31 C
Phnom Penh

អ្នកនេសាទ​​​ខ្មែរ​​​ចំនួន​​​៥៩​​​នាក់​​​បន្ថែម​​​ទៀត​​​កំពុង​​​រង់​​​ចាំ​ការ​​​ធ្វើ​​​មាតុភូមិ​​​និវត្តន៍​​​ពី​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​​​អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​៥៩​​​នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​ត្រូវ​បាន​​​​​​សង្គ្រោះ​​​ចេញ​​​ពី​​​ការ​​​បង្ខិត​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការនៅ​​​លើ​​​ទូក​​​នេសាទ​​​ថៃ​​​ នឹង​​​ត្រូវ​​​​​​បាន​​​ធ្វើ​​​មាតុភូមិ​និវត្តន៍​​​ពីប្រទេស​​​ឥណ្ឌូណេស៊ី​​​មក​​​កម្ពុជា​​​​​​​វិញ​​​​នៅ​​​ ប៉ុន្មាន​​​សប្តាហ៍​​​ខាង​​​មុខ​​​នេះ​​​។

លោក គុយ គួង ​​​ អ្នកនាំពាក្យ​​​ក្រសួង​​​នេះ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី ​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា អ្នក​​​នេសាទ​​​ចំនួន​​​​​​៣៨​​​នាក់​​​ត្រូវ​ ​​បាន​​​សង្គ្រោះ​​​ចេញ​​​ពី​​​កោះ​​​បេនជីណា​​​ ជា​​​ទី​​​ដែល​​​អ្នក​​​នេសាទ​​​ចំនួន​​​៥៩​​​នាក់​​​ផ្សេង​​​ទៀត​​​​​ត្រូវ​​​បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្តន៍​​​កាល​​​ពី​​​ដើម​​​ខែ​​​មេសា​​​ បន្ទាប់​​​ពីមាន​​​ ព័ត៌​​​មាន​​​លេច​​​ឡើង​​​ថា កោះ​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់ ​​​ជា​​​កន្លែង​​​សម្រាប់​​​បង្ខំ​​​ឲ្យ​​​កម្មករ​​​ធ្វើ​​​ការ​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​​​​ខ្លឹមសារ​​​ដូច្នេះ​​​ថា “​​​ស្ថាន ​​​ទូត​​​កម្ពុជា​​​​​​បាន​​​សហការ​​​ជាមួយ​​​ស្ថាន​​​ទូត​​​ឥណ្ឌូណេស៊ី​​​​ ​​ដើម្បី​​​ជួយ​​​សង្គ្រោះ​​​ពល​​​ករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​ចំនួន​​​ ៣៨នាក់​​​ពី​​​ទូក​​​នេសាទ​​​ថៃ​​​​​​នៅ​​​កោះ​​​បេន​​​ជីណា”។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារបន្ថែម​​​ថា “ដោយ ​​​សារ​​​ពល​​​ករ​​​ខ្មែរ​​​ចំណាកស្រុក​​​ចំនួន​​​៣៨​​​នាក់​​​ គ្មាន​​​លិខិត​​​ឆ្លង​​​ដែន​​​ស្ថាន​​​ទូត​​​កម្ពុជា​​​នឹង​​​ចេញ​​​ឯកសារ​​​ធ្វើ​​ដំណើរ​​​ ហើយ​​​សហការ​​​​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​ជា​​​មួយ IOM [អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​] ដើម្បីធ្វើ​​​មាតុ​​​ភូមិ​​​និវត្ត​​​ន៍​​​​​​ពួក​​​គេ​​​នៅ​​​​​​សប្តាហ៍​​​ទី​​​១​​​នៃខែ​​​មិថុនា”។

លោក គុយ ​​​ គួង​​​ បាន​​​បន្ថែម​​​ថា អ្នក​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​២៦​​​នាក់​​​ ត្រូវ​​​បាន​​​សង្គ្រោះ​​​ចេញ​​​ពី​​​ទូក​​​នេសាទ​​​ថៃ​​​ពី​​​កោះ​​​ អាំប៊ុន(Ambon) ប្រទេស​​​ម៉ាឡេស៊ី។

សេចក្តីថ្លែង​​​​​​ការណ៍​​​របស់​​​លោក​​​មាន​​​ខ្លឹម​​​សារ​​​បន្ថែម​​​ទៀត​​​ដូច្នេះ​​​ថា “ស្ថានទូត ​​​កម្ពុជា​​​បាន​​​សហការ​​​ជាមួយ​​​អាជ្ញាធរ​​​ឥណ្ឌូណេស៊ី​​​ដើម្បី​​​ សង្គ្រោះ​​​ពល​​​ករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​ចំនួន​​​២១​​​នាក់​​​ពី​​​ទូក​​​នេសាទ​​​ថៃ​​​ពី​​​កោះ​​​អាំប៊ុន”​​​។ សេច​​​ក្តី​​​ថ្លែង​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ដូច្នេះ​​​ថា “​ដោយ ​​​សារ​​​​​​ពល​​​ករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​ចំនួន​​​២១​​​នាក់​​​គ្មាន​លិខិត​​​ឆ្លង​​​ដែន​​​ ស្ថាន​​​ទូត​​​កម្ពុជា​​​នឹង​​​ចេញ​​​ឯកសារ​​​ធ្វើដំណើរ​​​ ហើយ​​​ធ្វើ​​​អន្តរាគមន៍​​​ដើម្បី​​​ស្នើ​​​ឲ្យទូក​​​នេសាទ​​​ ថៃ​​​​​​បើក​​​ប្រាក់​​​ខែ​​​ និង​​​ចំណាយ​​​លើ​​​ថ្លៃ​​​ធ្វើ​​​ដំណើរ​​​ របស់​​​ពួក​​​គេ​​​មក​​​កម្ពុជា​​​វិញ​​​នៅ​​​ត្រឹម​​​ដំណាច់​​​ខែ​​​ឧសភា​​ ​”។

អ្នកនេសាទខ្មែរ​​​ចំនួន​​​៥៩​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​សង្គ្រោះ​​​ចេញ​​​ពី​​កោះ​​​បេន​​​ជីណា​​​ កាល​​​ពី​​​ខែ​​​មុន​​​ត្រូវ​​​បាន​​​គេ​​​ជួញ​​​ដូរ​​ទៅ​​​កាន់​​​ប្រទេស​​​ថៃ​​​ ហើយ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យឡើង​​​ទូក​​​នេសាទ​​​ថៃ​​​ ដែល​​​បន្ទាប់​​​មក​​​​​​បាន​​​ចុះ​​​នេសាទ​​​ក្នុង​​​ដែន​​​ទឹក​​​ឥណ្ឌូណេស៊ី ហើយ​​​​​​បាន​​​ចូល​​​ចត​​​នៅ​​​កោះ​​​បេន​​​ជីណា​​​ជា​​​ ទី​​​ដែល​​​ក្រុម​​​ហ៊ុន​​​នេសាទ​​​ពូសាកា​​​ បេនជីណា រីហ្សស៍ (Pusaka Benjina Resources) ត្រូវ​​​បាន​​​គេ​​​សង្ស័យ​​​ថា បង្ខំ​​​ឲ្យ​​​កម្មករ​​​ធ្វើ​​​ការ​​​​​​​​​។

បន្ទាប់ពី​​​ការ​​​សង្គ្រោះ​​​ពួក​​​​​​គេ​​​រួច​​​ អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​បាន​​​ប៉ាន់​​​ប្រមាណ​​​ថា អ្នក​​​នេសាទ​​​បរទេស​​​ប្រមាណ​​​៤.០០០នាក់​​​បន្ថែម​​​ទៀត​​​អាច​​​នៅ​​​ជាប់​​​លើ​​​កោះ​​​ផ្សេង​​​ទៀត​​​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី។

លោក ស្តូវ ហាមីល​​​តុន (Steve Hamilton) អនុប្រធានបេសកម្ម​​​របស់​​​អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរប្រវេសន៍​​​​​​ប្រចាំប្រទេស​​​ឥណ្ឌូណេស៊ី​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​គ្មាន​​​ព័ត៌មាន​​​ទាក់ទិន​​​នឹង​​​អ្នក​​​នេសាទ​​​ខែ្មរ​​​ទាំង​​​២១​​​នាក់​​​នេះ​​​ឡើយ ប៉ុន្តែ​​​ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​៣៨ ​​​នាក់​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​​​​ចេញ​​​ពី​​​កោះ​​​បេន​​​ជីណា​ ​​ប្រហែល​​​មួយ​​​សប្តាហ៍​​​កន្លេង​​​មក​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ ​​​គិត​​​ថា វា​​​ពិត​​​ជា​​​មិន​​​ទាន់​​​ចប់​​​ឡើយ។ ករណី​​​កោះ​​​បេន​​​ជីណា​​​ គឺ​​​គ្រាន់​​​តែ​​​ជា​​​ករណី​​​មួយ​​​ប៉ុណ្ណោះ​​​ និង​​​ទើប​​​តែ​​មាន​​​ក្រុមហ៊ុន​​​មួយ​​​ប៉ុណ្ណោះ​​​។ ខ្ញុំ​​​គិត​​​ថា ពួក​​​គេ​​​ [ក្រសួង​​​ជល​​​ផល​​​ឥណ្ឌូណេស៊ី] នឹងរក​​​ឃើញ​​​ករណី​​​រំលោភ​​​បំពាន​​​បន្ថែម​​​ទៀត​​​។ មាន​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ត្រូវ​​​បាន​​​គេ​​​ជួញ​​​ដូរ​​​មក​​​ទី​​​នេះ​​​ជា​​​យូរ​​​មក​​​ ហើយ​​​មុន​​​ពេល​​​ករណី​​​កោះ​​​បេន​​​ជីណា​​​ទៅ​​​ទៀត​​​”៕ ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស