29 C
Phnom Penh

ធនាគារ​​​ជាតិ​​​​​​លើក​​​ឡើង​​​ថា ការ​​​នាំ​​​ចេញ​​​​​​អង្ករ​​​មាន​​​ការ​​​យឺតយ៉ាវ​​​​​​គួរ​​​តែ​​​បន្ទោស​​​​​​លើ​​​កម្ចី​​​ការ​​​ប្រាក់​​​ខ្ពស់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​​​ធនាគារ​​​ជាតិ​​​នៃ​​​កម្ពុជា​​​បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កម្ចី​​​ការប្រាក់​​​ខ្ពស់​​​​​​ដែល​​​ធនាគារ​​​​​​ផ្តល់​​​​​​ដល់​​​ម្ចាស់​​​រោង​​​ម៉ាស៊ីន​​​កិន​​​ស្រូវ​​​​​​ទំនង​​​ជា​​​កត្តា​​​ដែល​​​ចូល​​​រួម​​​ចំណែក​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​មិន​​​អាច​​​ឈាន​​​ដល់​​​គោល​​​ដៅ​​​នៃ​​​ការ​​​នាំចេញ​​​អង្ករ​​​ឲ្យ​​​​​​បាន​​​១លាន​​​តោន​​​​​​នៅ​​​ដំណាច់​​​ឆ្នាំ​​​នេះ​​​។

ថ្លែង​​​អំឡុង​​​ពិធី​​​ជប់​​​លៀង​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​ស្តី​​​អំពី​​​ការ​​​វិនិយោគ​​​​​​នៅ​​​សណ្ឋាគារ​​​ Raffles Hotel Le Royal ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោកស្រី​​​ ជា សិរី អគ្គនាយក​​​ធនាគារ​​​ជាតិ​​​នៃ​​​កម្ពុជា​​​បាន​​​លើក​​​​​​ឡើង​​​ថា ការ​​​ដែល​​​ម្ចាស់​​​​​​រោង​​​ម៉ាស៊ីុន​​​កិន​​​ស្រូវ​​​​​​គ្មាន​​​លទ្ធភាព​​​​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​មូល​​​និធី​​​គឺជា​​​កត្តា​​​ដែល​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​មិន​​​អាច​​​ទិញ​​​ដី​​​ស្រែ​​​​​​​​​​​​ដើម្បី​​​​​​បង្ក​​​បង្កើន​​​ផល​​​ស្រូវ​​​សម្រាប់​​​ការ​​​នាំ​​​ចេញ​​​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ម្ចាស់​​​រោង​​​ម៉ាស៊ីុន​​​កិន​​​ស្រូវ​​​ជា​​​ច្រើន​​​របស់​​​យើង​​​ប្រឈម​​​នឹង​​​ករ​​​លំបាក​​​​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​កម្ចី​​​ពី​​​ធនាគារ​​​ ព្រោះ​​​ធនាគារ​​​​​​តម្រូវ​​​ឲ្យ​​​ពួក​​​គេ​​​យក​​​ប្លង់​​​ដី​​​របស់​​​ខ្លួន​​​មក​​​ដាក់​​​នៅ​​​ធនាគារ​​​។ ប៉ុន្តែ ម្ចាស់​​​រោង​​​ម៉ាស៊ីុន​​​កិន​​​ស្រូវ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​គ្មាន​​​ប្លង​​់ដី​​​នោះ​​​ទេ​​​ ព្រោះ​​​ខ្លួន​​​ក៏​​​ជួល​​​ដី​​​គេដែរ​​​”។

​​​លោកស្រី បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ស្រប​​​ពេល​​​ដំណាល​​​គ្នា​​​នេះ​​​ ធនាគារ​​​​​​បាន​​​យក​​​ការ​​​ប្រាក់​​​ខ្ពស់​​​ព្រោះ​​​ខ្លួន​​​គិត​​​ថា ការ​​​ឲ្យ​​​ប្រាក់​​ទៅ​​​ម្ចាស់​​​​​​រោង​​​ម៉ាស៊ីុន​​​កិន​​​ស្រូវ​​​ខ្ចី​​​គឺ​​​វា​​​មាន​​​ហានិភ័យ​​​ខ្ពស់​​​។​​​

លោក លន់ យ៉េង អគ្គលេខាធិការ​​​សហព័ន្ធ​​​ស្រូវ​​​អង្ករ​​​កម្ពុជា​​​ដែល​​​តំណាង​​​សមាគម​​​​​​រោង​​​ម៉ាស៊ីុន​​​កិន​​​ស្រូវ​​​​​​ និង​​​នាំ​​​ចេញ​​​អង្ករ​​​ បាន​​​លើក​​​ឡើង​​​ថា ធនាគារ​​​បាន​​​យក​​​ការ​​​ប្រាក់​​​ចន្លោះ​​​ពី​​​១០​​​ទៅ​​​១២ភាគ​​​រយ​​​សម្រាប់​​​កម្ចី​​​លើស​​​ពី​​​៥០.០០០ដុល្លារ​​​ ហើយ​​​យ៉ាង​​​តិច​​​៧ភាគ​​​រយ​​​សម្រាប់​​​កម្ចី​​​ចំនួន​​​១លាន​​​ដុល្លារ​​​ ឬ​​​លើស​​​ពី​​​នេះ​​​។ សម្រាប់​​​កម្ចី​​​ក្រោម​​​៣០.០០០ដុល្លារ​​​ ស្ថាប័ន​​​មីក្រូហិរញ្ញវត្ថុ​​​ជា​​​ធម្មតា​​​យក​​​ការ​​​ប្រាក់​​​ចន្លោះ​​​ពី​​​២ទៅ​​​២,៥ភាគ​​​រយ​​​​​​​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “បញ្ហា​​​នៅ​​​ត្រង់​​​​​​ថា ម្ចាស់​​​រោង​​​ម៉ាស៊ីុន​​​កិន​​​ស្រូវ​​​ត្រូវ​​​ការ​​​ប្រាក់​​​បង្វិល​​​នៅ​​​ពេល​​​ពួកគេ​​​ត្រូវ​​​ការ​​​ទិញ​​​ដី​​​ស្រែ​​​ពី​​​កសិករ​​​ ខណៈ​​​ការ​​​សង​​​ប្រាក់​​​ពី​​​អ្នក​​​នាំ​​​ចេញ​​​ជា​​​ធម្មតា​​​មាន​​​ការ​​​យឺត​​​យ៉ាវ ហើយ​​​ប្លង់​​​ដី​​​រោង​​​ម៉ាស៊ីុន​​​កិន​​​ស្រូវរបស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​ដាក់​​​នៅ​​​ធនាគារ​​​ពេល​​​ខ្ចី​​​ប្រាក់​​​​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ម្ចាស់​​​រោង​​​ម៉ាស៊ីុន​​​កិន​​​ស្រូវ​​​ក៏​​​ត្រូវ​​​ការ​​​ប្រាក់​​​ដើម្បី​​​ទិញ​​​ម៉ាស៊ីន​​​កិនស្រូវ​​​ និង​​​សាង​​​សង់​​​ឃ្លាំង​​​ផង​​​ដែរ​​​។

លោក​​​ លន់ យ៉េង​​​ បាន​​​លើក​​​ឡើងទៀត​​​​​​ថា ការ​​​នាំ​​​ចេញ​​​អង្ករ​​​បាន​​​កើន​​​ឡើង​​​៦៤​​​ភាគ​​​រយ​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំខែ​​​ដំបូង​​​នៃ​​​ខែ​​​នេះ​​​បើ​​​ធៀប​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​នៅ​​​ឆ្នាំ​​​មុន​​​​​​ដែលមាន​​​ចំនួន​​​សរុប​​​​​​​​​២៤៣​​​.០២៥តោន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​នាំ​​​ចេ​​​ញ​​​អង្ករមាន​​​ការ​​​កើន​​​ឡើង​​​ដូច្នេះ​​​ ដោយ​​​សារ​​​អង្ករ​​​​​​ត្រូវ​​​បាន​​​នាំ​​​ចេញ​​​ទៅ​​​ប្រទេស​​​ចិន​​​យ៉ាង​​​ច្រើន​​​ បន្ទាប់​​​ពី​​​​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​ឲ្យ​​​​​កម្ពុជា​​​​​​ផ្គត់​​​ផ្គង់​​​​​​អង្ករ​​​ចំនួន​​​១០០.០០០តោន​​​ទៅ​​​ប្រទេស​​​នេះ​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស