27 C
Phnom Penh

អ្នកនេសាទ​មួយក្រុម​ទៀត​បាន​ត្រឡប់មក​ដល់​ប្រទេសវិញ​ពីប្រទេស​ឥណ្ឌូណេស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក ​​​នេសាទ​​​មួយ​​​ក្រុម​​​​​​ចំនួន​​​៣៨​​​នាក់​​​បាន​​​ត្រឡប់​​​មក​​​ដល់​ ​​ប្រទេស​​​កម្ពុជា​​​វិញ​​​ហើយ​​​កាល​​​ពី​​​ម្សិល​មិញ បន្ទាប់​​​ពី​​​ ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ចេញពី​​​ការ​​​ងារ​​​ដោយ​​​បង្ខំ​​​នៅ​​​ ក្នុង​​​ប្រទេស​​​ឥណ្ឌូ​ណេស៊ី។

អ្នក ​​​នេសាទជន​ជាតិ​​​​ខ្មែរ​​​ជិត​​​១០០នាក់​​​ ឥឡូវ​​​នេះ​​​ត្រូវ​​​បាន​​​​ ​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​ពីកោះ​​​បេន​​​ជីណា​​​ ដែល​​​ត្រូវ​​​បាន​​​ បង្ហើប​​​ឲ្យ​​​ដឹង​​​ដោយ​​​ការ​​​សើុប​​​អង្កេត​​​របស់​​ទីភ្នាក់ងារ​ ព័ត៌មាន​​​​ Associated Press (AP) ពី​​​កន្លែង​​​នៃ​​​ការ​​​ងារ​​​ដោយ​​​បង្ខំ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​។

លោក ប្រេត ឌីកសុន  អ្នក​​​គ្រប់​​​គ្រង​​​កម្ម​​​វិធី​​​នៅ​​​អង្គការ​​​អន្តរជាតិ​​​ ទេសន្តរប្រវេសន៍​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​បាន​​​ជួយ​​​ក្នុង​​​ ធ្វើ​​​មាតុភូមិ​​​និវត្ត​​​របស់​​​អ្នក​​​នេសាទ​​​ជន​ជាតិ​ខ្មែរ​៥៩​​​នាក់ ​​​​​​ពី​​​កោះ​​​បេន​​​ជីណា​​​កាល​​​ពីខែ​​​ឧសភា​​​ និង​​​៣៨​​​នាក់​​​ទៀត ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នោះ បាន​​​មាន​​​ប្រសា​សន៍​​​ថា ថ្មី​​​ៗ​​​ នេះ​​​ក្រុម​​​ដែល​​​បាន​​​ត្រឡប់​​​មក​​​ដល់​​​​ថ្មីៗ នឹង​​​ចំណាយ​​​ពេល​​ ​ពីរ​​​យប់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​ភ្នំពេញ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ត្រូវ​​​បាន​​​សាកសួរ​​​​ដោយ​​​នគរ​​​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​”។ លោក ​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំង​​​នេះ​​​​​​ត្រូវ​​​បាន​​​ឲ្យទូរស័ព្ទ​​​ ទៅ​​​ក្រុម​​​គ្រួសារ​​​របស់​​​ខ្លួន​​​។ នៅ​​​ថ្ងៃ​​​ស្អែក​​​ពួក​​​គេ​​​ នឹង​​​ជួប​​​ជា​​​មួយ​​​​​​អ្នក​ចិត្ត​​​សាស្ត្រ។

លោក ឌីកសុន បាន ​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​​​​នេសាទ​​​មួយ​​​ចំនួន​​​ទទួល​​​បាន​​​ ប្រាក់ខ្លះ​​សម្រាប់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​ រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ី​​​ អង្គការ​​​អន្តរជាតិ​​​ទេសន្តរ​ប្រវេ​សន៍​ និង​​​ស្ថាន​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ទី​​ក្រុង​​​ហ្សាការតា បាន​ដាក់​​​ សម្ពាធ​​​លើ​​​និយោជក​​​របស់​​​ពួក​​​​​​គេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ ​​​មិន​​​ដឹង​​​ពិត​​​ប្រាកដ​​​ថា តើ​​ប្រាក់​​​​នេះ​​​បាន​​​មក​​​ពីណា​​​ នោះ​​​ទេ  ប៉ុន្តែ ពួក​​​គេ​​​មួយ​​​ចំនួន​​​ទទួល​​​បាន​​​ខ្លះ​​​​។ មិន​​​ ដឹង​​​ថា ពួក​​​គេ​​​ទទួល​​​បាន​​​ប៉ុន្មាន​​​នោះ​​​ទេ ប៉ុន្តែ គឺ​​​ទទួល​​ ​បាន​​​ខ្លះ​​​”។

​​​យោង ​​​តាម​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​ក្រសួង​​​ការ​​​បរទេស​​​​​​បាន​ ​​ឲ្យ​​​ដឹង​​​ថា ស្ត្រី​​​ខ្មែរ​​​ម្នាក់​​​ដែល​​​ធ្វើ​​​ការ​​​ជា​​​អ្នក​ ​​បម្រើ​​​តាម​​​ផ្ទះ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី​​​មុន​​​ពេល​​​មក​​​ដល់​ ​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​នោះ​​​ ក៏​​​បាន​​​ត្រឡប់​​​មក​​​ដល់​​​វិញ​​​កាល​ ​​ពីម្សិលមិញជាមួយ​​​អ្នក​​​នេសាទ​​​មួយ​​​ក្រុម​​​នោះ​​​ដែរ​​​។

អ្នក​​​នេសាទ​​​១៩៩នាក់​​​ទៀត​​​នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​នៅ​​​លើ​​​កោះ​​​អាម​​​បុន (Ambon)  រង់ ​​​ចាំ​​​ការ​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​នៅ​​​ឡើយ​​​។ ពួក​​​គេ​​គ្រោង​​ ​​​​មកដល់​​​ស្រុកកំណើត​​​​វិញ​​​នៅ​​​ដំណាច​​​់​​​ខែ​​​មិថុនា។

លោក កុយ គួង អ្ន​ក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស