37 C
Phnom Penh

ពលករ​​​នេសាទ​​​ខ្មែរ​​​ជិត​​​២០០នាក់​​​​​​បន្ថែម​​​ទៀត​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​នៅប្រទេស​​​ឥណ្ឌូណេស៊ី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​ការបរទេស​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ថា ពលករ​​​​​​នេសាទ​​​ខ្មែរ​​​ជិត​​​២០០នាក់​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ចេញ​​​ពី​​​ទូក​​​នេសាទ​​​ថៃ​​​នៅ​​​ក្នុង​​​តំបន់​​​កោះ​​​អំបុន​​​​​​ ប្រទេស​​​​ឥណ្ឌូណេស៊ី​​​នៅ​​​ក្នុង​​​ប្រតិបត្តិការ​​​រួម​​​​​​គ្នា​​​មួយ​​​​​​រវាង​​​អាជ្ញាធរ​​​កម្ពុជា និង​​​អាជ្ញាធរ​​​​​​ឥណ្ឌូណេស៊ី​​។​​​

បូក​​​រួម​​​ទាំង​​​ក្រុម​​ពលករ​​​នេសាទ​​​ចុង​​​ក្រោយ​​​នេះ​​​វា​​​បាន​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​នៃ​​​ពលករ​​​​​​នេសាទ​​​ខ្មែរ​​​ដែល​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ពី​​​អ្វី​​​ដែល​​​គេ​​​ចាត់​​​ទុក​​​ថា ជា​​​ស្ថាន​​​ភាព​​​ដូច​​​​​​​​​ទាស​​​ករ​​​​​​​​​​​​​នោះ​​​​​​​​​កើន​​​ឡើង​​​​​​ដល់​​​៣១៧​​​នាក់​​​ហើយ​​​ បន្ទាប់​​ពី​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​​​​របស់​​​​​ទី​​​ភ្នាក់​​​ងារ​​​ព័ត៌​​​មាន​​​ AP បាន​​​លាត​​​ត្រដាង​​​​​​កាល​​​ពី​​​ខែ​​​មីនា អំពី​​​ក្រុម​​​កេង​​​ប្រវ័ញ្ច​​​​​​កម្លាំង​​​របស់​​​​​​ពលករ​​​​​​នេសាទ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​​​​នៅ​​​កោះ​​​បេន​​​ជីណា ប្រទេស​​​ឥណ្ឌូណេស៊ី។

សេចក្តី​​​ថ្លែង​​​ការ​​​របស់​​​ក្រសួង​​​ការ​​​បរទេស​​​​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ស្ថាន​​​ទូត​​​កម្ពុជា​​​បាន​​​សហការ​​​ជាមួយ​​​អាជ្ញាធរ​​​ឥណ្ឌូ​​​ណេស៊ី ដើម្បី​​​ជួយ​​​សង្គ្រោះ​​​ពលករ​​​​​​ខ្មែរ​​​ចំនួន​​​១៩៩​​​នាក់​​​ពី​​​ទូក​​​នេសាទ​​​ថៃ​​​នៅ​​​​​​ក្នុង​​​តំបន់​​​កោះ​​​​​​អំបុន​​​ប្រទេស​​​ឥណ្ឌូណេស៊ី”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ដូច្នេះ​​​ថា “ដោយ​​​​​​ពលករ​​​ខ្មែរ​​​ទាំង​​​​​​១៩៩នាក់​​​មិនទាន់​​​មាន​​​​​​លិខិត​​​ឆ្លង​​​ដែន​​​ ស្ថាន​​​ទូត​​​​​​នឹង​​​ចេញ​​​​​​លិខិត​​​បើក​​​ឲ្យ​​​​​​ និង​​​បាន​​​អន្តរាគមន៍​​​ឲ្យ​​​​​​ទូក​​​នេសាទ​​​ថៃ​​​បើ​​​​​​ក​​​ប្រាក់​​បៀវត្ស​​​​​​ និង​​​ចេញ​​​​​​សោហ៊ុយ​​​​​​ធ្វើ​​​ដំណើរ​​​​​មក​​​កម្ពុជា​​​វិញ​​​នៅ​​​ដំណាច់​​​ខែ​​​មិថុនា “។

លោក កុយ គួង​​​ អ្ន​​​កនាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​គ្មាន​​​ព័ត៌​​​មា​​​ន​​​លម្អិត​​​អំពី​​​ថា តើ​​​ពលករ​​​​​​នេសាទ​​​ខ្មែរ​​​​​​ត្រូវ​​​​​​បាន​​​គេ​​​នាំ​​​​​​ទៅ​​​ដល់​​​ទី​​​នោះ​​​​​​ដោយ​​​របៀប​​​ណា​​​ ឬ​​​ស្ថាន​​​ភាព​​​​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​​​​ជួយ​​​សង្គ្រោះ​​​​​​នោះ​​​ឡើយ។

លោក កុយ គួង បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​គ្មាន​​​ព័ត៌​​​មាន​​​លម្អិត​​​ទេ ប៉ុន្តែ ពួក​​​គេ​​​ភាគ​​​ច្រើន​​​ទៅ​​​ប្រទេស​​​ឥណ្ឌូ​​​ណេស៊ី​​​តាម​​​រយៈ​​​ទូក​​​នេសាទ​​​ថៃ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ពលករ​​​​​​នេសាទ​​​ខ្មែរ​​​ដែល​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​មួយ​​​ចំនួន​​​បាន​​​ចំណាយ​​​ពេល​​​រហូត​​​ដល់​​​ទៅ​​​បួន​​​ឆ្នាំ​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​។

លោក ប្រេត​​​ ឌីកសុន (Brett Dickson) អ្នក​​​គ្រប់គ្រង​​​កម្មវិធី​​​នៅ​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​​​​​​​​​​(IOM) ដែល​​​ជួយ​​​ក្នុង​​​ការ​​​​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​ពលករ​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​៥៩​​​នាក់​​​ពី​​​កោះ​​​បេន​​​ជីណា បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​របស់​​​លោក​​​​​​មិន​​​បាន​​​ទទួល​​​ព័ត៌មាន​​​ផ្លូវ​​​ការ​​​ណា​​​មួយ​​​ឡើយ​​​អំពី​​​ក្រុម​​​ពលករ​​​​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​១៩៩នាក់​​​ចុង​​​ក្រោយ​​​​​​នេះ​​​​​​។ ប៉ុន្តែ លោក​​​បាន​​​​​​លើក​​​ឡើ​​​ង​​​ថា ពលករ​​​​​​នេសាទ​​​ខ្មែរ​​​មួយ​​​ចំនួន​​​ដែល​​​នៅ លើ​​​កោះ​​​អំ​​​បុន​​​បាន​​​នៅ​​​ទី​​​នោះ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​ពល​​​រដ្ឋ​​​ខ្មែរ​​​នៅ​​​ទី​​​នោះ​​​ ប៉ុន្តែ អ្នក​​​ខ្លះ​​​បាន​​​នៅ​​​ទី​​​នោះ​​​ត្រឹម​​​តែ​​​មួយ​​​រយៈ​​​​​​​​​​​ប៉ុណ្ណោះ។ ពលករ​​​​​​នេសាទ​​​បាន​​​ទៅ​​​នៅ​​​ទី​​​នោះ​​​ជា​​​យូរ​​​មក​​​ហើយ​​​ ហើយ​​​បាន​​​រស់​​​នៅ ជាមួយ​​​អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​មួយ​​​ចំនួន [ពល​​​រដ្ឋ​​​ឥណ្ឌូ​​​ណេស៊ី​​​] “។

លោក ប៉ូល ឌីលឡុន​​​ (Paul Dillon) អ្នក​​​គ្រប់​​​គ្រង​​​គម្រោង​​​នៅ​​​អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរ​​​ប្រវេស​​​ន៍​​ប្រចាំ​​​ប្រទេស​​​ឥណ្ឌូ​​​ណេស៊ី​​​បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​បាន​​​ត្រៀម​​​ខ្លួន​​​ជួយ​​​ក្រុម​​ពលករ​​​​​​នេសាទ​​​នៅ​​​លើ​​​កោះ​​​អំបុន​​​រួច​​​ហើយ​​​ ប្រសិន​​​បើ​​​មាន​​​សំណើ​​​ជា​​​ផ្លូវ​​​ការ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ថា “ស្ថានទូត​​​កម្ពុជា​​​កំពុង​​​ទាក់​​​ទង​​​ជាមួយ​​​យើង​​​ពាក់​​​ព័ន្ធ​​​នឹង​​​ស្ថានភាព​​​នៅ​​​លើ​​​កោះ​​​អំបុន​​​នេះ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “យើង​​​​​​មិន​​​ទាន់​​​ទទួល​​​បាន​​​សំណើ​​​សុំ​​​ជំនួយ​​​ជា​​​ផ្លូវ​​​ការ​​​ពី​​​រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ី​​​នៅ​​​ឡើយទេ​​​​​​​​​ ប៉ុន្តែ ជា​​​ផ្នែក​​​នៃ​​​អាណត្តិ​​​របស់​​​ IOM ​​​យើង​​​បាន​​​​​​ត្រៀម​​​ខ្លួន​​​​​​ផ្តល់​​​ជំនួយ​​​រួច​​​ហើយ​​​ប្រសិន​​​​បើ​​​​​​មាន​​​សំណើ​​​”។

លោក​​​ ឌីល​​​ឡុន បាន​​​លើក​​​ឡើង​​​​​​ថា លោក​​​មិន​​​អាច​​​បញ្ជាក់​​​បាន​​​ទេ ថា​​​តើ​​ពលករ​​​​​​នេសាទ​​​​​​ខ្មែរ​​​ចំនួន​​​ប៉ុន្មាន​​​ត្រូវ​​​បាន​​​គេ​​​រក​​​ឃើញ​​​នៅ​​​កោះ​​​អំបុន ឬ​​​​ផ្តល់​​​ព័​​​ត៌​​​មាន​​​អំពី​​​​​​ស្ថាន​​​ភាព​​​ទូទៅ​​​នៃ​​​ពលករ​​​​​​នេសាទ​​​នៅ​​​លើ​​​កោះ​​​នេះ​​​ ដែល​​​មាន​​​កំពង់​​​ផែ​​​ផ្ទាល់​​​ខ្លួន និង​​​មាន​​​ទីតាំង​​​ស្ថិត​​​នៅ​​​ក្នុង​​​សមុទ្រ​​​​​​បាន​ដា (Banda)នោះ​​​។

ពលករ​​​​​​នេសាទ​​​ខ្មែរ​​​មួយ​​​ចំនួន​​​ដែល​​​ត្រូវ​​​បាន​​​សង្គ្រោះ​​​ចេញ​​​ពី​​​កោះ​​​បេន​​​ជីណា​​​ និង​​​ដែល​​​បាន​​​ត្រឡប់​​​មក​​កម្ពុជា​​​វិញ​​​រួ​​​ច​​​ហើយ​​​នោះ​​​បាន​​​រៀប​​រាប​​​់​​​ថា ពួក​​​គេ​​​​​​ត្រូវ​​​បាន​​​គេ​​​បោក​​​ប្រាស់​​​ និង​​​​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ថៃ ហើយ​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​បដិសេធ​​​មិន​​​ព្រម​​​ធ្វើ​​​ការ​​​ជា​​​ច្រើន​​​ម៉ោង​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ដោយ​​​គ្មាន​​​ពេល​​​ឈប់​​​សម្រាក​​​​​​។

អ្នក​​​ខ្ល​​​ះ​​​ទៀត​​​​​បានលើក​​​​​​ឡើង​​​ថា  ពួក​​​គេ​​​បាន​​​​​​គេច​​​ខ្លួន​​​ចេញ​​​ពី​​​ទូក​​​នេសាទ​​​ ​​​រួច​​​ទៅ​​​លាក់​​​ខ្លួន​​​នៅ​​​កោះ​​​បេន​​​ជីណា​​​​​​ដោយ​​​រស់​​​នៅ​​​យ៉ាង​​​លំបាក​​​នៅ​​​ទី​​​នោះ​​​។

សេចក្តីរាយការណ៍​​​​​​ព័ត៌មាន​​​របស់​​​ទី​​​ភ្នាក់​​​ងារ​​​ AP កាល​​​ពី​​​ខែ​​​​​មីនា​​​​​​បាន​​​រៀប​​​រាប់​​​ពី​​​ស្ថាន​​​ភាព​​​ដូច​​​ទាសករ​​​របស់​​​​​​ពល​​​ករ​​​ចំណាក​​​ស្រុក [ដែល​​​ភាគ​​​ច្រើន​​​មក​​​ពី​​​ភូមា]​​​នៅលើ​​​ទូក​​​ដែល​​​ធ្វើ​​​ប្រតិបត្តិការ​​​នៅ​​​​​​ក្នុង​​​តំបន់​​​​កោះ​​​បែន​​​ជីណា​​​ ជា​​​ទីដែល​​​ត្រូវ​​​បាន​ប្រើ​​​ប្រាស់​​​ជា​​​កន្លែង​​​បង្ខាំង​​​និង​​​បង្ខំ​​​​​​អ្នកនេសាទ​​​​​​​​​​​​​ឲ្យ​​​ធ្វើ​​​ការ​​​។

សេចក្តី​​​រាយការណ៍​​​ព័ត៌​​​មាន​​​របស់​​​ទីភ្នាក់​​​ងារ AP ដែលផ្អែក​​​លើ​​​ការ​​​សម្ភាស​​​ពលករ​​​​​​នេសាទ​​​ទាសករ​​​ជាង​​​៤០​​​នាក់​​​នៅ​​​លើ​​​កោះ​​​បែន​​​ជីណា​​​​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ពួក​​​គេ​​​បាន​​​និយាយ​​​ថា មេការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​បាន​​​បង្ខំ​​​ពួក​​​គេ​​​ឲ្យ​​​ផឹក​​​ទឹកម​​​ិន​​​ស្អាត​​​ ហើយ​​​ធ្វើ​​​ការ​​​ក្នុង​​​មួយ​​​វេន​​​ៗ​​​ពី​​​២០ទៅ​​​២២ម៉ោង​​​​​​ដោយ​​​គ្មាន​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​ឡើយ​​​”។

សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ដូច្នេះ​​​ថា “អ្នក​​​នេសាទ​​​ស្ទើរ​​​ទាំង​​​អស់​​​បាន​​​​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​គេ​​​ទាត់​​​ធាក់​​​ វាយ​​​នឹង​​​កន្ទុយ​​​បបែល​​​ពិស​​​ ឬ​​​ត្រូវ​​​វាយ​​​ដំ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​រអ៊ូរទាំ​​​ ឬ​​​ចង់​​​ឈប់​​​សម្រាក​​​នោះ​​​។ នៅក្នុង​​​​​​ករណី​​​ដ៏​​​អាក្រក់​​​បំផុត អ្នក​​​ខ្លះ​​​ត្រូវ​​​បាន​​​គេ​​​រាយការណ៍​​​ថា ដូច​​​មនុស្ស​​​ពិការ​​​ ឬសូម្បី​​​តែ​​​ស្លាប់​​​នៅ​​​លើ​​​ទូក​​​ក៏​​​មាន​​​ដែរ​​​”៕ស៊ុយឈាង​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស