28.4 C
Phnom Penh

សេចក្តី​​​ព្រាង​​​ច្បាប់​​​កំណត់​​​អាយុ​​​​​​អាច​​​ផឹក​​​គ្រឿង​​​សវឹង​​​ត្រឹម​​​២១​​​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​សុខាភិបាល​​​​​​ ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដំបូង​​​​​​ដើម្បី​​​គ្រប់​​​គ្រង​​​ការ​​​លក់​​​និង​​​ការ​​​ប្រើ​​​ប្រាស់​​​​​​គ្រឿង​​​ស្រវឹង ដែល​​​កំណត់​​​អាយុ​​​ស្រប​​​ច្បាប់​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​គឺ​​​២១​​​ឆ្នាំ ហើយ​​​នឹង​​​ដាក់​​​ពិន័យ​​​​​​ចំពោះ​​​អ្នក​​​លក់​​​​​​ដែល​​​លក់​​​គ្រឿង​​​ស្រវឹង​​​ឲ្យ​​​ក្មេង​​​មិន​​​ទាន់​​​គ្រប់​​​អាយុ។ 

ការ​​​កំណត់​​​អាយុ​​​២១​​​ឆ្នាំ​​​ដែល​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​បាន​​​ នឹង​​​ផ្លាស់​​​ប្តូរ​​​ប្រទេស​​​កម្ពុជា​​​ពី​​​ប្រទេស​​​មួយ​​​ដ៏​​​ធូររលុង​​​បំផុត​​​មួយ​​​លើ​​​ការ​​​​​​គ្រប់​​​គ្រង​​​​​​គ្រឿង​​​​​​ស្រវឹង​​​ទាំង​​​ក្នុង​​​ថ្នាក់​​​ពិភព​​​លោក ទាំង​​​ក្នុង​​​ថ្នាក់​​​តំបន់​​​ទៅ​​​ជា​​​ប្រទេស​​​មួយ​​​ដ៏​​​តឹងរឹង​​​បំផុត។​​​ នៅ​​​ក្នុង​​​អាស៊ាន មាន​​​តែ​​​រដ្ឋាភិបាល​​​ប្រទេស​​​ឥណ្ឌូនេស៊ី​​​មួយ​​​​​​ប៉ុណ្ណោះ ដែល​​​កំណត់​​​អាយុ​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹងឲ្យ​​​​​​ខ្ពស់។​​​​​​

កម្ពុជា ស្ទើរ​​​តែ​​​គ្មាន​​​ច្បាប់​​​ដែល​​​គ្រប់​​​គ្រង​​​ផ្ទាល់លើ​​​ការទិញ​​​និង​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ស្រវឹង​​​ ឬ​​​ធ្វើ​​​និយ័ត​​​កម្ម​​​លើ​​​ឧស្សាហកម្ម​​​គ្រឿង​​​ស្រវឹង​​​និង​​​ទី​​​ផ្សារ​​​លក់​​​រាយទេ។​​​

លោក ម៉ម ប៊ុនហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា គោល​​​បំណង​​​នៃ​​​ការ​​​កំណត់​​​អាយុ​​​ដែល​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​ឲ្យ​​​ខ្ពស់​​​ ដើម្បី​​​ការពារ​​​សុខភាព​​​យុវជន​​​ និង​​​បណ្តុះ​​​សីលធម៌​​​ល្អ​​​ ដោយ​​​រារាំង​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​ចូល​​​បារ។​​​

លោក ប៊ុនហេង បាន​​​និយាយ​​​ថា “ច្បាប់​​​នេះ​​​នឹង​​​​​​ដាក់​​​កំហិត​​​មនុស្ស​​​ដែល​​​មាន​​​អាយុ​​​ក្រោម​​​២១​​​ឆ្នាំ​​​​​​មិន​​​ឲ្យ​​​ទិញ​​​គ្រឿង​​​ស្រវឹង​​​ ឬ​​​ទៅ​​​ផឹក​​​គ្រឿង​​​ស្រ​​​វឹង​​​នៅ​​​​​​បារ។ ហើយ​​​វា​​​មាន​​​សារៈ​​​សំខាន់​​​ដែល​​​ច្បាប់នេះ​​​​​​ផ្តោត​​​លើ​​​ការ​​​គ្រប់​​​គ្រង​​​លើ​​​ទាំង​​​អ្នក​​​លក់​​​គ្រឿង​​​ស្រវឹង​​​ ទាំង​​​អ្នក​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ស្រវឹង”។​​​​​​

លោក ប៊ុនហេង បាន​​​និយាយ​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​ក្រសួង​​​យុត្តិ​​​ធម៌​​​​​​ពីរ​​​សប្តាហ៍​​​មុន​​​ និង​​​ត្រូវ​​​ពិនិត្យ​​​សើ​​​រើ​​​បន្ថែម​​​ទៀត។​​​

លោក​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​រូប​​​នេះ បាន​​​និយាយថា “សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ នឹង​​​ត្រូវ​​​​​​ពិភាក្សា​​​ដោយ​​​គណៈ​​​កម្មការ​​​អន្តរ​​​ក្រសួង​​​​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​នេះ”។​​​

សេចក្តី​​​ពិស្តារ​​​នៃ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ ត្រូវ​​​បាន​​​ប្រកាស​​​នៅ​​​ឯ​​​សន្និសីទ​​​សារព័ត៌មាន​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ដែល​​​មាន​​​អ្នកតំណាងចូល​​​រួម​​​​​​មក​​​ពី​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក ចលនាកម្ពុជា​​​ដើម្បី​​​សុខភាព​​​ និង​​​អ្នក​​​ជំនាញ​​​គោលនយោបាយ​​​គ្រឿង​​​ស្រវឹង​​​ចក្រភព​​​អង់​​​គ្លេស លោក ជេមស៍​​​ នីកុល។​​​​​​​​​

ក្រុមពិភាក្សា​​​ដែល​​​សំដៅ​​​លើ​​​ការ​​​ស្រាវ​​​ជ្រាវ​​​ថ្មីៗ​​​នេះ​​​បង្ហាញ​​​ថា ៩៦​​​ភាគ​​​រយ​​​នៃ​​​ជន​​​ជាតិ​​​ខ្មែរ​​​ បាន​​​គាំ​​​ទ្រ​​​ដល់​​​រដ្ឋ​​​ាភិបាល​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ការ​​​ប្រើ​​​គ្រឿង​​​ស្រវឹង​​​ ដែល​​​អង្គ​​​ការ​​​សុខ​​​ភាព​​​ពិភព​​​លោក​​​និយាយ​​​ថា កំពុង​​​តែ​​​កើន​​​ឡើង។​​​

លោក នីកុល បាន​​​និយាយ​​​ថា ជាការ​​​ចាំ​​​បាច់​​​ដែល​​​ត្រូវ​​​ធ្វើនិយ័តកម្ម​​​លើ​​​ឧស្សាហកម្ម​​​នេះ ក្នុង​​​ពេល​​​ដែល​​​ក្រុម​​​ហ៊ុន​​​ធំៗ​​​អន្តរ​​​ជាតិ បាន​​​មាន​​​គោល​​​ដៅ​​​លើ​​​តំបន់​​​នេះ ដោយ​​​ប្រើ​​​ទីផ្សារ​​​និង​​​ការ​​​ផ្សាយ​​​ពាណិជ្ជកម្ម​​​កាន់​​​តែ​​​ទំនើបៗ។​​​​​​

លោក នីកុល បាន​​​និយាយ​​​ថា “គំនិត​​​នៃ​​​ការ​​​កំណត់​​​អាយុ​​​​​​២១​​​ឆ្នាំ​​​ដែល​​​អាចផឹក​​​គ្រឿង​​​ស្រវឹង​​​បាន គឺ​​​អ្វី​​​ដែល​​​អាច​​​កើត​​​ឡើង​​​ ត្រង់​​​ថា​​​យុវជន​​​ចាប់​​​ផ្តើម​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​រយៈពេល​​​ពីរ​​​បី​​​ឆ្នាំ​​​ មុន​​​នឹង​​​ដល់​​​អាយុ​​​ស្រ​​​ប​​​ច្បាប់”៕ រើន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស