34 C
Phnom Penh

ការ​ឆ្មក់​ចូល​រោង​ជាង​ឈើ​ក្នុង​ខេត្តក្រចេះ​​បណ្តាល​ឲ្យ​មានការ​ចោទប្រកាន់ពី​បទ​ពុក​រលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អាជ្ញាធរស្រុក​ចិត្រ​បុរី ​​​ខេត្ត​​​ក្រចេះ​​​បាន​​​បិទ​​​រោង​​​ជាង​​​ឈើ​មួយ​​​កន្លែង​​​​លក់​​​ទ្វារ​​​ និង​​​ស្លាប​​​បង្អួចដែល​​​​​​​ធ្វើ​​​ពី​​​ឈើ​​​​​​ប្រភេទ​​​លេខ​​​១ ចំណែក​​​ម្ចាស់​​​ហាង​​​ដែល​​​តាម​​​ចោទ​​​ថា បាន​​​ផ្តល់​​​សំណូក​​​ដល់​​​នគរ​​​បាល​​​មូល​​​​​​ដ្ឋាន​​​ដើម្បី​​គេច​ពី​​​​ការ​​​ឆ្មក់​​​ចូល​​​កាល​​​ពី​​​លើក​​​មុន​​​ៗ​​​នោះ បាន​​​រត់​​​គេច​​​ខ្លួន​​​បាត់​​​។

យោង​​​តាម​​​លោក សំ ធឿន ស្មៀន​​​ឃុំ​​​ថ្មី​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ប្រតិបត្តិការ​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​មួយ​​​ក្រុម​​​ប្រហែល​​​១០​​​នាក់​​​ រួម​​​ទាំង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ និង​​​កង​​​រាជ​​​អាវុធ​​​ស្រុកផង​​​​​​​ដក​​​ហូត​​​បាន​​​​​​ឈើ​​សុក្រំ ដែល​​​ជា​​​ឈើ​​​ប្រភេទ​លេខ​​​១​​​ បាន​​​៦ម៉ែត្រ​​​គូប​​​។

លោក សំ ធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ដក​​​ហូត​​​បាន​​​ឈើ​​​សុក្រំ​​​ជា​​​ច្រើន​​​ដំ​​​សរុប​​​ប្រហែល​​​៦​​​មែ៉ត្រ​​​គូប និង​​​រណារ​​​លើ​​​តុ​​​ចំនួន​​​ពីរ​​​”។

លោក​​​បាន​​​​​​បន្ថែម​​​ថា អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ពួក​​​គេ​​​បាន​​​ឃើញ​​​មន្ត្រី​​​នគរ​​​បាល​​​ទារ​​​លុយ​​​ពី​​​ម្ចាស់​​​ហាង​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក ជាម ចាន់​​​កុមារ​​​ នាយ​​​ប៉ុស្តិ៍ឃុំ​​​ថ្មី បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​។ លោក កុមារ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ពី​​​អ្នក​​​ទាំង​​​នោះ​​​ទេ “។

លោក​​​បាន​​​បន្ថែម​​​ថា អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​នោះ​​​ កម្មករ​​​ចំនួន​​​ពី​​​រនាក់​​​ត្រូវ​​​បាន​​​ហៅ​​​ទៅ​​​សាក​​​សួរ​​​ ប៉ុន្តែ ម្ចាស់​​​ហាង​​​ឈ្មោះ​​​ ទូច ស៊ីនី អាយុ​​​៤២​​​ឆ្នាំ​​​បាន​​​គេច​​​ខ្លួន​​​បាត់​​​ទៅ​​​ហើយ​​​។

យោង​​​តាម​​​លោក កុមារ បាន​​​ឲ្យ​​​ដឹង​​​ថា ឈើ​​​នេះមាន​​​ប្រភព​​​មក​​​ពី​​​ស្រុក​​​កែវសីមា ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស