30 C
Phnom Penh

ប៉ូលិស​នៅ​យាម​ការ​ពារ​ការិយាល័យ​គយ​ក្រុង​ប៉ោយ​ប៉ែត​នៅ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​អាជ្ញាធរ​​កំពុង​យាម​ការ​ពារ​​ការិយាល័យ​គយ​នៅ​ក្រុង​​ប៉ោយ​ប៉ែត​នៅ​ឡើយ ​ជា​កន្លែង​ដែល​កម្លាំង​កង​រាជអាវុធ​ហត្ថ​បាន​បាញ់​កាំភ្លើង​​ខណៈ​ដែល​កម្មករ​អូស​រទេះ​បាន​ធ្វើ​ការ​តវ៉ា​កាលពី​ថ្ងៃ​ច័ន្ទ ចំណែក​ឯ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ដឹកនាំ​បាតុកម្ម​​ បាន​ផ្ដល់​​ប្រាក់​ទៅ​កម្មករ​ម្នាក់​ដែល​រង​របួស​ក្នុង​ការ​​ប៉ះទង្គិច​គ្នា​។

លោក ជា ដា មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​និយាយ​ថា មន្ត្រី​របស់​លោក​​កំពុង​យាម​ការ​ពារ​ការិយាល័យ​នោះ​ដើម្បី​ធានា​ថា មិន​ឲ្យ​កើត​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​ថ្មី​ទៀត​ ដែល​បាន​ផ្ទុះឡើង​ពេល​ដែល​កម្លាំង​រាជអាវុធ​ហត្ថ​បាន​បំបែក​ការ​តវ៉ា​របស់​កម្មករ​អូស​រទេះ​ប្រហែល​១០០​នាក់ ដែល​អំពាវ​នាវ​ឲ្យ​មន្ត្រីគយ​ឈប់​ទារ​ថ្លៃ​ដឹក​ទំនិញ​​​ឆ្លង​កាត់​ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​​ពី​ពួកគេ​តាម​ទំនើង​ចិត្ត​។

លោក​បាន​និយាយ​ថា “​យើង​កំពុង​បំពេញ​ភារកិច្ច​នៅ​ការិយាល័យ​គយ​ ព្រោះ​វា​ជា​អគារ​រដ្ឋ​ ដូច្នេះ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​របស់​យើង​​កំពុង​បំពេញ​បេសកកម្ម​ការ​ពារ​។

លោក ចៅ វាសនា មន្ត្រី​សង្កាត់​នៅ​ក្រុង​ប៉ោយ​ប៉ែត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា ម៉ៅ សុន ជា​អ្នក​តវ៉ា​​ដែលមាន​លេច​ឮ​ចចាមអារ៉ាម​ថា​គាត់​បាន​ស្លាប់​​​​ បាន​បណ្ដាល​ឲ្យ​មាន​ការ​វាយ​ប្រហារ​លើ​ការិយាល័យ​គយ​នោះ​ ​បាន​ទទួល​ប្រាក់​១០០​ដុល្លារ​ពី​មន្ត្រី​របស់​គាត់។

លោក វាសនា ​ដែល​អភិបាល​ក្រុងប៉ោយប៉ែត​លោក​ ង៉ោ ម៉េងជ្រួន ​បាន​ចោទ​ថា បាន​ដឹកនាំ​បាតុកម្ម​នេះ​បាន​និយាយ​ថា “​សុខភាព​របស់​ ម៉ៅ សុន នៅ​គួរ​ឲ្យ​បារម្ភ​ណាស់​ ពីព្រោះ​គាត់​នៅ​ឈឺ​ត្រង់​កន្លែង​ដែល​កងរាជអាវុធហត្ថ​បាន​ឡើង​ជង្គង់​​ចំ​ទ្រូង​របស់​គាត់​៕ មានិត​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស