38.8 C
Phnom Penh

បុរស​​​បួន​​​នាក់​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​​​​ពីបទ​​​បើក​​​គ្លីនិក​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ជនជាតិ​​​ចិន​​​ចំនួន​​​បី​​​នាក់​​​ និង​​​ខ្មែរ​​​ម្នាក់ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ដោយ​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​ពីបទ​​​បើក​​​ន្លែង​​​ព្យាបាល​​​ដោយ​​​គ្មាន​​​អាជ្ញប័ណ្ណ និងផ្គត់​​​ផ្គង់​​​ថ្នាំ​​​ខូច​​​គុណភាព ឬ​​​ក្លែងក្លាយ​​​។

បុរស​​​ទាំង​​​បួន​​​នាក់​​​នេះ​​​​​​ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃពុធ​​​ ពោលគឺ​​​ប្រហែល​​​ប្រាំ​​​ខែ​​​បន្ទាប់ពី​​​មាន​​​ការ​​​លេច​​​ឡើង​​​ជា​​​​​​លើក​​​ដំបូង​​​​​​​​​នូវ​​​​​​ការ​​​ឆ្លង​​​រាល​​​ដាល​​​នៃមេរោគ​​​អេដស៍​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ស្រុក​​​សង្កែ​​​ ដែល​​​មាន​​អ្នក​​​ភូមិ​​​ជាង​​​២៥០​​​នាក់​​​បាន​​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​​ឃើញ​​​ថា មាន​​​ផ្ទុក​​​​​​មេរោគ​​​អេដស៍​​​នោះ​​​។

ការ​​​​​​ឆ្លង​​​រាល​​​ដាល​​​នៃ​​​មេរោគ​​​អេដស៍​​​នៅ​​​ក្នុង​​​ឃុំ​​​នេះ ​​​ត្រូវ​​​បាន​​​គេ​​​បន្ទោស​​​លើ​​​លោក យ៉ែម ជ្រិន គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ដែល​​​ផ្តល់​​​សេវា​​​កម្ម​​​ព្យាបាល​​​ក្នុង​​​តម្លៃ​​​ថោក​​​ជូន​​​អ្នក​​​ភូមិ​​​នៅក្នុង​​​តំបន់​​​នេះ​​​ ហើយ​​​លោក​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ទៅ​​​ពន្ធនាគារ​​​ពីបទ​​​មនុស្ស​​​​​​ឃាត បន្ទាប់​​​ពី​​​សារភាព​​​ថា ​​​ខ្លួន​​​បាន​​​ប្រើ​​​ប្រាស់​​​សឺរាំុង​​​ឡើង​​​វិញ​​​។

ក្រោយការ​​​ឆ្លង​​​រាល​​​ដាល​​​នេះ​​​ ក្រសួង​​​សុខា​​​ភិបាល និង​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ប្តេជ្ញា​​​ចាត់​​​វិធាន​​​ការ​​​​​​បិទ​​​​​​​​​និង​​​បង្ក្រាប​​​​​​កន្លែង​​​ព្យាបាល​​​ និងគ្រូពេទ្យ​​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ ដែល​​​គេ​​​ឃើញ​​​មាន​​​​​​នៅ​​​​​​ទូទាំង​​​ប្រទេស​​​។

ព្រះរាជ​​​អាជ្ញា​​​រង​​​ ហេង​​​ លុយ ដែល​​​ចោទ​​​ប្រកាន់​​​​​​បុរស​​​ទាំង​​​បួន​​​នាក់​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​បាន​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​ពីបទ​​​បើក​​​គ្លីនិក​​​ដោយ​​​គ្មាន​​​​​​ការ​​​អនុញ្ញាត​​​ពីក្រសួង​​​ ហើយ​​​បាន​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ក្លែង​​​ក្លាយ​​​ ឬ​​​ផុត​​​សុពលភាព​​​”។

លោក ជេត វណ្ណី​​​ នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ខេត​​​្ត​​​េនះ​​​បាន​​​​​​លើក​​​​​​ឡើង​​​ថា បុរស​​​ទាំង​​​បួន​​​នាក់​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ជា​​​បណ្តោះ​​​អាសន្ន​​​ ហើយ​​​នឹង​​​ត្រូវ​​​វិល​​​ត្រឡប់​​​​​​មក​​​កាន់​​​តុលាការ​​​វិញ​​​នៅ​​​ថ្ងៃ​​​ទី​​​៤ ខែ​​​មិថុនា ជា​​​ថ្ងៃ​​​គ្រោង​​​សម្រាប់​​​បើក​​​សវនាការ​​​។

ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក វឿង​​​ ប៊ុនរ៉េត ប្រធាន​​​មន្ទីរ​​​សុខាភិបាល​​​ខេត្ត​​​បាន​​​​​​លើក​​​ឡើង​​​ថា គ្លីនិក​​​ដែល​​​បាន​​​បិទ​​​ទាំង​​​បី​​​មាន​​​ការ​​​យឺត​​​យ៉ាវ​​​ក្នុង​​​ការ​​​អនុវត្ត​​​តាម​​​​​សេចក្តី​​​ព្រមាន​​​​​​ឲ្យ​​​​​​មក​​​សុំ​​​ច្បាប់​​​​​​ធ្វើ​​​ប្រតិបត្តិការ​​​ពីក្រសួង​​​សុខាភិបាល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​​​​ស្នើ​​​ឲ្យ​​​ពួក​​​គេ​​​​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​ក្រសួ​​​ង ប៉ុន្តែ ពួក​​​​​​គេ​​​នៅ​​​​​​តែ​​​មិន​​​ទៅសុំ​​​​​​​​​ការ​​​អនុញ្ញាត​​​ ហេតុ​​​ដូច្នេះ​​​យើង​​​ត្រូវ​​​តែ​​​ចាត់​​វិធាន​​​ការ”។

លោក វណ្ណ​​​ សៀង​​​ហេង អាយុ​​​៣២​​​ឆ្នាំជា​​​ជន​​​ជាតិ​​​ខ្មែរ​​​​​​កាន់​​​លិខិត​​​ឆ្លង​​​ដែន​​​ចិន​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​​​​បុរស​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​​​​ទាំង​​​នេះ​​​ ​​​បាន​​​សារភាព​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​ពីរ​​​នេះ​​​ ប៉ុន្តែ បាន​​​ទម្លាក់​​​ការ​​​ចោទ​​​ប្រកាន់​​​ខ្លះ​​​លើ​​​មន្ត្រី​​​ថ្នាក់​​​ខេត្ត​​​ ដែល​​​លោក​​​លើក​​​ឡើង​​​​​​ថា ជា​​​អ្នក​​​យឺ​​​តយ៉ាវ​​​ក្នុង​​​ការ​​​ចុះ​​​បញ្ជី​​​កន្លែង​​​ព្យាបាល​​​របស់​​​លោក​​​។

លោក សៀង​​​ហេង បាន​​​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​ស្តុក​​​ទុក​​​ថ្នាំ​​​​​ចិន​​​សែ ដែល​​​ក្រសួង​​​មិន​​​ទទួល​​​ស្គាល់​​​ និង​​​ថ្នាំ​​​ផុត​​​សុពល​​​ភាព​​​មួយ​​​ចំនួន​​​តូច​​​ ប៉ុន្តែ​​​លោក​​​បាន​​​អ​​ះអាង​​​ថា លោក ក៏​​​ខិត​​​ខំ​​​ក្នុង​​​ការ​​​​​​​​​​​​ធ្វើ​​​ឲ្យ​​​កន្លែង​​​ព្យាបាល​​​របស់​​​ខ្លួន​​​ស្រប​​​ច្បាប់​​​ផង​​​ដែរ​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​ស្នើ​​​មន្ទីរ​​​សុខាភិបាល​​​ខេត្ត​​​ចំនួន​​​បី​​​លើក​​​ ដើម្បី​​​សុំ​​​ការ​​​អនុញ្ញាត​​​ ប៉ុន្តែ មន្ទីរ​​​នេះ​​​នៅ​​​តែ​​​​​​មិន​​​ទាន់​​​ផ្តល់​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​”។

លោកស្រី​​​ កែវ សុវណ្ណារ័ត្ន សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​​​​សុខាភិបាល​​​នៃ​​​រដ្ឋសភា​​​​​​បាន​​​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ក្រសួង​​​សុខាភិបាល និង​​​ក្រសួង​​​មហាផ្ទៃ​​​ចាំបាច់​​​ត្រូវ​​​តែ​​​​​​អនុវត្ត​​​​​​ឲ្យ​​​​​​បាន​​​ត្រឹម​​​ត្រូវ​​​តាម​​​ការ​​​សន្យា​​​របស់​​​ខ្លួន​​​​​​ដែល​​​ថា នឹង​​​បិទ​​​​​​គ្លិនិក​​​ខុស​​​ច្បាប់​​​។

លោក​​​ស្រី​​​បាន​​​ស្នើ​​​ឲ្យមាន​​​ការ​​​ធ្វើ​​​​​​ការ​​​សិក្សា​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ពី​​​ចំនួន​​​នៃ គ្រូពេទ្យ​​​​​​ខុស​​​ច្បាប់ ដែល​​​កំពុង​​​ផ្តល់​​​ការ​​​ព្យាបាល​​​ដ៏​​​គ្រោ​​​ះ​​​ថ្នាក់​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សម្រាប់​​​ខ្ញុំ​​​ ខ្ញុំ​​​គិត​​​ថា ​​​គ្លីនិក​​​ឯកជន​​​ដែល​​​គ្មាន​​​ការ​​​អនុញ្ញាត​​​នៅ​​​កម្ពុជា​​​គឺ​​​មិន​​​មែន​​​មាន​​​ត្រឹម​​​តែ​​​រាប់​​​រយ​​​នោះ​​​ទេ គឺ​​​មាន​​​រាប់​​​ពាន់​​​ឯណោះ​​​”៕ ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស