26 C
Phnom Penh

របាយការណ៍​​​របស់UN​​​លើក​​​ឡើង​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន​​​មេតំហ្វេតាមីន​​​​​​មាន​​​ការ​​​កើន​​​ឡើង​​​នៅ​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​​​​របាយការណ៍​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ចេញ​​​កាល​​​ពី​​​ម្សិលមិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ទីផ្សារ​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេ​​​តាមីន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​បន្ត​​​កើន​​​ឡើង​​​ ប៉ុន្តែ មន្ត្រី​​​នគ​​​របាល​​​ប្រឆាំង​​​គ្រឿង​​​​ញៀន​​​ម្នាក់​​​​​​បាន​​​លើក​​​ឡើ​​​ងថា ប្រទេស​​​កម្ពុជា​​​​​​គ្រប់​​​គ្រង​​​បាន​​​យ៉ា​​​ង​​​ច្រើន​​​នៅ​​​ក្នុង​​​បញ្ហា​​​នេះ ។

របាយការណ៍​​​ចេញ​​​ដោយ​​​ការិយាល័យ​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​គ្រឿង​​​ញៀន និង​​​បទ​​​ល្មើស​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ប្រើ​​​ប្រាស់​​​​​​ថ្នាំ​​​ញៀន​​​ប្រភេ​​ទម៉ាទឹកកក​​​ និង​​​ថ្នាំ​​​ញៀន​​​មេតំហ្វេ​​​តាមីន​​​ប្រភេទ​​​គ្រាប់​​​​​​បាន​​​កើន​​​ឡើង​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣  ហើយ​​​បាន​​​កំណត់​​​ថ្នាំ​​​​​​ញៀន​​​ប្រភេទ​​​ទាំង​​​នេះ​​​ថា ជា​​​ប្រភេទ​​​ថ្នាំ​​​ញៀន​​​​​​ដ៏​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​។

របាយការណ៍​​​នេះ​​​បាន​​​បន្ថែម​​​ថា ៩៤ភាគ​​​រយ​​​នៃ​​​អ្នក​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​​​​ដែល​​​​​​បាន​​​ទៅ​​​រក​​​សេវា​​​ព្យាបាល​​​គឺ​​​សុទ្ធ​​​តែ​​​ជា​​​អ្នក​​​ញៀន​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេ​​​តាមីន​​​។

យោង​​​តាម​​​របាយការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​​​បន្តថា នគ​​​របាល​​​​​​​​​​​​នៅ​​​ក្នុង​​​តំបន​​​់​​​រឹប​​​អូស​​​បាន​​​ថ្នាំ​​​ជំនួយ​​​កម្លាំង​​​ប្រភេទ​​​ ATS ​​​បាន​​ច្រើ​​​ន​​​ជាង​​​ឆ្នាំ​​​មុន​​​ៗកាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ។

របាយការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ការ​​​កើនឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស​​​​​​នៃការ​​​រឹប​​​អូស​​​បាន​​​ថ្នាំ​​​ជំនួយ​​​កម្លាំង​​​ប្រភេទ​​​ ATS ដែល​​​ត្រូវ​​​បាន​​​រាយការណ៍​​​នៅ​​​ក្នុង​​​តំបន់​​​អាស៊ី​​​បូពា៌ និង​​​អាស៊ីអាគ្នេយ៍​​​ ព្រម​​​ទាំង​​​ទ្វី​​​ប​​​អូសេអានី​​​នោះ​​​គឺ​​​អាច​​​ជា​​​ការរាប់​​​​​​បញ្ចូល​​​យ៉ាង​​​សំខាន់​​​​​​នៅ​​​ក្នុង​​​​​​ការ​​​រឹ​​​ប​​​អូស​​​បាន​​​ថ្នាំ​​​ញៀន​​​ប្រភេទមេតំហ្វេតាមីន ដែល​​​កើត​​​ឡើង​​​​​​ស្ទើរ​​​តែ​​​បួន​​​ដង​​​ពី​​​​​​ប្រហែល​​​១១​​​តោន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៨​​​ដល់​​​ជិត​​​៤២​​​តោន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​”។

លោក ស៊ី គីរី ស្នង​​​ការ​​​នគ​​​របាល​​​ខេត្ត​​​ព្រះ​​​វិហារ​​​​​​បាន​​​លើក​​​ឡើង​​​ថា ក្នុ​​​ងពេល​​​ថ្មី​​​ៗ​​​នេះការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ពីប្រទេស​​​ឡាវ​​​មក​​​ខេត្ត​​​របស់​​​​​​លោក​​​​​​មាន​​​ការ​​​កើន​​​ឡើង​​​យ៉ាង​​​ខ្លាំង​​​​​​​​​​​​​​​​​​​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​បាន​​​កើន​​​ឡើង​​​ពី​​​មួយ​​​ថ្ងៃ​​​ទៅមួយ​​​ថ្ងៃ​​​ ហើយ​​​ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​តែ​​​សើុប​​​អង្កេ​តដើម្បី​​​​​​រក​​​​​​មូល​​​ហេតុ​​​”។

លោក គីរី បាន​​​លើក​​​ឡើងទៀត​​​​​​ថា នគរ​​​បាល​​​នៅ​​​ក្នុង​​​ខេត្ត​​​របស់​​​លោក​​​រឹប​​​អូស​​​បាន​​​​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេតាមីន​​​ចំនួន​​​១១.៥៦០​​​គ្រាប់​​​ ដែល​​​គេ​​​ជួញ​​​ដូរ​​​ពីប្រទេស​​​ឡាវ​​​មក​​​បើ​​​គិត​​​ពី​​​ដើម​​​ឆ្នាំ​​​មក​​​ទល់​​​ពេល​​​នេះ។ យោង​​​តាម​​​របាយការណ៍​​​របស់​​អង្គការ​​​សហប្រជា​​​ជាតិ​ ថ្នាំ​​​ញៀន​​​​​​មេតំ​​​ហ្វេ​​​តាមីន​​​ប្រភេទ​​​គ្រាប់​​​លក់​​​នៅ​​​តាម​​​ផ្លូវ​​​មាន​​​​​​តម្លៃ​​​​​​ប្រហែល​​​ប្រាំ​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​គ្រាប់។

ទោះ​​​បី​​​ជា​​​​​​មាន​​​សេចក្តី​​​រាយការណ៍ថា​​​​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​​​ញៀន​​​មានការ​​​​​​កើនឡើង ហើយ​​​មាន​​​ការ​​​ប្រើ​​​ប្រាស់​​​​​​ទូទាំង​​​ប្រទេស​​​ក៏​​​ដោយ ប៉ុន្តែ លោក មាស វិរិទ្ធ ប្រធាន​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​បាន​​​លើក​​​ឡើង​​​ថា នគរ​​​បាល​​​អាច​​​បញ្ឈប់​​​ការ​​​ហូរ​​​ចូល​​​គ្រឿង​​​ញៀន​​​​​​បាន​​​យ៉ាង​​​​​​ច្រើន​​​ដោយ​​​ការ​​​ខិត​​​ខំ​​​គឺ​​​​​​ផ្តោត​​​យ៉ាង​​​សំខាន់​​​នៅ​​​តំបន់​​​ព្រំដែន​​​​​​ភាគឦសាន្ត​​​​​​ជាប់​​​ប្រទេស​​​ឡាវ​​​​​​ជា​​​ទី​​​ដែល​​​​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា​​​ មាន​​​គ្រឿង​​​​​​ញៀន​​​ជា​​​ច្រើន​​​បាន​​​ហូរ​​​ចូល​​​មក​​​​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​កំពុង​​​តែ​​​ពង្រឹង​​​សមត្ថភាព​​​តាម​​​រយៈ​​​ការ​​​ឃ្លាំ​​​មើល​​​តាម​​​ព្រំដែន​​​​​​។ យើង​​​កំពុង​​​តែ​​​បញ្ឈប់​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​តាម​​​ព្រំដែន​​​កម្ពុជា​​​-ឡាវ​​​”។

លោក​​​ វីវិទ្ធ ក៏​​​បាន​​​អះអាង​​​ផង​​​ដែរ​​​ថា គ្មាន​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេតាមីន​​​​​កំពុង​​​ត្រូវ​​​បាន​​​ផលិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថ​​​ា “យើង​​​មិន​​​បាន​​​រក​​​ឃើញ​​​សញ្ញា​​​ណា​​​មួយ​​​​​​​​​​​​​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ផលិត​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេតាមីន​​​ឡើយ​​”។

កាល​​​ពីខែ​​​មីនា លោក វីរិទ្ធ បាន​​​លើក​​​ឡើង​​​ថា ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតំហ្វេតាមីន ប្រភេទ​​​កូកាអីុន ប្រភេទ​​​ហេរ៉ូអីុន និង​​​ប្រភេទ​​​អិុច​​​ស្តា​​​ស៊ី សរុប​​​ទម្ងន់​​​៥០​​​,៦គីឡូ​​​ក្រាម​​​ត្រូ​​​វ​​​បាន​​​រឹប​​​អូស​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​បើ​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​២០១៣​​​ ​​​ដែល​​​រឹបអូស​​​បាន​​​ទម្ងន់​​​១០០,៩​​​គីឡូក្រាម​​​នោះ ៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ អូន ភាព)​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស