28 C
Phnom Penh

ទី​បំផុត កម្ម​ករ​រ​រាប់​ពាន់​នាក់​​​នៅ​​រោង​ចក្រ​ M&V ​​​ព្រម​ចូល​ធ្វើ​​ការវិញហើយ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូដ​កម្ម​មួយដែល​បាន​​ធ្វើ​ឡើង​​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​​​ដោយ​​កម្ម​ករ​​ជាង ២.០០០ នាក់​មក​ពី​រោង​ចក្រ​មួយ​​ក្នុង​រាជ​​ធានី​ភ្នំពេញ​ ដែល​ផ្គត់​ផ្គង់​​ សម្លៀក​បំពាក់​ដល់​ក្រុម​ហ៊ុន​លក់​​​សម្លៀក​បំពាក់លំដាប់​ថ្នាក់​ពិភពលោក H&M បាន​បញ្ចប់​ហើយ​​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​​សហ​ជីព​​បាន​​​បន្ថយ​​ការ​ទាម​ទារ​​​របស់​ខ្លួន ហើយ​​​​គាំទ្រ​​លក្ខ​ខណ្ឌ​មួយ​ដែល​​កម្ម​ករ​​ត្រូវ​ទទួល​បាន​ប្រាក់​ខែ​ពេញ​សម្រាប់​រយៈពេល​​ធ្វើ​កូដ​កម្ម ​​នេះ​​​បើ​យោង​តាម​​​តំណាង​​សហ​ជីព​បាន​លើក​ឡើង។

​ កាល​ពី​ថ្ងៃ​ច័​ន្ទ​​ ​​កម្លាំង​​សន្តិសុខ​ខណ្ឌ​មាន​ជ័យ ​បាន​រារាំង​​កម្ម​ករ​​ប្រមាណ​ ៥០០ នាក់​មកពី​រោង​ចក្រ M&V International Manufacturing មិន​ឱ្យ​​​ហែរ​​ក្បួន​ទៅ​កាន់​​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ខណៈ​ពេល​ពួកគេ​​បន្ត​អំពាវ​នាវ​​ឱ្យ​​​រោង​ចក្រកែ​លម្អ​លក្ខ​ខណ្ឌ​ការ​ងារ​​ចំនួន១៧ ចំណុច​ ក្នុង​នោះ​រួម​មាន​ទាំង​​​​​ការ​ដំឡើង​​ប្រាក់​ឧបត្ថម្ភ​ការ​ធ្វើ​ដំណើរ​ប្រចាំ​ខែ​​ពី​១០ដុល្លារ​ទៅ​១៥​ដុល្លារ​ និង​​ប្រាក់​​​​ឧបត្ថម្ភ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​​មួយ​ថ្ងៃ​១​ដុល្លារ​សម្រាប់​កម្ម​ករ​ទាំង​អស់​ផងដែរ​។

​ ប៉ុន្តែ​បន្ទាប់​ពី​​ចរចា​បាន​មួយ​ថ្ងៃ​កាល​​ពី​ថ្ងៃ​​អង្គារ​ តំណាង​មក​ពី​សហ​ជីព​ចំនួន​១០​ខុស​ៗគ្នា​ ​បាន​​យល់​ព្រម​ទទួល​យក​​​ប្រាក់​ខែ​ពាក់​កណ្តាល​នៃ​​រយៈពេល​​​ធ្វើ​កូដ​កម្ម​ដែល​បាន​ចាប់​ផ្តើម​​​​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​​ឧសភា។

លោក ឃិន ណាំហោ ​អនុ​ប្រធាន​សហព័ន្ធ​សហជីព​សំឡេង​កម្មករ​កម្ពុជា ​បាន​លើក​ឡើង​ថា ​​​វា​នឹង​​មិន​ប៉ះពាល់​​ដល់​​ប្រាក់​រង្វាន់សម្រាប់​វត្ត​មាន​ទៀងទាត់​ឡើយ ខណៈ​ក្រុម​ហ៊ុន​យល់​ព្រម​​ដំឡើង​ប្រាក់​បន្ថែម​ម៉ោង​​​ពី៥០០​រៀល​ដល់៣.០០០​រៀល​ (ប្រហែល​០,៧៥​ដុល្លារ)។លោក​បាន​​បន្ត​ថា “​បើ​រោង​ចក្រ​​មិន​គោរព​កិច្ច​ព្រម​ព្រៀង​ យើង​​​នឹង​​ត្រឡប់​ទៅ​តវ៉ា​ឡើង​វិញ​”។

លោក យ៉ិន ណាក់ ប្រធាន​រដ្ឋ​បាល​​​នៅ​រោង​ចក្រ​នេះ​ បាន​បញ្ជាក់​ថា ​ភាគី​ទាំង​សង​ខាង​​បាន​ចុះ​​កិច្ច​ព្រម​ព្រៀង​រួច​ហើយ ហើយ​​​បញ្ហា​​នៅ​សេស​សល់​ផ្សេតទៀត​ នឹង​​ត្រូវលើក​យក​ទៅ​ដោះ​ស្រាយ​នៅ​ចំពោះ​មុខ​​​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។

លោក​​​​​​​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​​​ចង់​​ឱ្យ​​កូដ​កម្ម​​​នេះ​បន្ត​យូរ​ទេ ពីព្រោះ​វា​​ប៉ះ​ពាល់​​​អត្ថ​ប្រយោជន៍​ទាំង​​​​សម្រាប់​​​កម្ម​ករ​ និង​ក្រុម​ហ៊ុន​”។ លោក​បាន​បន្ត​ថា ​ក្រុម​ហ៊ុន​​​បាន​​ខាត​​បង់​​ប្រាក់​​ចំណេញ​ជា​​ច្រើន​រួច​មក​ហើយ​​អំឡុង​​កូដ​កម្ម​​នេះ ប៉ុន្តែ​​មិនបាន​បញ្ជាក់​ពី​ចំនួន​​ច្បាស់​លាស់​ទេ។ ​លោក​​បាន​បញ្ជាក់​ថា ​កូដ​កម្ម​នេះ​​​បង្ក​ឡើង​ដោយ​សហ​ជីព​ដែល​​​ប្រជែង​គ្នា​ដណ្តើម​សមាជិក​នៅ​​ក្នុង​រោង​ចក្រ​នេះ។

​កម្ម​ការិនីម្នាក់​ឈ្មោះ លឹម សុគាត ​អាយុ៣០​ឆ្នាំដែល​បាន​​បម្រើ​ការងារ​​នៅ​រោង​ចក្រ​នេះ​អស់​រយៈ​ពេល​ជាង​​១៤​ឆ្នាំ​មក​ហើយ​នោះ បាន​និយាយ​ថា ​សហ​ជីព​ទាំង​នេះ​​ធ្វើ​ការ​សម្រប​សម្រួល​ច្រើន​ពេក​។ ​គាត់​​និយាយ​ថា “ខ្ញុំ​​បាន​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​​ខ្ញុំ​មិន​សប្បាយ​​ចិត្តនឹង​កិច្ច​ព្រម​ព្រៀង​នេះ​ទេ”៕ សុខុម

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស