
របាំខ្មែរបុរាណ ‘ផាមីណាទេវី’ មានភាពរស់រវើកក្នុងក្រុងភ្នំពេញ
វេទមន្ត ចាប់ផ្តើមពីសទ្ទសញ្ញាដំបូងនៃការប្រគំភ្លេងប្រពៃណី និង ក្នុងអំឡុងពេល៨០នាទីក្រោយមក អ្នករបាំបុរាណខ្មែរនៅក្នុង របាំដែលមានឈ្មោះថា”ផាមីណា ទេវី” នាំ ទស្សនិកជនចូលទៅក្នុងសាច់រឿងមួយពោរពេញទៅដោយ ជម្លោះ ការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា និងលាយឡំទៅដោយ សេចក្តីស្នេហាផ្អែមល្ហែម។
ច្នៃប្រឌិត ដោយអ្នកជំនាញនាដសាស្ត្រ ខ្មែរ លោកស្រី សុភីលីន ជាម សាភីរោ របាំនេះគឺពោរពេញ ដោយចលនារស់រវើក និងការរំជួលចិត្ត។ ទឹកមុខអ្នករបាំ នៅតែធ្មឹងស្របទៅ តាមប្រពៃណី ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏រំលេចនូវ អារម្មណ៍ទាំងមូលដោយមានខ្សែភ្នែកនិងភាសាកាយវិការ។

ក្នុងពេល ដែលពួកគេបង្ហាញខ្លួននៅពីមុខទស្សនិកជន របស់គេ អ្នករបាំកំពុងត្រៀមខ្លួនអស់រយៈពេលជាច្រើន ម៉ោង ដោយខំប្រឹងហ្វឹកហាត់ខ្លាំងក្លា ដើម្បីឲ្យ ស៊ាំទៅនឹងទីតាំងលើឆាក។
ក្នុងរបាំនេះ ជាលំនាំបែបខ្មែរនៃរបាំដែលមានចំណងជើងថា “ខ្លុយទិព្វ” របស់ លោក វ៉ុលហ្គាង អាម៉ាដឹស ម៉ូហ្សាត ដែលសម្តែងនៅក្រុងវីយែន ក្នុងឆ្នាំ២០០៦ អ្នករបាំមិនត្រឹមតែប្រើកម្រាលទាំងមូលក្នុង ផ្ទាំងគំនូរស្រុះគ្នាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ប្តូរ គ្រឿងតែងឆាកដែលមានខ្សែដែកក្នុងគ្រោងនៃ ទ្រង់ទ្រាយផ្សេងៗគ្នាដែរ។

បន្ថែមលើ ការប្រើសក់វែង និងការតុបតែងខ្លួន ដែលសិល្បករទូទាំង ពិភពលោក ត្រូវឆ្លងកាត់មុននឹងសម្តែងនោះ អ្នករបាំ ត្រូវស្លៀកសម្លៀកបំពាក់ ដែលរបាំខ្មែរបុរាណ ត្រូវប្រើពេលជាច្រើនម៉ោង។ ចំណែកឯសម្លៀកបំពាក់ដែល រៀបចំជាពិសេសសម្រាប់អ្នករបាំសិល្បៈសុភីលីន គឺស្រាលជាង សម្លៀកបំពាក់ធម្មតាក៏ដោយ ក៏ពួកគេនៅតែប្រើពេល ស្លៀកតុបតែងយូរដែរ។
លើសពី នេះទៀត ស្ត្រីក្មេងៗក្នុងឆាកសម្តែង ដែលជាផ្នែក នៃកម្មវិធីហ្វឹកហាត់ពិសេសរបស់លោកស្រី ជាម សាភិរោ នៅឯ មជ្ឈមណ្ឌលរាំរបាំរបស់លោកស្រីនៅក្នុងក្រុង តាខ្មៅ ត្រូវការការជួយបន្តិចបន្តួចបន្ថែមទៀត។

ពេល ដែលត្រៀមខ្លួនរួចរាល់ហើយ អ្នករបាំនិងអ្នក ជំនាញនាដសាស្ត្រ រៀបចំពិធីបួងសួងមុននឹងសម្តែង ម្តងៗ ពោលគឺជាពិធីទំនៀមទម្លាប់។ បន្ទាប់មក ពួកគេត្រៀមខ្លួន រួចរាល់ដើម្បីនាំទស្សនិកជនទៅក្នុងពិភពមួយមិនចេះចប់ ពោរពេញដោយនាដកម្មទាក់ទងនឹងមនុស្ស ដែលត្រូវសម្តែង តាមរយៈទម្រង់របាំនៃសម្រស់អនន្ត។
របាំ នេះសម្តែងនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅឯ នាយកដ្ឋានសម្តែងសិល្បៈទស្សនីយភាព ដែលមានទីតាំងនៅក្បែរ មហាវិថីម៉ៅសេទុង ខាងក្រោយស្បាកនិង តាវ៉នដាង មីក្រូប៊្រូបឺរី៕ រើន
