33 C
Phnom Penh

ចោទ​ប្រកាន់​ស្ត្រីជាកូន​ស្រី​ពីបទ​សម្លាប់​ម្តាយ​របស់ខ្លួន​ជា​​អ្នករកស៊ីចងការ​ប្រាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កូន​​​ស្រី​​​អ្នក​​​រក​​​ស៊ី​​​ចង​​​ការ​​​ប្រាក់​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​កាប់នឹង​ពូថៅ​​​​រហូត​​​ដល់​​​ស្លាប់​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​នោះ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ​​​។

លោក ឡាយ ម៉េង​​​លាំង​​ នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប៉ាន់​ នីសិុន អាយុ​​​៣៦​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​ពីបទ​​​មនុស្ស​​​ឃាត​​​ដោយ​​​គិត​​​ទុក​​​ជាមុន​​​ បន្ទាប់​​​ពី​​​អ្នកស្រី ជា​​​ មុំ អាយុ​​​៤៥​​​ឆ្នាំ​​​ត្រូវ​​​ជា​​​មិត្ត​​​ភក្តិ​​​របស់​​​ជន​​​រង​​​គ្រោះ​​​សារភាព​​​ថា បាន​​​ឃើញ​​​ការ​​​វាយ​​​ប្រហារ​​​នេះ​​​នៅ​​​ក្នុង​​​ក្រុង​​​ខេមរភូមិន្ទ​​​​​​ កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​ស្រី ជា​​​ មុំ បាន​​​សារភាព​​​ថា គាត់​​​បាន​​​ឃើញ​​​ ប៉ាន់ នីសិុន សម្លាប់​​​ម្តាយ​​​របស់​​​នាង​​​… ប៉ុន្តែ នីសិុន បាន​​​ច្រាន​​​ចោល​​​ការ​​​ដែល​​​ថា នាង​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​នោះ​​​”។

លោក​​​ ម៉េង​​​លាំង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ស្រី​​​ ជា​​​ មុំ ក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ផង​​​ដែរ ពីបទ​​​សម​គំនិត​​ចំពោះការ​ធ្វើ​​​ឃាត​​​គិត​​​ទុក​​​ជា​​​មុន​​​នោះ​​​។

លោក​​​បាន​មាន​​​ប្រសាសន៍​​​ដល់​​​ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​នោះ​​​ថា “លោក មិន មករា ចៅ​​​ក្រម​​​សើុប​​​សួរ​​​បាន​​​ចោទ​​​ប្រកាន់​​​ពួកគេ​​​រួច​​​ហើយ។ ពួក​​​គេ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​បណ្ណោះ​​​អាសន្ន​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​កាល​​​ពី​​​ល្ងាច​​​ម្សិល​​​មិញ​​​”។

នីស៊ិន ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ខណៈ​​​ដែល​​​នាង​​​បាន​​ព្យាយាម​ដឹក​​​សព​​​ម្តាយ​​​របស់​​​នាង​​​ទៅ​​​កាន់​​​ខេត្ត​​​កំពត​​​ក្បែរ​​​ខាង​​​។

លោក ម៉េងលាំង​ បានមាន​ប្រសាសន៍ថា នីស៊ិន បាន​​​សូក​​​អ្នក​​​សម​​​គំនិត​​​របស់​​​ខ្លួន​​​​​​ប្រហែល​​​១.៦០០​​​ដុល្លារ​​​ នៃគ្រឿង​​​អលង្ការ​​​របស់​​​ម្តាយ​​​ខ្លួន​​​ដើម្បី​​​ឲ្យ​គាត់​នៅ​ស្ងៀម​​​​ ជាមួយ​គ្រឿង​អលង្ការ​មួយ​ចំនួន​​​​រួម​​​មាន​​​ខ្សែក​​និង​​​ខ្សែដៃ​​​ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅផ្ទះ​​​របស់​​​ ជា​​​ មុំ ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស