41.3 C
Phnom Penh

ក្មេង​​​ប្រុស​​​ជំទង់​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ពីបទ​​​វាយ​​​ក្មេង​​​ស្រី​​​មិត្ត​​​រួម​​​ថ្នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​​​​មន្ត្រីនគរ​​​បាល​​​ម្នាក់​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្មេង​​​ប្រុស​​​ជំទង់​​​ម្នាក់​​​ ​​​​​​ត្រូ​​​វបាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ នៅ​​​ក្នុង​​​ស្រុក​​​សូទ្រ​​​និគម បន្ទាប់​​​ពី​​​វីដេអូ​​​ឃ្លីប​​​ដែលស្ត្ី​​​ពី​​​ក្មេង​​​ប្រុស​​​រូប​​​នេះ​​​វាយ​​​ក្មេង​​​ស្រី​​​មិត្ត​​​រួម​​​ថ្នាក់​​​ម្នាក់​​​​​​​​​ត្រូ​​​វបាន​​​គេ​​​ចែក​​​រំលែក​​​យ៉ាង​​​សុះសាយ​​​​​​​តាម​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម។

លោក ទេព ចាន់​​ណា អធិការ​​​នគ​​​របាល​​​ស្រុក​​​សូទ្រ​​​និគម​​​បាន​​​ឲ្យ​​​ដឹង​​​ថា អាជ្ញាធរ​​​​​​បាន​​​ចាប់​​​ផ្តើម​​​​​​តាម​​​ស្វែង​​​រក​​​ជន​​​សង្ស័យ​​​អាយុ​​​១៦​​​ឆ្នាំ​​​រូប​​​នេះ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ បន្ទាប់ ពី​​​​​​វីដេអូ​​​ឃ្លីប​​​ដែល​​​ស្តី​​​ពី​​​ជន​​​សង្ស័យ​​​រូប​​​​​​នេះ​​​វាយ​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​អាយុ​​​១៤​​​ឆ្នាំ​​​​​​​​​នៅ​​​ចំពោះ​​​មុខ​​​មិត្ត​​​រួម​​​ថ្នាក់​​​​​​ត្រូវ​​​បាន​​​គេ​​​ចែក​​​រំលែក​​​​​​ពាសពេញ​​​ហ្វេសប៊ុក​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​តាម​​​រក​​​ក្មេង​​​ប្រុស​​​ជំទង់​​​រូប​​​នេះ​​​ បន្ទាប់​​​ពី​​​យើង​​​បាន​​​ឃើញ​​​វីដេអូ​​​ឃ្លីប​​​នៅ​​​ក្នុង​​​ហ្វេស​​​ប៊ុក​​​ ហើយ​​​បន្ទាប់​​​មក​​​យើង​​​បាន​​​​​​ទទួល​​​បណ្តឹង​​​ពី​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ [នៅថ្ងៃ​​​អាទិត្យ​​​]។ នៅថ្ងៃ​​​បន្ទាប់​​​យើង​​​បាន​​​ចាប់​​​ខ្លួន​​​ក្មេង​​​ប្រុស​​​រូប​​​នេះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨ និង​​​១៥នាទី​​​នៅ​​​ពេល​​​ក្មេង​​​ប្រុស​​​នេះ​​​ព្យាយាម​​​គេច​​​ចូល​​​ក្នុង​​​ផ្ទះ​​​របស់ខ​​​្លួន​​”។

លោក ចាន់ណា បាន​​​បន្ថែម​​​ថា ជន​​​សង្ស័យ​​​បាន​​​ទៅ​​​លាក់​​​ខ្លួន​​​នៅ​​​ផ្ទះ​​​មិត្ត​​​ភក្តិ​​​ដើម្បី​​​​​​គេ​​​ចពីការ​​​ចាប់​​​ខ្លួន​​​តាំង​​​ពី​​​ហេតុការណ៍​​​បាន​​​កើត​​​ឡើង​​​​ម្លេ៉ះ។ហើយ​​​ហេតុការណ៍​​​​​​នេះ​​​បាន​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ឈ្លោះ​​​​​​ប្រកែក​​​ពាក្យ​​​សម្តី​​​គ្នា​​​យ៉ាង​​​ខ្លាំង​​​រវាង​​​ជន​​​សង្ស័យ និង​​​ជន​​​រងគ្រោះ​​​។

អធិការ​​​នគរ​​​បាល​​​រូប​​​េនះ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “យោង​​​តាម​​​ជន​​​សង្ស័យ និង​​​ជន​​​រង​​​គ្រោះ​​​ ពួក​​​គេ​​​ធ្លាប់​​​លេង​​​វាយ​​​គ្នា​​​ទៅ​​​វិញ​​​ទៅមក​​​ ប៉ុន្តែ លើក​​​នេះ​​​ពួក​​​គេ​​​បាន​​​លេង​​​ជ្រុល​​​​​​ហួស​​​ហេតុ​​​ពេក​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ក្មេង​​​ប្រុស​​​រូប​​​នេះ​​​បាន​​​ដាល់​​​ អុក​​​កែង និង​​​បោច​​​សក់​​​ក្មេង​​​ស្រី​​​រង​​​គ្រោះ។ ជន​​​សង្ស័យ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​​​​នៅថ្ងៃ​​​​​​នេះ​​​។

យោង​​​តាម​​​សេចក្តីថ្លែង​​​ការណ៍​​​មួយ​​​​​​បង្ហោះ​​​នៅ​​​លើ​​​គេ​​​ហទំព័រ​​​​​​របស់​​​ក្រសួង​​​អប់​​​រំ​​​ យុវជន​​​ និង​​​កីឡា​​​កាល​​​ពី​​​ម្សិលមិញ ហេតុការណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​វិទ្យាល័យ​​​មួយ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “បន្ទាប់​​​ពី​​​បាន​​​មើល​​​វីដេអូ​​​ឃ្លីប​​​នេះ​​​ ក្រសួង​​​អប់​​​រំ យុវជន និង​​​​​​កីឡា​​​​​​បាន​​​សិក្សា​​​ហើយ​​​រក​​​ឃើញ​​​ថា ហេតុការណ៍​​​នេះ​​​បាន​​​​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ថ្នាក់​​​ទី​​​៩Bនៅ​​​វិទ្យាល័យ​​​ដំដែក​​​ក្នុង​​​ស្រុក​​​សូទ្រ​​​និគម​​​ ខេត្ត​​​សៀម​​​រាប​​​”។

សេចក្តីថ្លែងការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ថែម​​​ថា ក្រសួង​​​អប់​​​រំ​​​ យុវជន និង​​​កីឡា កំពុង​​​រៀប​​​ចំ​​​ផែន​​​ការ​​​​​ដាក់​​​នគរ​​​បាល​​​ និង​​​មន្ត្រី​​​សន្តិសុខ​​​ឲ្យ​​​ឈរ​​​​​​ជើង​​​នៅ​​​តាម​​​សាលាទាំង​​​អស់​​​នៅ​​​ទូទាំង​​​ប្រទេស​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​​​​បន្ថែ​​​មទៀត​​​ដូច្នេះ​​​ថា “[នៅក្នុង​​​​​​ថ្ងៃ​​​នេះ​​​] ក្រសួង​​​អប់​​​រំ​​​ យុវជន និង​​​កីឡា​​​ កំពុង​​​សហការ​​​ជាមួយ​​​ក្រសួង​​​មហាផ្ទៃ​​​ជា​​​ពិសេស​​​នគរ​​​បាល​​​ជាតិ​​​ដើម្បី​​​​​​បង្កើត​​​ប្រព័ន្ធ​​​សន្តិសុខ​​​នៅ​​​តាម​​​​​​សាលា…យើង​​​នឹង​​​ចាប់​​​ផ្តើម​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​មុន​​​គេ​​​។ នៅ​​​តាម​​​សាលា​​​ទាំង​​​អស់​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ យើង​​​ត្រូវ​​​ការ​​​ដាក់​​​​​​សន្តិសុខ​​​ម្នាក់ និង​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​ឲ្យ​​​ឈរ​​​ជើង​​​”។

​​​​​​​​​លីង​​​ [link] មួយ​​​នៃ​​​វីដេអូ​​​ឃ្លីប​​​​​​ដែលបាន​​​បង្ហោះ​​​នៅ​​​លេើ​​​ទំព័រ​​​​​​ហ្វេសប៊ុក​​​របស់​​​កាសែត​​​​​​ក្នុង​​​ស្រុកមួយ​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ថា មាន​​​​​​អ្នក​​​ចុច like កើន​​​ឡើង​​​​​​ដល់​​​ទៅ​​​១២.០០០[likes] និង​​​អ្នក​​​ចែក​​​រំលែក​​​កើន​​​ឡើង​​​៣.០០០[shares] ​​​គិត​​​ត្រឹម​​​ល្ងាច​​​ម្សិលមិញ​​​៕ ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស