26 C
Phnom Penh

ក្មេង​ប្រុស​កាន់តែច្រើន​​ចោទ​ប្រកាន់បុរស​ជន​ជាតិបារាំង​ម្នាក់​និង​​អាល្លឺម៉ង់ម្នាក់​​ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បានឲ្យ​ដឹង​កាល​​​ពី​​​ម្សិលមិញ​​​​​​ថា ក្មេង​​​ប្រុស​​​១៣​​​នាក់​​​បាន​​​ចេញ​​​មក​​​ចោទ​​​ប្រកាន់​​​ជន​​ជាតិ​​​បារាំង​​​ម្នាក់​​​ពីបទ​​​រំលោភ​​​បំពានផ្លូវ​ភេទ​​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​។

លោក​​​ ឡៅ លីន ប្រធាន​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ចាប់​​​តាំង​​​ពី​​​ការ​​​ចាប់ខ្លួន​​​លោក បឺណាត ល្វីស ហ្វ្រង់​​​ស័រ​​​​​​ ស៊ូដេល​​​ល័រ (Bernard Louis Francois Soudeller)​​​ អាយុ​​​៥០​​​ឆ្នាំ​​​នៅ​​​ក្នុង​​​ស្រុក​​​ស្អាង​​​ខេត្ត​​​កណ្តាល​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទមក  ឪពុក​​​ម្តាយ​​​កុមារ​​​ជាង​​​១២​​​នាក់​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​ប្តឹង​​​បុរស​​​រូប​​​េនះ​​​។ លោកបានមាន​​​ប្រសាសន៍​​​ថា សរុប​​​មាន​​​ជន​​​រង​​​គ្រោះ​​​១៣​​​នាក់​​​អាយុ​​​ពី​​​៧​​​ដល់​​​១៣​​​ឆ្នាំ​​​។

យោង​​​តាម​​​លោក ឡៅ លីន បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ជន​​​ជាតិ​​​បារាំ​​​ងរូប​​​នេះ​​​អះ​​​អា​​​ង​​​ថា ជា​​​ប្រធាន​​​​​​ក្រុមហ៊ុន​​​អេកូទេសចរណ៍​​​មួយ​​​ឈ្មោះ LW Future Investment ។ការ​​​ស្វែង​​​រក​​​ឈ្មោះ​​​ក្រុមហ៊ុន​​​នេះ​​​តាម​​​ប្រព័ន្ធ​​​អីុនធើណិត​​​មិន​ទទួលបាន​លទ្ធផល​ទេ។

លោក ឡៅ លីន បាន​​​បន្ថែម​​​ថា “គាត់​​​បាន​​​បដិសេធ​​​ថា គាត់​​​មិន​​​បាន​​​ប្រព្រឹត្ត​​​អំពើ​​​អនាចារ​​​លើ​​​ក្មេង​​​ប្រុស​​​ទាំង​​​នេះ​​​ទេ។ យើង​​​កំពុង​​​រៀប​​​ចំ​​​ឯកសារដើម្បី​​​​បញ្ជូន​​​បុរស​រូបនេះ​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កណ្តាល​​​នៅ​​​ថ្ងៃ​​​ស្អែក​​​”។

យោង​​​តាម​​​សេចក្តី​​ថ្លែងការ​ណ៍​​​មួយ​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ដោយ​​​អង្គការ Agape International Missions ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ដែល​​​​បាន​​​ជួួ​​​យ​​​នគ​​​របាល​​​ក្នុង​​​ការ​​​សើុបអង្កេត​​​​​​លោក ស៊ូដេលល័រ បាន​​​ឲ្យ​​​ដឹង​​​ថា ម្តាយ​​​ក្មេង​​​ប្រុស​​​អាយុ​​​៩​​​ឆ្នាំ​​​ម្នាក់​​​បាន​​​ប្រាប់​​​អង្គការ​​​លោក​​​ថា លោក ស៊ូដេលល័រ​​​ បាន​​​រំលោភ​​​បំពាន​​​​​ផ្លូវ​ភេទ​​កូន​ប្រុស​​​របស់​​​គាត់​​​។

សេចក្តី​​​ថ្លែងការណ៍ដដែល​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា “​​​ជន​​​រង​​​គ្រោះ​​​រូប​​​នេះ និង​​​ក្រុម​​​គ្រួសាររបស់គេ​​​​​​​គឺ​​​ជា​​​អ្នក​​​ជិត​​​ខាង​​​លោក ស៊ូដេលល័រ ហើយ​​គេ​​​រាយការណ៍​​​ថា ការ​​​រំលោភ​បំពាន​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ផ្ទះ​​​ល្វែង​​​របស់​​​គាត់”។

យោង​​​តាម​​​អង្គការ Agape បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ពេល​​​ចាប់​​​ខ្លួន​​​លោក ស៊ូដេលល័រ កាល​​​ពីថ្ងៃ​​​ច័ន្ទ នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​កុមារ​​​បី​​​នាក់​​​រួម​​​មាន​​​កុមារ​​​ម្នាក់​​​អាយុ​​​៥​​​ឆ្នាំ​​​នៅ​​​ក្នុង​​​ផ្ទះ​​​ល្វែង​​​របស់​​ជននេះ​​​​ផង​​​ដែរ​​​។

លោក កែវ ធា នាយ​ការ​​​ិយាល័យ​​​នគរបាល​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត ​​​ក្មេង​​​ប្រុស​​​ប្រាំ​​​នាក់​​​បាន​​​ចោទ​​​ប្រកាន់​​​លោក Udo Sabiniewicz អាយុ​​​៥៦​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ពីបទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ។

លោក​​​ កែវ ធា បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​ស្វែង​​​រក​​​ជន​​​រងគ្រោះ​​​បន្ថែម​​​ទៀត​​​”។ លោកបាន​​​បន្ថែម​​​ថា អ្នក​​​ដែល​​​បាន​​​រក​​​ឃើញ​​​ទាំង​​នេះ​​​​បាន​​​ចោទ ប្រកាន់​​​បុរស​​​ជ​​​ន​​​ជាតិ​​​អាល្លឺម៉ង់​​​រូបនេះ​​​ពីបទ​​​រំលោភ​​​បំពាន​​​ពួក​​​គេ​​​ជា​​​ញឹក​​​ញាប់​​​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​​​​គេ​​​​​​និយាយ​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​ប្រព្រឹត្ត​​​អំពើ​​​អនាចារ​​​លើ​​​ពួក​​​គេ​​​ ហើយ​​​គាត់​​​បាន​​​ហៅ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នោះ​​​ឲ្យទៅ​​​លេង​​​ផ្ទះ​​​របស់​​​គាត់​​​ជា​ច្រើន​​​លើក​​​”។

អង្គការ​​​សកម្ម​​​ភាព​​​ដើម្បី កុមារ​​​ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ប្រឆាំង​​​ជន​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​បាន​​​លើក​​​ឡើង​​​នៅក្នុង​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​​​​កាល​ពី​​​ម្សិលមិញ​​​ថា ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​អង្គការ​​​នេះ​​​ដឹង​​​ថា មាន​​​ជន​​​រង​​​គ្រោះ​​​ប្រាំ​​​មួយ​​​នាក់​​​ហើយ​​​។

យោង​​​តាម​​​អង្គការ​​​​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​ និង​​​ LinkedIn Profile របស់​​​លោក  Udo Sabiniewicz បាន​​​ឲ្យដ​​​ឹង​​​ថា គាត់​​​គឺ​​​ជា​​​ម្ចាស់​​​ស្ទូឌីយ៉ូ​​ FX animation Studios ជា​​​ក្រុម​​​ហ៊ុន​​​បញ្ចូល​​​សំឡេង​​​។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​អង្គការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា បុរ​​ស​​​ជន​​​ជាតិ​​​អាល្លឺម៉ង់​​​រូប​​​នេះ​​​បាន​​​ប្រើ​​​ក្រុមហ៊ុន​​​របស់​​​លោក​​​​​​ល្បួង​​​ជន​​​រង​​​គ្រោះ​​​ជា​​​ច្រើន​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​ដដែល​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ដោយ​​​មាន​​​ជំនាញ​​​ និង​​​បទ​​​ពិសោធ​​​ន៍​​​ខាង​​​ផលិត​​​ភាព​​​យន្ត​​​គំនូរ​​​ជីវចល ជន​​​សង្ស័យ​​​រូប​​​​​​នេះ​​​បាន​​​បន្ត​​​ប្រើ​​​​​​ប្រាស់​​​អាជីវកម្ម​​​បញ្ចូល​​​សំឡេងនេះ​ ហើយ​​​បាន​​​ជួល​​​កុមារ​​​ប្រុស​​​ៗ​​​ឲ្យ​​​​​ធ្វើ​​​ការ​​​នេះ​​​។ គាត់​​​បាន​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​កុមារ​​​ទាំង​​​នោះ​​​៕សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស