31 C
Phnom Penh

កសិករ​ម្នាក់​និយាយ​ថា គាត់​ឃើញ​ជន​ជាតិ​ភាគតិច​ម៉ុងតាញ៉ាពីរនាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ម្នាក់​​​បាន​​​និយាយ​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា  បុរ​​​ស​ពីរ​​​នាក់ ដែល​​​អះ​​​អាង​​​ថា ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​នោះ​​​បាន​​​មក​​​រក​​​​គាត់​​​នៅ​​​ចម្ការ​​​របស់គាត់​តែម្តង​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​ ស្វែង​​​រក​​​ជំនួយ​​​ បន្ទាប់​​​ពី​​​ហែល​​​ទឹក​​​ឆ្លង​​​ទន្លេ​​​សេសានដើម្បី​​​គេ​​​ចពី​​​នគរបាល​​​វៀតណាម​​​​​​កាល​​​ពី​​​បី​​​ថ្ងៃ​​​មុន​​​។

យោង​​​តាម​​​​​​កសិករនៅ​​​ក្នុង​​​ស្រុក​​​អណ្តូង​​​មាសនេះ​​​ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ដោយ​​​ខ្លាច​​​ការ​​​រក​​​រឿង​​​ពី​​​អាជ្ញាធរ​​​កម្ពុជានោះ​​​​​​​បាន​​​ឲ្យ​ដឹង​​​​​ថា ​​​​​​ជ​​​ន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ានេះ​​​​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ក្រុម​​​មាន​​​គ្នា​​​១០​​​នាក់​​​ដែល​​​បាន​​​ព្យាយាម​​​ឆ្លង​​​ព្រំ​​​ដែន​​​កាល​​​ពីថ្ងៃ​​​ព្រហ​ស្បតិ៍​​​ នៅ​​​ពេល​​​នគរ​​​បាល​​​វៀត​​​ណាម​​​​​​បាន​​​ឃើញ​​​ពួក​​​គាត់​​​​ ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​បង្ខំ​​​ចិត្ត​​​រត់​​​បែក​​​ខ្ញែក​​​គ្នា​​​។

លោក​​​បាន​​​និយាយ​​​ថា “បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ពួក​​​គាត់​​​​បាន​​​ហែល​​​ទឹក​​​ឆ្លង​​​ទន្លេ​​​សេសាន​​​កាល​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ បន្ទាប់​​​ពី​​​​​​នគរបាល​ឃើញ​​​ពួក​​គាត់​​​​ព្យាយាម​​​រត់​​​គេច​​​ខ្លួន​​​ពី​​​ប្រទេស​​​វៀតណាម ហើយ​​​ពួក​​​គេ​​​បាន​​​ព្យាយាម​​​ចាប់​​​ពួក​​​គាត់​​​។ឥឡូវ​​​នេះ​​​ពួក​​​គាត់​​​កំពុង​​​លាក់​​​ខ្លួន​​​ក្នុង​​​ព្រៃ​​​”។

កសិករ​​​រូប​​​េនះ បាន​​​​​​​​បន្ថែម​​​ថា ជ​​​ន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ទាំង​ពី​​​រនាក់នេះ​​​​មិន​​​ដឹង​​​ពី​​​ជោ​​​គ​​​វសនា​​​របស់​​​មនុស្ស​ប្រាំបី​​​នាក់​​​ផ្សេង​​​ទៀត​​​ឡើយ​​​។

លោក សុវណ្ណ ភិន អធិការ​​​នគ​​​របាល​​​ស្រុក​​​អណ្តូង​​​មាស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​ការ​​​មក​​​ដល់​​​របស់​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ទេ​​​ ​​​ហើយ​​​មិន​​​មាន​​​គម្រោង​​​ស្វែង​​​រក​​​ពួក​​​គេ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​គិត​​​ថា អ្នក​​​ទាំង​​​នោះ​​​អាច​​​ឆ្លង​​​ចូល​ខេត្ត​​​រតនគិរី​​​តាម​​​ស្រុក​​​អណ្តូង​​​មាស​​​ឡើយ​​​ ពីព្រោះ​​​តំបន់​​​នេះ​​​​​​ខណ្ឌ​​​ចែក​​​ពី​​​ប្រទេស​​​វៀតណាម​​​ដោយ​​​ទន្លេ​​​សេសាន​​​”។

ចាប់​​​តាំង​​​ពី​​​ខែ​​​តុលា​​​មក​​​ ជ​​​ន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ជាង​​​​១៥០​​​នាក់​​​ ជា​​​ក្រុម​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​មក​​​ពី​​​តំបន់​​​ខ្ពង់​​​រាប​​​កណ្តាល​​​ប្រទេស​​​វៀត​​​ណាម​​​បាន​​​​​​ឆ្លង​​​ចូល​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​អះ​​​អាង​​ថា​​​បាន​​​រត់​​​គេច​​​ពី​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​ពីសំណាក់រដ្ឋាភិបាល​​​​​​​​​ក្រុង​​​ហាណូយ​​​។ ពួក​​​គេ​​​ជាង​​​៤៥​​​នាក់​​​ត្រូវ​​​បាន​​​និរទេស​​​ទៅប្រទេស​​​វៀតណាម​​​វិញ ចំណែក​​​១៣​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ផ្តល់​​​ឋានៈ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មីនា​​​។

​​​អ្នក​​​ភូមិ​​​ជន​​​ជាត​​​ិ​​​ភាគ​​​តិច​​​ចារ៉ាយ​​​ម្នាក់​​​ទៀត​​​ដែល​​​បាន​​​​​​ជួយ​​​ជ​​​ន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ជា​​​ច្រើន​​​​​​ដែល​​​បាន​​​ភៀស​​​ខ្លួន​​​ចូល​​​​​​ខេត្ត​​​រតនគិរី​​​ចាប់​​​តាំង​​​ពី​​​ខែ​​​តុលា​​​មក​​​បាន​​​និយាយ​​​ថា លោក​​​បាន​​​​​​រៀប​​​ចំ​​​​​​រថយន្ត​​​តួរីស​​​មួយ​​​គ្រឿង​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ដើម្បី​​​ដឹក​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​​​​​​ជ​​​ន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ប្រាំ​​​មួយ​​​នាក់​​​ទៀត​​​ដែល​​​កំពុង​​​លាក់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​នេះ​​​ចាប់​​​តាំង​​​ពីខែ​​​មីនា​​​មក​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​នាំ​​​អ្នក​​​ទាំង​​​នោះ​​​មក​​​កាន់​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​​រសៀល​​​ម្សិល​មិញ​​​ ពីព្រោះ​​​យើង​​​មិនមាន​​​អាហារ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ពួក​​​គេ​​​ឡើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ពួគ​​​គេ​​​ត្រូវ​​​បាន​​​ប្រគល់​​​ឲ្យ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​។

លោក​​​ស្រី វ៉ាន ហៀលី តំណាង​​​ប្រចាំ​​​ប្រទេស​​​របស់​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​សហប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ការិយាល័យ​​​របស់​​​លោក​​​ស្រី​​​បាន​ជួយ​​​ថែ​ទាំ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជ​​​ន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​យ៉ាង​​​តិច​​​១០៩​​​នាក់​ទៀត​​​។

លោក​​​ស្រី​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​សំណើសុំ​​​អត្ថាធិប្បាយ​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ​​​៕សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស