32 C
Phnom Penh

ទាហាន​​​ និង​​​ក្រុមហ៊ុន​​​មួយ​​​មក​​​ពីសិង្ហបុរី នឹង​​​ដាំ​​​ដើម​​​ឈើ​​​​​​ចំនួន​​​៦​​​លាន​​​ដើម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រសួង​​​ការ​​​ពារជាតិ​​​មាន​​​គម្រោង​​​ធ្វើ​​​ការ​​​ជាមួយ​​​ក្រុមហ៊ុន​​​មួយ​​​​​​មក​​​ពី​​​ប្រទេស​​​សិង្ហបុរី​​​ដើម្បី​​​​​​ដំា​​​ដើម​​​ឈើ​​​ចំនួន​​​៦​​​លាន​​​ដើម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ពេល​​​បាន​​​ផល​​​ដើម​​​ឈើ​​​ទាំង​​​នេះ​​​នឹង​​​​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ធ្វើ​​​ជា​​​​​​ទឹក​​​អប់​​​​​​គុណភាព​​​ខ្ពស់​​​​​​ ថ្នាំ​​​ពេទ្យ​​​ តែ​​​ ធូប និង​​​គ្រឿង​​​សង្ហារិម។

ក្រុមហ៊ុន​​​ One Plantation Holdings បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​កា​​ល​​​ពីខែ​​​មុន​​​ជាមួយ​​​ក្រសួង​​ការ​​​ពារ​​​ជាតិ​​​។ នៅ​​​ក្នុង​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​គេ​​​នឹង​​​បង្រៀន​​​ទាហាន​​​​​​ចូល​​​និវត្ត​​​ន៍​​​ និង​​​ទាហាន​​​កំពុង​​​ដែល​​​បម្រើ​​​​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​ឲ្យ​​​ចេះ​​​ពី​​​របៀប​​​ដាំ​​​ដើម​​​​​​​​ខ្លឹម​​​ចន្ទន៍គ្រឹស្នា​​​​​​ដែល​​​​​​​​​អាច​​​បង្កើត​​​ជ័រ​​​​​​ក្លិន​​​ក្រអូប​​​ដែល​​​គេ​​​យក​​​ទៅ​​​ធ្វើ​​​ជា​​​ទឹក​​​អប់​​​ ហើយ​​​ឫស​​​របស់​​​វា​​​យក​​​ទៅ​​​ធ្វើ​​​ថ្នាំ​​​ និងស្លឹក​​​យក​​​ទៅ​​​ធ្វើ​​​តែ​​​កែ​​​រោគ​​​។

​​​ឧត្តម​​​សេនីយ៍ឯក​​​ អ៊ុក កោសា ប្រធាន​​​នាយក​​​​​​ដ្ឋាន​​​អភិវឌ្ឍន៍​​​នៅ​​​ក្រសួង​​​ការពារ​​​ជាតិ​​​ ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​ឧសភា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ត្រូវ​​​ការ​​​ដាំ​​​ដើម​​​ឈើ​​​ជាង​​​៦​​​លាន​​​ដើម​​​ថែម​​​ទៀត​​​ ហើយ​​​ការ​​​វិនិយោគ​​​នេះ​​​នឹង​​​ចំណាយ​​​ពេល​​​ប្រហែល​​​១៥​​​ឆ្នាំ​​​”។

ឧត្តម​​​សេនីយ៍​​​ឯក កោសា បាន​​​លើក​​​ឡើង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​ធ្លាប់​​​វិនិយោគ​​​លើ​​​ការ​​​ដាំ​​​ដើម​​​​​​ខ្លឹម​​​ចន្ទន៍គ្រឹស្នា​​នេះ​​​ពី​​​មុន​​​មក​​​ដែរ​​​ ប៉ុន្តែ ថា វា​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​​រក​​​ទីផ្សារ​​​ បន្ទាប់​​​ពី​​​ប្រមូលផល​​​រួច​​​។

លោក​​​បាន​​​ពន្យល់​​​ថា នៅ​​​ក្នុង​​​ការ​​​រៀប​​​ចំ​​​ថ្មី​​​នេះ​​​​​​ ទាហាន​​​នឹង​​​ធ្វើ​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ក្នុងការ​​​មើល​​​​​​ថែ​​​ទាំ​​​ចម្ការ​​​ ហើយ​​​ផល​​​ដែល​​​ទទួល​​​បាន​​​​​​នឹង​​​យក​​​ទៅ​​​លក់​​​តាម​​រយៈ​​​ក្រុមហ៊ុន One Plantation Holdings ជា​​​ក្រុមហ៊ុន​​​មាន​​​​​​កេរ្តិ៍​​​ឈ្មោះល្បី​​​នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​នេះ​​​ដោយ​​​មាន​​​ចម្ការ​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ​​​ ថៃ ម៉ាឡេស៊ី និង​​​កោះ​​​​​​តៃ​​​វ៉ាន់​​​។

ឧត្តមសេនីយ៍​​​ឯក កោសា បាន​​​មាន​​​ប្រសាសន៍​​​ បន្ត​​​ថា “នៅ​​​ពេល​​​ក្រុមហ៊ុន​​​បញ្ចប់​​​ផែន​​​ការ​​​មេរបស់​​​ខ្លួន​​​​​​ យើង​​​​​​នឹង​​​ស្វែង​​​រក​​​ទី​​​តាំង​​​ដែល​​​ស័ក្ដិសម​​​​​​សម្រាប់​​​ដើម​​​ខ្លឹម​​​ចន្ទន៍គ្រឹស្នា​​​នេះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ផែន​​​ការ​​​បង្កើត​​​ចម្ការ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​គឺ​​​​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ដំបូង​​​នៅ​​​ឡើយ​​​។

តែ​​​ទោះ​​​ជាយ៉ាង​​​ណា​​​ រូប​​​ភាពមួយ​​​ចំនួន​​​​​​ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​នៅ​​​លើ​​​គេ​​​ហទំព័រ​​​របស់​​​ក្រុមហ៊ុន​​​ One Plantation Holdings បាន​​​បង្ហាញ​​​ថា លោក​​​ បេនចាមីន​​​ សុង​​​ (Benjamin Song) ប្រធាន​​​ក្រុមហ៊ុន​​​េនះ​​​ និង​​​បុគ្គល​​​ពាក់​​​ព័ន្ធ​​​មួយ​​​ក្រុម​​​​​​​​​បាន​​​ចុះ​​​ទៅ​​​ជួប​​​ជា​​​មួយ​​​ទាហាន​​​នៅ​​​ចម្ការ​​​មួយ​​​ដែល​​​មាន​​​ស្លាក​​​សញ្ញា​​​របស់​​​ក្រុមហ៊ុន One Plantation Holdings នៅ​​​ក្នុង​​​ស្រុក​​​ព្រៃ​​​នប់​​​ ខេត្ត​​​ព្រះ​​​សីហនុ​​​។

រូប​​​ភាព​​​ទាំង​​​េនះ​​​ដែល​​​ចុះ​​​កាល​​​បរិច្ឆេទ​​​​​​ចាប់​​​ពី​​​ថ្ងៃទី​​​៧​​​ដល់​​​ថ្ងៃ​​​ទី​​​៩​​​ ខែ​​​ឧសភា​​​ ក៏​​​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ផង​​​ដែរ​​​អំពី​​​ពិធី​​​ចុះ​​​ហត្ថលេខា​​​មួយ​​​ជាមួយ​​​​​​ទាហាន​​​​​​ប្រមាណ​​​២៥​​​នាក់ ដែល​​​អង្គុយ​​​ទល់​​​មុខ​​​គណៈប្រតិភូ​​​មក​​​ពីក្រុមហ៊ុន​​​One Plantation Holdings ​​​។ ក្នុង​​​នោះ​​​រូបភាព​​​មួយ​​​​​​បាន​​​បង្ហាញ​​​​​​ថា ក្រុមហ៊ុន​​​នេះ​​​បាន​​​ប្រគល់​​​​​​មូលប្បទានប័ត្រ​​​ដែល​​​មាន​​​ទឹក​​​ប្រាក់​​​ចំនួន​​​១២.០០០ដុលា្លរ​​​ទៅ​​​ឲ្យ​​​លោក សេបាស្ទៀន ម៉ារ៉ុត (Sebastien Marot) ប្រធាន​​​អង្គការ​​​មិត្ត​​​សំឡាញ់​​​អន្តរជាតិ​​​​​​​​​​​​ ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​ការ​​​ពារ​​​កុមារ​​​។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​ក្រុមហ៊ុន​​​One Plantation Holdings សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ។

គេ​​​ហទំព័រ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា “ខ្លឹម” ដែល​​​ស្ថិត​​​នៅ​​​ចំ​​​កណ្តាល​​​នៃ​​​ដើម​​​ខ្លឹម​​​ចន្ទន៍គ្រឹស្នា និង​​​ដែល​​​​​បង្កើតជ័រ​​​​ខ្លិន​​​ក្រអូប​​​នៅ​​​ពេល​​​ប៉ះ​​​ជា​​​មួ​​​យ​​​បាក់តេរី​​​​​​​​​មួយ​​​​​​ប្រភេទ​​​ “គឺជាវ​​​ត្ថុធាតុ​​​ដើម​​​ដ៏​​​មាន​​​តម្លៃ​​​បំផុត​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​”៕ស៊ុយឈាង​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស