33 C
Phnom Penh

អង្គការ​សហប្រជាជាតិនឹង​ពិនិត្យ​ឯកសារ​ទាក់ទង​​លោក មាស មុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​អ្នក​​​ជំនាញ​​​ពិសេស​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​នៅអង្គ​​​ជំនុំ​​​ជម្រ​​​ះ​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជា (អ.វ.ត.ក.) បាន​​​ឲ្យ​​​ដឹង​​​ថា អង្គការ​​​សហប្រជាជាតិ​​​មាន​​​គម្រោង​​​ពិនិត្យ​​​ឯកសារ​​ប្រកាស​​​ជា​​​ចំហ​​​ថ្មី​​​ៗ​​​ជា​​​ច្រើន​​​ដែល​​​បង្ហាញ​​​ថា នគរ​​​បាល​​​យុត្តិធម៌​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់នឹង​​​ដីកា​​​ចាប់​​​ខ្លួន​​​​​​មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ខ្មែរ​​​ក្រហម និង​​​បាន​​​ចោទ​​​​​​ប្រកាន់​​​លោក​​​ មាស មុត ថាជា​​​ឧក្រិដ្ឋ​​​ជន​​​សង្គ្រាម​​​។

កាល​​​ពីខែ​​​មីនា លោក មាស មុត​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កំបាំង​​​មុខ​​​ពីឧក្រិដ្ឋ​​​កម្ម​​​សង្គ្រាម និង​​​ឧក្រិដ្ឋកម្ម​​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​។ លោក​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​​​​នេះ​​​រួម​​​ទាំង​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ថា លោក​​​បាន​​​មើល​​ការ​​​ខុស​​​ត្រូវសកម្មភាព​កម្មាភិបាល​​​​​​តំបន់​និរតី​​​ និង​​​ការ​សម្លាប់​​​ជន​​​បរទេស​​​ដែល​​​ចាប់​​​បាន​​​នៅ​​​សមុទ្រ​​​។

ឯកសារ​​​ប្រកាស​​​ជា​​​ចំហ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​បង្ហាញ​​​ថា លោក​​​ ម៉ាក ហាម៉ុន សហ​ចៅ​ក្រម​​​ស៊ើប​​​សួរ​អន្តរ​​​ជាតិបាន​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​កំបាំង​​​មុខ ពីព្រោះ​​​នគរ​​​បាល​​​យុត្តិធម៌​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​នឹង​​​ដីកា​​​ចាប់ខ្លួន​​​ដែល​​​បាន​​​ចេញ​​​ជា​​​លើក​​​ដំបូង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​​​​១៧ ខែ​​​ធ្នូ​​​ឡើយ​។

ឯកសារ​​​មួយ​​​ក្នុង​​​ចំណោម​​​ឯកសារ​​​ដែល​​​ប្រកាស​​​ជា​​ចំហនោះ​​​ក៏​​​ទំនង​​​ជា​​​បង្ហាញ​​​ដង​​​ដែរ​​​ថា ដីកាចាប់ខ្លួន​​​ជន​​​សង្ស័យ​​​មិន​​​ចេញឈ្មោះ​​​ ទំនង​​​ជា​​អ្នកស្រី​ អឹុម ចែម អតីត​​​មេ​​​ស្រុក​​​ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​សម្រប​​​សម្រួល​​​សកម្មភាព និង​​​ការ​​​សម្លាប់​​​នៅ​​​ក្នុង​​​តំបន់​​​​​​​​ពាយព្យ​​​ មិន​​​ត្រូវ​​​បាន​​​អនុវត្ត​ទេ​​​។

អ្នក​​​ស្រី អឹុម ចែម ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កំបាំង​​​មុខ​​​នៅ​​​ថ្ងៃ​​​តែ​​​មួយ​​​ជាមួយ​​​​លោក មាស មុត ដែរ​​​ ហើយ​​​គាត់​​​នៅ​​​តែ​​​រឹង​​​ទទឹងដដែល​​​​នៅ​​​ពេល​​​ប្រឈម​​​មុខ​​​​​​នឹ​​​ង​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​រូប​​​គាត់​​​នោះ​​​។

ការ​​​ខក​​​ខាន​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​មិន​​​បាន​អនុវត្ត​​​ការ​​​ចាប់​​​ខ្លួន​​​ដែល​​​ចេញ​​​ដោយ​​​ អ.វ.ត.ក. នោះ​ ស្មើ​​​ទៅ​​​នឹង​​​ការ​​​រំលោភ​​​វិធាន​​​តុលាការ​​​។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​នឹង​​​ចាត់​​​វិធានការ​​​ណា​​​មួយ​​​ដោយ​​​ការ​បង្ហាញឲ្យ​​​​​ដឹង​​​នេះ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ អ្នក​​​ជំនាញ​​​ពិសេស​​​អង្គការ​​​សហប្រជាជាតិ​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម គឺ​​​លោក ដេវីដ សេហ្វឺ (David Scheffer)បាន​​​មាន​​​ប្រសាសន៍​​​ថា ឯកសារ​​​ដែល​​​ប្រកាស​​​ជា​​​សាធារណៈ​​​នៅ​​​ពេល​​​នេះ ​​​នឹង​​​ត្រូវបាន​​​​ពិនិត្យ​​​មើល​​​។

លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុងអីុម៉េល​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា “មុន​​​ពេល​​​ចេញ​​​ផ្សាយ​​​ឯកសារ​​​ជា​​​ចំហ​​​នេះ​ ព័ត៌​​​មាន​​​លម្អិត​​​អំពី​​​ការ​​​ដំណើរ​​​ការ​​​របស់​ អ.វ.ត.ក.​​​ ពាក់​​​ព័ន្ធ​​​​​​ការ​​​ចាប់​​​​​​ខ្លួន​​​​​បុគ្គល​​​មួយ​​​ចំនួន​​​ក្នុង​​​សំណុំ​​​រឿង​​​០០៣ និង​​​០០៤  ​ទាក់ទងនឹង​ភាព​​​សម្ងាត់​​​របស់​​​តុលាការ​​​”។

លោក​​​បាន​​​លើកឡើងថា “អង្គការ​​​សហប្រជា​​​ជាតិ​​​នឹង​​​ពិនិត្យ​​​មើល​​​ឯកសារ​​​ដែល​​​ អ.វ.ត.ក.​​​ ប្រកាស​​​ជា​​​ចំហ​​​ថ្មី​​​ៗ​​​នេះ ​​​ព្រម​​​ទាំង​​​សម្ភារ​​​ពាក់​​​ព័ន្ធ​​​មួយ​​​ចំនួន​​​ទៀត​​​”។

លោក សេហ្វឺ បាន​​​បន្ថែម​​​ថា​​​ អង្គការ​​​សហប្រជា​​​ជាតិ​​​រំពឹង​​​ថា រដ្ឋាភិបាល​​​នឹង​​​ “អនុវត្ត​​​​​​កាតព្វ​​​កិច្ច​​​ទាំង​​​អស់​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​របស់​​​ អ.វ.ត.ក.​​​ រវាង​​​អង្គការ​​​សហប្រជា​​​ជាតិ និង​​​រាជ​​​រដ្ឋា​ភិបាល​​​កម្ពុជា​​​” តែ​​​លោក​​​មិន​​​បាន​​​លើក​​​ឡើង​​​ថា តើ​ផល​​​វិបាក​​​ដែល​​​រដ្ឋាភិបាល​​​នឹង​​​ប្រឈម​​​មុខ​​​ចំពោះ​​​ការ​​​មិន​​​បាន​​​អនុវត្ត​​​តាម​​​នោះជាអ្វី​​​​ឡើយ​​​។

លោក​​​ ប៊ីលី តៃ (Billy Tai) មេធាវី​​​ និង​​​ជាអ្នក​​​ពិគ្រោះ​​​យោបល​់​​​សិទ្ធិ​​​មនុស្ស​​​ឯករាជ្យ​​​​បាន​​​មា​​​ន​​​ប្រសាសន​​​៍​​​ថា កង្វះ​​​វិធាន​​​ការ​​​អនុវត្ត​​​នៅ​​​ក្នុងបទប្បញ្ញត្តិ​និង​​​វិធាន​​​ផ្ទៃ​​​ក្នុង​​​របស់​ អ.វ.ត.ក. ជា​​​”បញ្ហា​​បន្ត”​​ ដែលធ្លាប់កើត​ឡើង​នៅពេល​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​​បដិសេធមិន​បង្ហាញ​មុខ​ក្នុង​នាម​ជាសាក្សីនៅ​សាលាក្តី​ បណ្តាល​ឲ្យ​មានការ​ចោទប្រកាន់ថា អង្គការសហប្រជាជាតិ​​ “មិនមាន​អំណាច”។​

​​​លោក តៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តាម​​​ការ​​​យល់​​​ដឹង​​​របស់​​​ខ្ញុំ​​​អំពី​​​វិធាន​​​​​​និង​ដំណើរការ​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិគឺ​ថា មិន​​​មាន​​​អ្វី​​​ដែល​​​ពួក​​​គេ​​​អាច​​​ធ្វើ​​​អំពី​ការ​​​គ្មាន​​​ឆន្ទៈ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​អនុវត្ត​​​ដីកា​​​ចាប់​​​ខ្លួន​​​ទាំង​​​នេះ​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ហើយ​ប្រសិន​​​បើ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​មិន​​​អាច​​​ចាត់​​​វិធាន​​​ការ​​​ណា​​​មួយ​​​បាន​​​ “តើ​​​ស្ថាប័ន​​​កូនកាត់​​​នេ​​​ះធ្វើ​អ្វី? នេះ​​​គឺ​​​ជាស​​​ំណួរ​​​របស់​​​ខ្ញុំ​​​”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស