35 C
Phnom Penh

រដ្ឋាភិបាល​ និង​សហភាព​អឺរ៉ុប​ព្រមព្រៀង​ចំពោះ​ផែនការ​ផ្តល់សំណង​ដំណាក់កាលទី​១​ដល់​អ្នក​រង​ការ​បណ្តេញ​ចេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាព​​​អឺរ៉ុប​​​បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​យល់​​​ព្រម​​​ចំពោះ​​​ផែនការ​​​ផ្តល់​​​សំណង​​​ដំណាក់​​​កាល​​​​​​ទី​១ដែល​​​ពួក​​​​​​គេ​​​បាន​​​ជំទាស់​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ ក្នុង​​​ការ​​​ផ្តល់​​​សំណង​​​ដល់​​​អ្នក​​​ភូមិ​​​រាប់​​​ពាន់​​​គ្រួសារ​​​ដែល​​​បាន​​​បាត់​​​បង់​​​ដី​​​ធ្លី​​​របស់ខ្លួន​ទៅ​​​លើ​​​ចម្ការ​​​អំពៅ​​​។

​​​ចម្ការ​​​​​​អំពៅ​ជាច្រើន​​​​បាន​​​បំផ្លាញ​​​ផ្ទះ​​​សំបែង​ជា​​​ច្រើន​​​ខ្នង ឬ​​​បាន​​​ប្លន់​​​យក​​​ដី​​​ស្រែ​​​ប្រជា​​​ជន​​​​​​រាប់​​​ពាន់​​​គ្រួសារ​​​នៅ​​​ទូទាំង​​​ប្រទេស​​​ ខណៈ​​​ដែល​​​នាំចេញ​​​ស្ករស​​​ទៅ​​​តំបន់​​​អឺរ៉ុប​​​ដោយ​​​រួច​​​ពន្ធ​​​ក្រោម​​​គម្រោង​​​អាជីវកម្ម​​​អនុគ្រោះ​ពន្ធ​ ដែល​​​សហភាព​​​អឺរ៉ុប​​​បាន​​​ផ្តល់​​​ដល់​​​ប្រទេស​​​ក្រីក្រ។

បើ​​​ទោះ​​​ណា​​​ជា​​​សហភាព​​​អឺរ៉ុប​​​បាន​​​បដិសេធសំណើ​​​ជា​​​ច្រើន​​ពី​​​អ្នក​​​រង​​​ការ​​​បណ្តេញ​​​ចេញ
និង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ឲ្យ​​​បញ្ចប់​​​ផល​​​ប្រយោជន៍​​​របស់​​​ខ្លួន​​​សម្រាប់​​​ស្ករ​​​ស​​​កម្ពុជា​​​ក៏​​​ដោយ​​​ ក៏​​​ខ្លួន​​​បាន​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​រដ្ឋាភិបាល​​​កម្ពុជា​​​ឲ្យ​​​បង្កើត​​​ប្រព័ន្ធ​​​មួយ​​​ដើម្បី​​​ផ្តល់​​​សំណង​​​សមរម្យ​​​ដល់​​​គ្រួសារ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ ចាប់​​​តាំង​​​ពី​​​ដើម​​​ឆ្នាំ​​​មុន​​​មក​​​ម៉្លេះ​។

នៅ​​​សប្តាហ៍​​​នេះ  សហភាព​​​អឺរ៉ុប​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​បាន​​​យល់​​​ព្រម​​​ចំពោះ​​​ផែន​​​ការ​​​ដំណាក់​​​កាល​​ទី​១​​​ ដែល​​​គេ​​​ប្រើ​​​ដើម្បី​​​វាយ​​​តម្លៃ​​​ការ​​​ទាម​​​ទាររបស់​អ្នក​​​​ដែល​​​ពួក​​​គេ​​​ជឿ​​​ថា
ពួក​​​គាត់​ទទួលបាន​​​​សំណង​​​ ឬ​​​លើសពី​អ្វី​​​ដែល​​​ពួកគាត់​​​​បាន​​​បាន​ទទួល​រួច​​​ហើយ​​​។

សហភាព​អឺរ៉ុប​បានលើក​ឡើ​ងនៅក្នុង​អុីម៉េល​ថា “នេះ​​​ជា​​​ដំណាក់​​​កាល​​​ទី​​​១ដែល​​​មាន​​​​បំណង​​​កំណត​​់​​​អត្តសញ្ញាណអ្នក​​​ដែល​​​មាន​​​សិទ្ធិ​​​ទទួលបានសំណង​​ ត្រូវ​បាន​ព្រម​ព្រៀង​។​​ ដំណាក់​​​កាល​​​ទី​​​២ ​​​យន្តការ​​​នៃ​​​ការ​​​ផ្តល់​​​សំណង​​​កំពុង​​​ត្រូវ​​​បាន​​​ពិភាក្សា”​​​។

សហភាព​​​អឺរ៉ុប​​​មិន​​​បាន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះសំណើ​​​សុំ​​​ព័ត៌​​​មាន​​​លម្អិត​​អំពី​អ្វី ដែល​តាម​ពិត​​ត្រូវ​បាន​ព្រមព្រៀង​ហើយ​។

ដើម្បី​​​ចរចា​​​អំពី​​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ រដ្ឋាភិបាល​​​រួមគ្នា​បង្កើត​​​​គណៈកម្មការពិសេស​ និង​​​​អន្តរ​​​ក្រសួង​​​ដែល​​​​មាន​​​ក្រសួង​​​ពាណិជ្ជកម្មជា​ប្រធាន​​​​។

លោក កឹម ស៊ីថន រដ្ឋលេខាធិការ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​នេះ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​សំណើ​​​សុំ​​​អត្ថាធិប្បាយ​​​ទេ​​​។ លោក កែន រដ្ឋា អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​នេះ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​ការ​​​ចរចា​​​នេះ​​​ទេ​​​។

គ្មាន​​​ភាគី​​​ណា​​​លើក​​​ឡើង​​​ពី​​​ប្រភេទ​​​សំណង​​​ដែល​​​ត្រូវ​​​ផ្តល់​​​នោះ​​​ឡើយ​​​។ ជា​​​រឿយៗ​​​អ្នក​​​រង​​​ការ​​​បណ្តេញចេញ​​​​ភាគច្រើន​​​ចង់​​​បាន​​​ដី​​​ចាស់​​​របស់​​​ខ្លួន​​​មក​​​វិញ​​​ ជា​​​អ្វី​​​ដែល​​​រដ្ឋាភិបាល​​​ស្ទាក់​​​ស្ទើរ​​​ក្នុង​​​ការ​​​ផ្តល់​​​ឲ្យ​​​នោះ​។

អ្នក​​​រង​​​ការ​​​បណ្តេញ​​​ចេញ​​​ដែល​​​បាន​​បាន​​​​ទទួល​​​សំណង​​​ ភាគ​​​ច្រើន​​​​​​ត្រូវ​​​បាន​​​គំរាម​​​កំហែង​​​ដោយ​​​ទៅបំផុត​​​​ទទួលយក​​​ប្រាក់​​​ ឬ​​​ដី​​​មួយ​​​ក្បាល​​​នៅ​​​កន្លែង​​​ផ្សេង​​​ បើទោះជា​មិន​​​ស្មើ​​​នឹង​​​អ្វី​​​ដែល​​​ពួក​​​គាត់​​​បាន​​​បាត់​​​បង់​​ក៏ដោយ​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​ពួ​​​ក​​​គាត់​​​ជំពាក់​​​បំណុល​​​កាន់​​​តែ​​​ច្រើន​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក អ៊ាង វុទ្ធី នាយក​​​ប្រតិបត្តិ​​​អង្គការ​​​សមធម៌​​​កម្ពុជា​​​ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​បាន​​​តស៊ូ​​​មតិ​​​ទាម​​​ទារ​​​សិទ្ធិ​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ច្រើន​​​គ្រួសារ​​​ដែល​ទំនង​​​ជា​​​ដាក់​ពាក្យ​សុំសំណង​​​នោះ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ព្រម​​​ព្រៀង​ចុង​​​ក្រោយ​​​ទំនង​​​ជា​​​នៅ​វែង​​​ឆ្ងាយ​​​ទៀត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​សង្ឃឹម​​​ថា  សហភាព​​​អឺរ៉ុប និង​​​រដ្ឋាភិបាល​​​នឹង​​​ឈាន​​​ដល់​​​ដំណោះ​​​ស្រាយ​​​នៅពេល​​​ឆាប់​​​ៗ​​​នេះ ពីព្រោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​បាន​​​រង​​​គ្រោះ​​​​​រយៈ​​​ពេល​​​ជា​​​យូរ​​​មក​​​ហើយ​​​”។

សហភាព​​​អឺរ៉ុប​​​បាន​​​នា​​ំ​​​ចូល​​​ស្ករ​​​ស​​​ពី​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ គិត​​​ជា​​​ទឹក​​​ប្រាក់​​​១៧,៤​​​លាន​​​ដុល្លារ​​​តិច​​​ជាង​​​ឆ្នាំ​​​មុន ប៉ុន្តែ ជា​ចំនួន​​​ខ្ពស់​​​បំផុត​​​​​ទី​​​២​​​ចាប់​​​តាំង​​​ពី​​​ខ្លួន​​​បាន​​​បន្ត​​​ផ្តល់​អត្ថ​ប្រយោជន​​​៍​​​ដោយ​​​រួច​​​ពន្ធ​​​ដល់​​​ប្រទេស​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០០៩​​​៕សារុន (រាយការណ៍បន្ថែម​​​ដោយ​​​ អូន ភាព)​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស