38.8 C
Phnom Penh

តម្លៃ​​​ជ័រ​​​កៅស៊ូ​​​កម្ពុជា​​​កើន​​​ឡើង​​​ ខណៈ​​​ការ​​​ផ្គត់​​​ផ្គង់​​​ទៅ​​​កាន់​​​ពិភព​​​លោក​​​មាន​​​​​​ការ​​​ធ្លាក់​​​ចុះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​ និង​​​អ្នក​​​​​​ផ្គត់​​​ផ្គង់​​​ជ័រ​​​កៅស៊ូ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​​​​ថា តម្លៃ​​​ជ័រ​​​កៅស៊ូ​​​ធម្មជាតិ​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​ប្រហែល​​​២០​​​ភាគ​​​រយ​​​កាល​​​ពីខែ​​​មុន​​​ បើ​​​​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​​​​ពី​​​ឆ្នាំ​​​មុន ដោយ​​​សារ​​​អ្នក​​​ផ្គត់​​​ផ្គង់​​​ធំ​​​ៗ​​​លើ​​ពិភព​​​លោក​​​​​​កាត់​​​បន្ថយ​​​ការ​​​ផ្គត់​​​ផ្គង់​​​របស់ខ្លួន​​​ទៅ​​​កាន់​​​ទី​​​ផ្សារ​​​អន្តរជាតិ​​​។

​​​លោក ប៉ុល សុខា ប្រធាន​​​នាយក​​​ដ្ឋាន​​​កៅស៊ូ​​​នៅ​​​ក្រសួង​​​កសិកម្ម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​តម្លៃ​​​បាន​​​ឡើង​​​ថ្លៃ​​​ដោយ​​​សារ​​​អ្នក​​​ផ្គត់​​​ផ្គង់​​​ធំៗ​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​បាន​​​ចាត់​​​វិធាន​​​ការ​​​ទប់​​​ទល់​​​នឹង​​​ការ​​​ធ្លាក់​​​ថ្លៃ​​​​​​នៅ​​​ក្នុង​​​ទី​​​ផ្សារ​​​ពិភព​​​លោក​​​ជា​​​ពិសេស​​​ប្រទេស​​​ថៃ​​​ ឥណ្ឌូណេស៊ី​​​ និង​​​ម៉ាឡេស៊ី​​​”។

លោក​​​ សុខា បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា ប្រទេស​​​ទាំង​​​នោះ​​​បាន​​​ផ្តល់​​​ឧបត្ថម្ភ​​​ធន​​​ដល់​​​កសិករ​​​ដាំ​​​កៅ​​​ស៊ូ​​​របស់​​​ខ្លួន​​​ជា​​​ផ្នែក​​​នៃ​​​កម្ម​​​វិធី​​​មួយ​​​ដើម្បី​​​កាត់​​​បន្ថយ​​​ការ​​​ដាំកៅ​​ស៊ូ​​​ ក្នុង​​​គោល​​​បំណង​​​កាត់​​​បន្ថយ​​​​​​កា​​​រ​​​ផ្គត់​​​ផ្គង់​​​ និង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​ជ័រ​​​កៅស៊ូ​​​ឡើង​​​ថ្លៃ​​​ឡើង​​​​​​វិញ​​​។

លោក ហេង ស្រេង​​​​​​ នាយក​​​គ្រប់​​​គ្រង​​​​​​ក្រុម​​​ហ៊ុន​​​នាំ​​​ចេញ​​​​​​កៅ​​​ស៊ូ​​​ក្នុង​​​ស្រុក​​​ Long Sreng International Co.Ltd., បាន​​​លើក​​​ឡើ​​​ងថា តម្លៃ​​​នាំ​​​ចេញ​​​បាន​​​កើន​​​ឡើង​​​ពី​​​១.៣៥០​​​ដុល្លារ​​​ក្នុ​​​ង​​​១​​​តោន​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤​​​​​​​​​​​​ ដល់​​​១.៦៥០​​​ដុល្លារ​​​ក្នុង​​​​​​១​​​តោន​​​កាល​​​ពី​​​ខែ​​​មុន។

លោក ជា សាយីម ប្រធាន​​​សមាគម​​​អភិវឌ្ឍន៍​​​​​ជ័រកៅស៊ូ​​​គ្រួសារ​​​មេម៉ត់​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​បាន​​​លើក​​​ឡើង​​​ថា ​​​តម្លៃ​​​ជ័រ​​​កៅស៊ូ​​​ក្រាស់​​​ក៏​​​កើន​​​ឡើង​​​ចាប់​​​ពី​​​៦០០រៀលក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​​​​​​​ កាល​​​ពីខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤​​​ដល់​​​២.៥០០​​​រៀល​​​ក្នុង​​​មួយ​​​គីឡូក្រាម​​​​​​ កាល​​​ពី​​​ខែ​​​មុនផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​ពួក​​​គាត់​​​ [កសិករ​​​ដាំ​​​កៅស៊ូ​​​]​​​​​​ អាច​​​ជួល​​​កម្មករ​​​ខ្លះ​​​ៗ​​​ឲ្យ​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​នៅ​​​ចម្ការ​​​របស់​​​ពួក​​​គេ​​​វិញ​​​បាន​​​ហើយ​​​ ព្រោះ​​​តម្លៃ​​​​​​បាន​​​ឡើង​​​ថ្លៃ​​​​​​វិញ​​​ហើយ​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស