង​​ចាប់​រំលោភគាត់​​ ប៉ុន្តែ​ស្ត្រីរូបនេះ​បាន​រើ​បម្រះ​ ហើយ​បាន​តដៃវិញ”។

លោក សារឿន បានបន្ថែម​ថា បន្ទាប់ពី​ជន​រងគ្រោះ​​បាន​ស្រែក​ឲ្យ​គេ​ជួយ ឈ្មោះ​ ជឿន បាន​ដក​កាំបិត ហើយ​​កាប់ក្បាល​ស្ត្រី​រូបនេះ​ និង​ដង​ខ្លួន​ជាច្រើន​កាំបិត​មុនពេល​​គេ​ចខ្លួន​។

លោក​បានមាន​ប្រសាសន៍ថា “​យើង​បាន​ចាប់ខ្លួន​ជន​នេះ​នៅពេល​ក្រោយ​មក ខណៈដែល​កំពុង​លាក់ខ្លួន​នៅក្នុង​ទូក​នេសាទដែល​បាន​ឈប់​នៅកន្លែង​ចត​ទូក” ជិត​កន្លែង​​រំលោភ​បាន​កើតឡើង។

លោក សារឿន បានបន្ថែមថា ជន​រងគ្រោះ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ​នៅ​គ្លីនិក​ឯក​ជន​ក្នុង​ ក្រុង​ព្រះ​សីហនុ​កាលពី​ល្ងាច​ម្សិលមិញ ចំណែក​ជន​សង្ស័យបាន​​សារភាពចំពោះ​បទ​ឧក្រិដ្ឋនេះ ហើយ​នឹងត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅថ្ងៃនេះ​ដើម្បី​ធ្វើការ​ចោទ​ ប្រកាន់។

នគរបាល ​បាន​លើកឡើង​ថា នៅក្នុង​ករណី​ដាច់ដោយ​ឡែក​មួយ​ទៀត កាលពី​ថ្ងៃអាទិត្យ​ សាលាដំបូង​ខេត្ត​​បន្ទាយ​មាន​ជ័យ​បាន​ចោទប្រកាន់​​កម្មករ​សំណង់​អាយុ​ ៤៦ឆ្នាំម្នាក់​​ពី​បទ​បៀត​បៀន​កេរ្តិ៍ភេទ​​ក្មេងស្រី​អាយុ​៣ឆ្នាំ​ម្នាក់​ នៅក្នុងក្រុង​​ប៉ោយ​ប៉ែត្រ​​កាលពី​មួយ​ថ្ងៃមុន។

យោង ​តាម​លោក អុឹម សុភារក្ស នាយ​ប៉ុស្តិ៍សង្កាត់​បាន​ឲ្យ​ដឹង​ថា មៀន មឿន ជា​កម្មករ​សំណង់ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​ការដ្ឋាន​សំណង់​ក្នុង​សង្កាត់​ ប៉ោយ​ប៉ែត កន្លែង​ដែល​ជន​នេះ​តាម​ចោទថា បាន​បៀត​បៀន​កេរ្តិ៍ភេទក្មេងស្រី​រូបនេះ។

លោក សុភារក្ស បានមាន​ប្រសាសន៍ថា ជីតា​ក្មេងស្រី​រូបនេះ​ និង​កម្មករ​ដទៃទៀត​​បាន​ឃើញ​​ ឈ្មោះ មឿន បៀត​បៀន​ក្មេងស្រីរូបនេះ ហើយ​បាន​ឃាត់ខ្លួន​គាត់​​មុនពេល​ទូរស័ព្ទ​ទៅ​នគរបាល។

លោក​បានមាន​ប្រសាសន៍ថា “​ជន ​សង្ស័យ​រូបនេះ​សារភាពថា​ ពិត​ជា​បាន​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋនេះមែន ពីព្រោះ​ខ្លួន​ស្រវឹង​ស្រា។ ជន​នេះត្រូវបាន​ចាប់ខ្លួន​ ហើយ​យកទៅ​ឃុំនៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កាលពីម្សិលមិញ​”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស