30 C
Phnom Penh

COVER

Hole 1 woman 2

Latest

សហជីព CUMW ស្នើ​ក្រសួង​ស៊ើប​អង្កេត​មន្ទីរ​សម្ភព​ដើម​អង្ក្រង​ក្រោយ​វះកាត់​ស្ត្រី​ពពោះ​៥​ខែ​ម្នាក់​ស្លាប់

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ហៅ​កាត់​ថា CUMW ស្នើ​ទៅ​ក្រសួង​សុខាភិបាល​ឲ្យ​ចុះ​ស៊ើប​អង្កេត​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «ដើម​អង្ក្រង» ផ្សារ​ព្រៃទទឹង ក្រោយពី​កម្មករ​ស្ត្រី​ម្នាក់​បាន​រងគ្រោះ​បន្ទាប់ពី​វះកាត់​យក​ទារក​អាយុ​ប្រហែល ៥​ខែ​ដែល​ខូច​ចេញពី​ផ្ទៃ​ម្តាយ។ ការ​អំពាវនាវ​របស់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បន្ទាប់ពី​គ្រួសារ​ជនរងគ្រោះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​រៀបរាប់​អំពី​ស្ថានភាព​ប្អូនស្រី​របស់​ខ្លួន​អំឡុង​ពេល​ទៅ​វះកាត់ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ដើម​អង្ក្រង ផ្សារ​ព្រៃទទឹង។ ឈ្មោះ សាវឿន បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​ដោយ​អម​ជាមួយ​នឹង​រូបភាព និង​វីដេអូ​ប្អូនស្រី​ដោយ​ដៃ​ព្យួរ​សេរ៉ូម បាន​សរសេរ​រៀបរាប់​ថា ប្អូន​របស់​គាត់​មាន​ផ្ទៃពោះ ៥​ខែ ដោយសារ​កូន​ខូច​ក្នុង​ពោះ​ម្ដាយ ពួកគេ​ក៏​សម្រេច​ទៅ​គ្លីនិក​មួយ​កន្លែង​នៅ​ផ្លូវជាតិ​លេខ​៣ គីឡូ​ទី​២៧...