28 C
Phnom Penh

គ្លីនិក​​​ចំនួន​​​បី​​​ត្រូវ​​​បាន​​​បិទ​​​ មនុស្ស​​​ចំនួន​​​បួន​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពីម្សិល​​​មិញ​​​អាជ្ញាធរ​​​បាន​​​បិទ​​​គ្លី​​​និក​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​​​​ចំនួន​​​បី​​​​​​ដែល​​​បើក​​​ធ្វើ​​​ប្រតិបត្តិ​​​ការ​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​​​​ ប្រាំ​​​ខែ​​​បន្ទាប់ពី​​​មន្ត្រី​​​សុខា​​​ភិបាល​​​បាន​​​រក​​​ឃើញ​​​ជា​​​លើក​​​ដំបូង​​​នូវ​​​​​​ការ​​​ឆ្លង​​​រាល​​​ដាល​​​នៃ​​​មេរោគ​​​អេដស៍​​​នៅ​​​ក្នុង​​​ឃុំរកា ខេត្ត​​​បាត់​​​ដំបង​​​ជា​​​ទី​​​ដែល​​​អ្នក​​​ភូមិ​​​ជាង​​​២៥០​​​នាក់​​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​​ឃើញ​​​ថា មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​នោះ។ ​​​​​​​​​

ការ​​​ឆ្លង​​​រាល​​​ដាល​​​នៃ​​​មេរោគ​​​អេដស៍​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​បន្ទោស​​​លើ​​​លោក យ៉ែម ជ្រិន គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ដែល​​​ផ្តល់​​​សេវា​​​ព្យាបាល​​​ក្នុង​​​តម្លៃ​​​ថោក​​​ជូន​​​អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​​​​​​​ដែល​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ ហើយ​​​លោក​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ពីបទ​​​មនុស​​្សឃាត​​​ បន្ទាប់​​​ពី​​​លោក​​​បាន​​​សារ​​​ភាព​​​ថា ខ្លួន​​​បាន​​​ប្រើ​​​​​​​​​សឺរ៉ាំង​​​ឡើង​​​វិញ​​​ពេល​​​ចាក់​​​ថ្នាំ​​​ឲ្យ​​​អ្នក​​​ជំងឺ​​​​​​។

ដើម្បីឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ឆ្លង​​​រាល​​​ដាល​​​នៃ​​​មេរោគ​​​អេដស៍​​​​​​នេះ​​​​​​ ក្រសួង​​​សុខា​​​ភិបាល​​​ និង​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​​​​បង្ក្រាប​​​ហើយ​​​បំបាត់​​​គ្រូពេទ្យ និង​​​គ្លីនិក​​​​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ ដែល​​​ជា​​​ធម្មតា​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​នៅ​​​​​​ក្នុង​​​សហគមន៍​​​តាម​​​ទីជន​​​បទ​​​ ដែល​​​ពុំ​​​សូវ​​​ទទួល​​​ការ​​​ព្យាបាល​​​តាម​​​រយៈ​​​​​ប្រព័ន្ធ​​​សុខា​​​ភិបាល​​​រដ្ឋ។

លោក ជេត វន្នី​​​​​​ ស្នង​​​ការ​​​រង​​​នគ​​​របាល​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​លើក​​​ឡើង​​​ថា កាល​​​ពី​​​ម្សិលមិញ​​​ អាជ្ញាធរ​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​ចិន​​​ចំនួន​​​បួន​​​នាក់​​​ ក្នុង​​​នោះ​​​​​​ពីរ​​​នាក់​​​មាន​​​សញ្ជាត​​ិ​​​ខ្មែរ​​​ ហើយ​​​បាន​​​បិទ​​​គ្លីនិក​​​ចំនួន​​​បី​​​នៅ​​​ក្នុង​​​ស្រុក​​​ភ្នំ​​​ព្រឹក​​​ និង​​​ស្រុក​​​សំពៅ​​​លូន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​បាន​​​ចាប់ខ្លួន​​​​​​​​​ជនជាតិ​​​ចិន​​​ចំនួន​​​បួន​​​នាក់​​​ ដែល​​​បើក​​​គ្លីនិក​​​។ យើង​​​បាន​​​រឹប​​​អូស​​​ថ្នាំ​​​ពេទ្យ​​​ និង​​​បរិក្ខាពេទ្យ​​​មួយ​​​ចំនួន​​​”។

លោក សុង​​​ សុភ័ក្រ​​​ អធិការ​​​នគ​​​រ​​​បាល​​​ស្រុក​​​ភ្នំព្រឹក​​​ បាន​​​លើក​​​ឡើង​​​ថា ប្រតិបត្តិការ​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​លោក ស ថេត ស្នង​​​ការ​​​នគ​​​របាល​​​ខេត្ត​​​ និង​​​លោក នួន សាន ព្រះរាជ​​​​​​​​​​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ គឺជា​​​ផ្នែក​​​នៃ​​​ការ​​​​​​ឆ្លើយ​​​បត​​​របស់​​​រដ្ឋាភិបាល​​​ចំពោះ​​​ការ​​​ឆ្លង​​​រាល​​​ដាល​​​នៃ​​​មេរោគ​​​អេដស៍​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​គឺជា​​​លើក​​​ទី​​​១​​​ហើយ​​​ ដែល​​​​​​មាន​​​ការ​​​បង្ក្រាប​​​នៅ​​​ក្នុងស្រុក​​​របស់​​​ខ្ញុំ​​​។ បន្ទាប់​​​ពី​​​ករណី​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​បាន​​​កើត​​​ឡើង អាជ្ញា​​​ធម៌​​​របស់​​​យើង​​​ត្រូ​​​វបាន​​​គេ​​​​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​បង្ក្រាប​​​គ្លីនិក​​​ឯកជន​​​ និង​​​​​​អ្នក​​​ផ្តល់​​​សេវាកម្ម​​​ព្យាបាល​​​ខុស​​​ច្បាប់​​​ដែល​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​”។

លោក សុភ័ក្រ​​​ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក កែវ សុវណ្ណ​​​សុខសាន អាយុ​​​៦៣​​​ឆ្នាំ និង​​​លោក វណ្ណ សៀង​​​ហេង អាយុ​​​៣២​​​ឆ្នាំ​​​ ដែល​​​មាន​​​សញ្ជាតិ​​​ខ្មែរ​​​និង​​​​​​ចិន​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពីបទ​​​បើក​​​គ្លីនិក​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​នៅ​​​ក្នុង​​​ឃុំ​​​បួរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​​​​ទៀត​​​ថា “ពួកគេ​​​បាន​​​បើក​​​គ្លីនិក​​​ ប៉ុន្តែ ពួក​​​គេ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​នោះ​​​ឡើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរបាលខេត្ត​​​ដើម្បីសាក​​​សួរ​​​។

លោក ឈិត សេង អធិការ​​​រង​​​នគ​​​រ​​​បាល​​​រង​​ស្រុក​​​សំពៅ​​​លូន​​​ បាន​​​លើក​​​ឡើង​​​ថា គ្លីនិក​​​ចំនួន​​​ពីរ​​​ត្រូវ​​​បាន​​​បិទ​​​នៅ​​​ក្នុង​​​ស្រុក​​​របស់​​​លោក​​​ ហើយ​​​លោក​​​បាន​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៅ​​​លោក​​​ លី រម្យ ប្រធាន​​​ផ្នែក​​​ព្រហ្មទណ្ឌ​​​​ស្រុក​​​​​នេះ។

លោក លី រម្យ បាន​​​លើក​​​ឡើង​​​ថា ជន​​​ជាតិ​​​ចិន​​​ចំនួន​​​ពី​​​រ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ហើយ​​​លោក​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​ពួក​​​គេ​​​ថា មាន​​​ឈ្មោះ​​​ Guo Liuana អាយុ​​​៥២​​​ឆ្នាំ និង​​​ Ma Phy អាយុ​​​៤៨​​​ឆ្នាំ​​​ ដែល​​​ក៏​​​ត្រូវ​​​បាន​​​​​​ឃុំខ្លួន​​​​​​​​​ដោយ​​​នគរ​​​បាល​​​ខេត្ត​​​​​​ដើម្បីសាក​​​សួរ​​​ដែរ​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “Guo Liuana បាន​​​បើក​​​គ្លីនិក​​​ប្រហែល​​​១០​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ ហើយ​​​ Ma Phy ទើប​​​តែ​​​បើក​​​បាន​​​ពីរ​​​បី​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ យើង​​​មិន​​​ដឹង​​​ថា តើ​​​ពួក​​​គេ​​​មាន​​​អាជ្ញាប័ណ្ណ​​​ឬ​​​អត់​​​នោះ​​​ឡើយ​​​”។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ថា “ពួក​​​គេ​​​មាន​​​សញ្ញាប័ត្រ​​​ពេទ្យ​​​ពី​​​ប្រទេស​​​ចិន​​​ ប៉ុន្តែ​​​ ពួក​​​​​​គេ​​​បាន​​​បើ​​​ក​​​គ្លីនិក​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ពី​​​ក្រសួង​​​សុខាភិបាល​​​”។

​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ អាជ្ញា​​​ធរ​​​​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ចំនួន​​​ប្រាំ​​​បួន​​​នាក់​​​បិទ​​​កន្លែង​​​ព្យាបាល​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ ក្នុង​​​នោះ​​​មាន​​​ប្រាំ​​​មួយ​​​នាក់​​​​​​​​​នៅ ក្នុង​​​ឃុំ​​​រកា​​​។

លោក ប៊ី បេង​​​ស័រ ប្រធាន​​​មណ្ឌល​​​សុខភាព​​​ឃុំ​​​រកា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា លោក​​​សង្ឃឹម​​​ថា យុទ្ធនាការ​​​ប្រឆាំង​​​អ្នក​​​ផ្តល់​​​សេវា​​​កម្ម​​​ព្យាបាល​​​មិន​​​ត្រឹម​​​ត្រូវ​​​ និង​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​នឹង​​​បន្ត​​​ទៅ​​​មុខ​​​ទៀត។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា គ្លីនិក​​​ និង​​​កន្លែង​​​ព្យាបាល​​​ទាំង​​​អស់​​​ដែល​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​បិទ​​​ ហើយ​​​​​​ម្ចាស់​​​កន្លែង​​​ព្យាបាល​​​ទាំង​​​នេះ​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន ដើម្បី​​​ជៀស​​​វាង​​​​​​កុំ​​​ឲ្យ​​​កើត​​​មាន​​​ករណី​​​មួយ​​​​​​ផ្សេង​​​ទៀត​​​ដូច​​​អ្វី​​​ដែល​​​កើត​​​ឡើង​​​​​​នៅ​​​ក​​​្នុង​​​ឃុំ​​​រកា”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស