28 C
Phnom Penh

កងរាជអាវុធហត្ថ​ចាប់សាច់សត្វព្រៃ​ ហើយ​ដោះលែង​អ្នកលក់វិញ​ដោយ​គ្រាន់តែធ្វើការ​ព្រមាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​រតនគិរី​​​សហការ​​​ជាមួយ​​​អង្គការ​​​សម្ពន្ធ​​​ភាព​​​សត្វ​​​ព្រៃ​​​ ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​បាន​​​រឹប​​​អូស​​​សាច់​​​សត្វ​​​ព្រៃ​​​ទម្ងន់​​​៤០​​​គីឡូក្រាម​​​ពី​​​អាជីវករ​​​ពី​​​រនាក់​​​​​​នៅ​​​ផ្សារ​​​ក្រុង​​​បាន​​​លុង​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ប៉ុន្តែ បាន​​​អនុញ្ញាត​ឲ្យ​​​ស្ត្រីទាំង​​​ពីរ​​​នាក់​​​នោះ​​​ត្រឡប់​​​ទៅវិញ​​​ដោយ​​​គ្រាន់​​តែធ្វើការ​ព្រមាន​​ប៉ុណ្ណោះ​​​។

លោក ស រ៉ៅ ប្រធាន​​​ផ្នែក​​​នៅ​​​អង្គការ​​​សម្ពន្ធភាព​​​សត្វ​​​ព្រៃ​​​ក្នុង​​​ខេត្ត​​​​​​រតនគិរី​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្លៀក​​​ពាក់​​​ជា​​ស៊ីវិល​​​នៅ​​​ពេល​​​ពួក​​​គេ​​​ដើរ​​​ទៅ​​​ជិត​​​អាជីវករ​​​ទាំង​​​នោះ ហើយ​​​បាន​​​បង្ហាញ​​​ខ្លួន​​​បន្ទាប់​​​ពី​​​សាច់​​​សត្វ​​​ព្រៃ​​​ខុស​​​ច្បាប់​​​ត្រូវ​​​បានដាក់​​​លក់​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​អ្នក​​​លក់​​​សាច់​​​សត្វ​​​ព្រៃ​​​ ហើយ​​​បាន​​​ព្រមាន​​ពួក​​​គាត់​​​កំុឲ្យ​​​លក់​​​សាច់​​​សត្វ​​​ព្រៃ​​នៅ​​​តាម​ផ្សារ​​​ទៀត​​​”។

លោក ស រ៉ៅ បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គេ​​​សម្រេច​​​មិន​​​ចាប់​​​ខ្លួន ឬ​​​ផាកពិន័យ​​​ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ទេ ពីព្រោះ​​​ពួក​​​គាត់​​​សុទ្ធ​​​តែ​​​មាន​​​ផ្ទៃ​​​ពោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ជួញដូរ​​​​សាច់​​​សត្វ​​​ព្រៃ​​​នេះ​​​រួម​​​មាន​​​ សត្វ​​​ត្រកួត កាំប្រមា ជ្រូក​​​ព្រៃ និង​​​សត្វ​ក្តាន់ ដែល​​​ជា​​​ប្រភេទ​​​សត្វ​​​ជិត​​​ផុត​​​ពូជ​​​នៅ​​​ក្នុងប្រទេស​​​កម្ពុជា​​​។

តាម​​​ច្បាប់​​​រុក្ខាប្រមាញ់ ការធ្វើ​​​អាជីវកម្ម​​​ប្រភេទ​​​សត្វ​​​ទូទៅ​ទាំង​អស់​ដោយ​​​គ្មាន​​​ការ​​​អនុ​ញ្ញាត​​​ត្រូវ​​​ផ្តន្ទាទោស​​​​ដោយ​​​ការ​​​ពិន័យ​​​រហូត​ដល់​បី​​​ដង​​​នៃតម្លៃ​អ្វី​ដែល​​​បាន​​​រឹប​​​អូស​​​។

ការ​​​ធ្វើអាជីវកម្ម​ប្រភេទ​​​សត្វ​​​កម្រ​​​ត្រូវ​​​ផ្តន្ទាទោស​​​ជាប់​​​ពន្ធ​​​នាគារ​​​រហូត​ដល់​​​​ប្រាំ​​​ឆ្នាំ​​​ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​១០០លាន​​​រៀល​​​៕សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស