32 C
Phnom Penh

បុរស​​​ពី​​​រនាក់​​​ត្រូវ​​​រថយន្ត​​​ដឹក​​​សាំង​​​បុក​​​ ហើយ​​​ឆេះ​​​ខ្លួន​​​ស្លាប់​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​ឲ្យ​​​ដឹង​​​ថា បុរស​​​ពី​​​រ​​​នាក់​​​អាយុ​​​ខ្ទង់​​​​​​២០​​​ឆ្នាំ បាន​​​ស្លាប់​​​នៅ​​​តាម​​​បណ្តោយ​​​ផ្លូវ​​​​​​ជាតិ​​​លេខ៤ក្នុង​​​ខេត្ត​​​ព្រះសីហនុ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ នៅពេល​​​រថយន្ត​​​ដឹក​​​សាំង​​​របស់​​​ក្រុមហ៊ុន​​​សូគីមិុច​​​ បុក​​​ម៉ូតូ​​​របស់​​​ពួក​​​គេ​​​​​​ ហើយ​​​​​​អូស​​​ក្រោម​​​​​​រថយន្ត​​​មុន​​​ពេល​​​ធុង​​​សាំង​​​ម៉ូតូ​​​ផ្ទុះ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​​​​ឆាប​​​ឆេះ​​​ខ្លួន​​​​​​។

យោង​​​តាម​​​លោក​​​ ឡូត សារឿន នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ចរាចរ​​​ណ៍​​​ខេត្ត​​​ព្រះ​​​សីហនុ​​​បាន​​​ឲ្យ​​​ដឹង​​​ថា  ហេតុការណ​​​៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ស្រុក​​​ព្រៃ​​​នប់​​​នៅម៉ោង​​​ប្រហែល​​​១០​​​យប់​​​ នៅ​​​ពេល​​​រថយន្ត​​​ដឹក​​​សាំង​​​​​​​​​ដែល​​​ធ្វើ​​​ដំណើរ​​ឆ្ពោះ​​​ទៅ​​​កាន់​​​ក្រុង​​​ព្រះ​​​សីហនុ និងដែល​​​គ្មាន​​​សាំង​​​នៅ​​​​​​ក្នុង​​​ស៊ីទែន​​​នោះ​​​បាន​​​បុក​​​ជា​​​មួយ​​​ម៉ូតូ​​​ចំពីមុខ​​​ ខណៈ​​​​​​បង្កើន​​​ល្បឿន​​​នៅ​​កណ្តាល​​​ផ្លូវ​​​។

លោក សារឿន បាន​​​បន្ថែម​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​ដឹក​​​សាំង​​​របស់​​​ក្រុមហ៊ុន​​​សូគីមិុច​​​ដំបូង​​​ឡើយធ្វើ​​​​​​មិនដ​​​ឹងមិន​​​ឮ​​​ចំពោះ​​​ការ​​​ផ្ទុះ​​​ធុង​​​សាំង​​​ម៉ូតូ​​​​​​នៅ​​​ពី​​​ក្រោម​​​រថយន្ត​​​​​​ ហើយ​​​បាន​​​បន្ត​​​​​​បើក​​​រថយន្ត​​​ទៅ​​​មុខ​​​ទៀត​​​មុន​​​ពេល​​​អណ្តាត​​​ភ្លើង​​​ឆាប​​​ឆេះ​​​ដល់​​​ខ្លួន ទើប​​​​​​បោះ​​​បង់​​​ចោល​​​រថយន្ត​​​ចម្ងាយ​​​ប្រហែល​​​២០០ម៉ែត្រ​​​ពី​​​កន្លែង​​​ដែល​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ អឹម វុត្ថា អាយុ​​​២២​​​ឆ្នាំ​​​ និង​​​ សាត សាមិត្ត អាយុ​​​២៣​​​ឆ្នាំ​​​​​​​​​បាន​​​ឆាប​​​ឆេះខ្លួន​​​​​​រហូត​​​ដល់​​​ស្លាប់​​​នៅ​​​ចិញ្ចើម​​​ផ្លូវ​​​​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​រង​​​គ្រោះ​​​បាន​​​របួស​​​ធ្ងន់​​​ដោយ​​​សារ​​​​​​រថយន្ត​​​បុក​​​​​​ ប៉ុន្តែ ក្រោយ​​​​​​មក​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​​​​ការ​​​ឆាបឆេះ​​​ខ្លួន​​​។ យើង​​​កំពុង​​​តែ​​​សើុប​​​អង្កេត​​​ដើម្បី​​​ប្រមូល​​​ភ័ស្តុតាង​​​​​​ចាប់​​​ឲ្យ​​​ក្រុមហ៊ុន​​​សូគីមិុច​​​​​​ទទួល​​​ខុស​​​ត្រូវ​​​”។

នៅ​​​ក្នុង​​​េហតុការណ៍​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ដែល​​​កើត​​​​​​ឡើង​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​ បុរស​​​ម្នាក់​​​ឈ្មោះ ទូច ម៉ាត់​​​ អាយុ​​​៦៣​​​ឆ្នាំ និង​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ដែល​​​មាន​​​អាយុ​​​៣៨​​​ឆ្នាំ​​​បាន​​​ស្លាប់​​​នៅ​​​ពេល​​​រថយន្ត​​​ធុន​​​ធំ​​​មួយ​​​គ្រឿង​​​ព្យាយាម​​​បើក​​​ជែង​​​​​​រថយន្ត​​​មួយ​​​គ្រឿង​​​ទៀតដោយ​​​ជ្រុល​​​ទៅ​​​បុក​​​ម៉ូតូ​​​របស់​​​ពួក​​​គេ​​​នៅ​​​​​​លើ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៣​​​ក្នុង​​​ខេត្ត​​​កំពត​​​​​​ នេះបើ​​​យោង​​​តាម​​​លោក ណុប​​​ សារ៉េត នាយការិយាល័យ​​​នគរបាល​​​​​​ចរាចរណ៍​​​​​​ខេត្ត​​​នេះ ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រថយន្ត​​​ធុន​​​ធំ​​​បាន​​​បើ​​​កជែង​​​រថយន្ត​​​មួយ​​​គ្រឿង​​​ផ្សេង​​​ទៀត​​​នៅម៉ោង​​​ប្រហែល​​​៨​​​ព្រឹក​​​ ហើយ​​​បាន​​​បុក​​​ម៉ូតូ​​​របស់​​​ពួក​​​គេ​​​ និង​​​ធ្វើ​​​ឲ្យ​​​ប្តី​​​ប្រពន្ធ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ស្លាប់​​​ភ្លាមៗ”។ លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​​​​​​​បាន​​​ចាប់​​​​​​ខ្លួន​​​អ្នក​​​បើក​​​បរ​​​ហើយ​​​​​​នឹង​​​បញ្ជូន​​​អ្នក​​​បើក​​​បរ​​​រូប​​​នេះ​​​ទៅតុលាការ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​។

លោក សារ៉េត បាន​​​បន្ថែមទៀត​​​ថា ហេតុការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​លើក​​​ទី​​​២​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ដដែល​​​នេះ​​​បាន​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​បួននាក់​​​ផ្សេង​​​ទៀត​​​រង​​​របួស​​​ ខណៈ​​​ពួក​​​គេ​​​កំពុង​​​លើក​​​សពប្តីប្រពន្ធ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ដាក់​​​ចូល​​​ក្នុង​​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “កូន​​​ស្រី​​​របស់​​​ជន​​​រងគ្រោះ​​​ និង​​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​បាន​​​​​​មក​​​ដល់​​​កន្លែង​​​កើត​​​ហេតុ​​​ ហើយ​​​នៅ​​​ពេល​​​ពួក​​​គេ​​​កំពុង​​​ដឹក​​​​​​សព​​​ រថយន្ត​​​មួយ​​​គ្រឿង​​​ទៀត​​​​​បាន​​​បុក​​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ និ​​​ងរថយន្ត​​​កូន​​​ស្រីជន​​​រង​​​គ្រោះ​​​ពី​​​ក្រោយ ហើយ​​​បន្ទាប់​​​មក​​​​​​ជ្រុល​​​ទៅ​​​បុក​​​អ្នក​​​ទាំង​​​បួន​​​នាក់​​​នោះ​​​​​​នៅ​​​លើ​​​ផ្លូវ​​​ដោយ​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​​​​​រង​​​របួស​​​ធ្ងន់​​​៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស