26 C
Phnom Penh

លោក ហ៊ុន សែន ​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​​វៀតណាម​​ជុំវិញ​រឿង​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចុះទៅ​ពិនិត្យ​ព្រំដែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ទទួល​ស្វាគមន៍​លោក ឡេ ហុងអាញ់ សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្សនៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​ការិយាល័យ​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បាន​ស្នើ​ឲ្យ​វៀតណាម​រក្សា “​ភាព​ស្ងាត់​ស្ងៀម” ជុំវិញ​ដំណើរ​​ស្វែង​រក​ការ​ពិត​ទៅ​ព្រំដែន​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​នេះ។

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​​​ក្រុម​សកម្មជន​ជាតិ​និយម​ដែល​ជាញឹក​ញាប់​ដឹកនាំ​ដោយ​លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​មកពី​គណបក្ស​សង្គ្រោះជាតិ បាន​​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នានា​តាម​បណ្ដោយ​ព្រំដែន​វៀតណាម​​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​រតនគិរី ដែល​ពួកគេ​អះអាង​ថា ទឹក​ដី​កម្ពុជា​កំពុង​ត្រូវ​បាន​ទន្ទ្រាន​ចូល។

យោង​តាម​​លោក កៅ គឹមហួន រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​របស់​លោក​​ជាមួយ​លោក ឡេ ហុងអាញ់ កាលពី​ម្សិលមិញ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​វៀតណាម​ទប់ស្កាត់​អំពើ​ហិង្សា​កុំ​ឲ្យ​កើត​មាន​ឡើង​ ខណៈ​កម្ពុជា​​​កំពុង​ដោះ​ស្រាយ​បញ្ហា​នេះ។

លោក​បាន​មាន​ប្រសាសន៍​​សំដៅ​ដល់​​តំបន់​ព្រំដែន​ដែល​មិន​ទាន់​មាន​ការ​វាស់​វែង​នៅ​ឡើយ​ថា “​​លោក​នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​ភាគី​វៀតណាម​​រក្សា​ស្ថានភាព​​ស្ងប់ស្ងាត់ ជា​ពិសេស​នៅ​ក្នុង​តំបន់​ដែល​យើង​មិន​​ទាន់​បាន​យល់​ស្រប​​នឹង​ដំណោះ​ស្រាយ​នៅ​ឡើយ​។

លោក​បាន​ថ្លែង​ប្រាប់​ទៅ​ក្រុម​អ្នក​យកព័ត៌មាន​ថា ជំនួប​នេះ​មិនពាក់​ព័ន្ធ​នឹង​មរណភាព​របស់​លោក ជា ស៊ីម ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃច័ន្ទ​ឡើយ​។ លោក​បាន​លើក​ឡើង​បន្ត​ថា “​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គ្រោង​ទុក​ជាយូរមក​ហើយ ហើយ​គាត់​បាន​មក​ដល់​ទី​នេះ​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា”។ លោក​បាន​បន្ត​ថា សមាជ​ពិសេស​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​ជំនួស​តំណែង​លោក​ ជា ស៊ីម​៕ សុខុម​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស