40.6 C
Phnom Penh

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​គ្រោង​​​កោះ​​​ប្រជុំ​​​វិសាមញ្ញ​​​ដើម្បី​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើសថ្នាក់​​​ដឹក​​​នាំ​​​ថ្មី​​​របស់​​​បក្ស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​អំណាច​​​ នឹង​​​កោះ​​​ប្រជុំ​​​វិសាមញ្ញ​​​នៃ​​​​​​គណៈ​​​កម្មាធិការ​​​​​​មជ្ឈិម​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ​​​ មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​បូជា​​​សព​​​លោក ជា ស៊ីម ប្រធាន​​​​​​ដុះ​​​ស្លែ​​​អង្វែង​​​របស់​​​​​​គណបក្ស​​​នេះ​​​ ដើម្ប​​ីបោះ​​​ឆ្នោត​​​ជ្រើស​​​រើសថ្នាក់​​​ដឹក​​​នាំ​​​ថ្មី​​​របស់​​​បក្ស​​​។

លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន នឹង​​​ទទួល​​​​​​តំណែង​​​ជា​​​ប្រធាន​​​បក្ស​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​លោក ឈឹម ផល​​​វរុណ អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​ដែល​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ដឹង​​​ថា អ្នក​​​ណា​​​ស្ថិត​​​ក្នុង​​​ចំណោម​​​បេក្ខ​​​ភាព​​​ដែល​​​ត្រូវ​​​ជំនួស​​​តំណែង​​​លោក ហ៊ុន សែន ជា​​​អនុប្រធាន​​​បក្ស​​​នោះ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លក្ខន្តិកៈ​​​របស់​​​បក្ស​​​តម្រូវ​​​ឲ្យ​​​ [លោក​​​ ហ៊ុន សែន]​​​ ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខភាព​​​​​​នៅ​​​ចំពោះ​​​មុខ​​​សមាជ​​​ដើម្បី​​​ធ្វើ​​​ការ​​​បោះ​​​ឆ្នោត​​​។ សម្រាប់​​​បេក្ខ​​​ភាព​​​អនុប្រធាន​​​ ខ្ញុំ​​​មិន​​​ដឹង​​​ [​​​ថា​​​អ្នក​​​ណា​​​]​​​ ទេ​​​ ពីព្រោះ​​​វា​​​ស្រេច​​​តែ​​​ទៅ​​​លើ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​​​​ជា​​​អ្នក​​​រៀប​​​ចំ​​​បញ្ជី​​​ឈ្មោះ​​​”។

លោក​​​ ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​លោក សាយ ឈុំ ប្រធាន​​​ព្រឹទ្ធសភា និង​​​ដែល​​​ជា​​​អគ្គលេខាធិការនៃ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ គឺ​​​ជា​​​គូប្រជែង​​​ដ៏​​​សំខាន់​​​ដែល​​​នឹង​​​ក្លាយ​​​ជា​​​អនុប្រធាន​​​បក្ស​​​ជំនួស​​​លោក​​​​​​ ហ៊ុន សែន ។ លោក​​​ទាំង​​​ពីរ​​​​​​ត្រូវ​​​បាន​​ព្រះ​​​មហា​​​ក្សត្រ​​​ នរោត្តម សីហមុនី ព្រះរាជ​​​ទាន​​​គោរម​​​ងារ​​​ “សម្តេច” ដ៏កម្រ​​​ ពោក​​​គឺ​​​មិន​​​យូរ​​​ប៉ុន្មាន​​​ក្រោយ​​​ពី​​​លោក​​​ ជា ស៊ីម ទទួល​​​មរណភាព​​​នៅថ្ងៃ​​​ទី​​​៨ ខែ​​​មិថុនា។

លោក ឈឹម ផល​​​វរុណ មាន​​​ប្រសាសន៍​​​ថា យោង​​​តាម​​​គេ​​​ហទំព័រ​​​របស់​​​បក្ស​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា គណៈកម្មាធិការ​​​មជ្ឈិម​​​​​​​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​មាន​​​សមាជិក​​​ចំនួន៥៤៥​​​រូប​​​ នឹង​​​ធ្វើ​​​ការ​​​បោះ​​​ឆ្នោត​​​សម្ងាត់​​​ដើម្បី​​​ជ្រើស​​​រើស​​​ថ្នាក់​​​ដឹក​​​នាំ​​​ថ្មី​​​ អំឡុង​​​ពេល​​​បោះ​​​ឆ្នោត​​​នៅ​​​ពេល​​​ព្រឹក​​​ដោយ​​​លទ្ធផល​​​នឹ​​​ង​​​ត្រូវ​​​ប្រកាស​​​នៅ​​​ពេល​​​ពាក់​​​កណ្តាល​​​ថ្ងៃ​​​​​​ត្រង់​​​។

ចំណែក​​​ឯលោក សុខ ទូច​​​ អ្នក​​​វិភាគ​​​នយោបាយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ថា លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​នឹង​​​ក្លាយ​​​ជា​​​ “អនុប្រធាន​​​ទី​​​១​​​” របស់​​​បក្ស​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “យើង​​​ទាំង​​​អស​​​់​​​គ្នា​​​សុទ្ធ​​​តែ​​​ដឹង​​​ថា ប្រធាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​នឹង​​​បាន​​​ទៅ​​​លើ​​​​​​សម្តេច​​​នាយក​​​រដ្ឋមន្ត្រី​​​ [ហ៊ុន សែន]  ប៉ុន្តែ​​​ដំណែង​​​អនុប្រធាន​​​ទី​​​១​​​ គឺ​​​ប្រាកដ​​​ជា​​​បាន​​​ទៅ​​​លើ​​​លោក ស ខេង​​​ គ្មាន​​​នរណា​​​ម្នាក់​​​អាច​​​​​​យក​​​តំណែង​​​នេះ​​​បាន​​​ទេ​​​។​​​ អនុប្រធាន​​​ទី​​​២​​​អាច​​​ជា​​​លោក សាយ​​​​​​ ឈុំ ឬ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​ណា​​​ផ្សេង​​​ទៀត​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា លោក ស ខេង ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ខ្លាំង​​​នៅ​​​ក្នុង​​​ជួរ​​​បក្ស​​​ និង​​​ម្យ៉ាង​​​ដោយ​​​សារ​​​តែ​​​លោក​​​ជា​​​ប្អូន​​​ថ្លៃ​​​របស់​​​លោក​​​ ជា ស៊ីម ដែល​​​គេ​​​ជឿ​​​ថា ​​​បាន​​​ដឹក​​​នាំ​​​មនុស្ស​​​មួយ​​​ក្រុម​​​នៅ​​​ក្នុ​​​ង​​​ជួរ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​បាន​​​ទប​​​់ទល់​​​​​​នឹង​​​ឥទ្ធិពល​​​អំណាច​​​របស់​​​លោក ហ៊ុន សែន។

លោកបាន​​​ថ្លែង​​​ថា “[លោក ស ខេង] គឺ​​​ស័ក្ដិ​​​សម​​​បំផុត​​​សម្រាប់​​​តំណែង​​​នេះ​​​ ពីព្រោះ​​​លោក​​​គឺ​​​ជា​​​អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​លើ​​​ឆាក​​​នយោបាយ​​​ ហើយ​​​លោក​​​គឺ​​​ជា​​​អ្នក​​​នយោបាយ​​​​​​ដ៏​​​ចាស់​​​ទុំ​​​ លោក​​​​​​ស្លូត​​​បូត​​​ ប៉ុន្តែ ម៉ឺងម៉ាត់។ ហើយ​​​លោក​​​គឺជា​​​សាច់​​​ឈាម​​​របស់​​​សម្តេច ជា ស៊ីម”៕សុខុ​​​ម​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស