32 C
Phnom Penh

សាមណេរ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​ពីបទ​​​ធ្វើ​​​គត​​​គ្រូសូត្រ​​​ឆ្វេង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាមណេរ​​​ដែល​​​គេ​​​ផ្សឹក​​​មួយ​​​អង្គ​​​​​​ និង​​​ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​កំហុស​​​​​​ពីបទ​​​ចាក់​​​សម្លាប់​​​​​​គ្រូសូត្រ​​​មួយ​​​អង្គ​​​នៅ​​​វត្ត​​​សាមគ្គីរង្សី ក្នុង​​​រាជធានី​ភ្នំពេញ​​​នោះ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ និង​​​បង្គាប់​​​ឲ្យ​​​បង់​​​ប្រាក់​​​ជូន​​​គ្រួសារ​​​ជន​​​រង​​​គ្រោះប្រហែល​​​៥.០០០ដុល្លារ​​​កាល​​​ពី​​​ម្សិលមិញ ។

សាមណេរ​​​ ចាន់ សុភក្ត្រ​​​ ដែល​​​មាន​​​ឈ្មោះ​​​ហៅក្រៅ​​​ថា លី តឹង និង​​​ដែល​​​មាន​​​ដើម​​​កំណើត​​​​​​ជា​​​ខ្មែរ​​​កម្ពុជា​​​ក្រោម​​​​​​បាន​​​ចាក់​​​ព្រះ​​​តេជគុណ​​​​​​ ថាច់ ខាន់ ព្រះជន្ម​​​៣៧​​​ព្រះ​​​វស្សា​​​​​​ត្រង់​​​ក​​​ដោយ​​​កូន​​​កាំបិត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២​​​ ខែ​​​មករា​​​ បន្ទាប់​​​ពី​​​ជន​​​រង​​​គ្រោះ​​​ដែល​​​ជា​​​គ្រូ​​​សូត្រ​​​ឆ្វេង​​​នៅ​​​វត្ត​​​សាមគ្គីរង្សី​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​បាន​​​បន្ទោស​​​សាមណេរ​​​អង្គ​​​នេះ​​​ថា ​​​មានលីលធម៌​​​​​​មិន​​​ល្អ​​​។

ចៅក្រម​​​សើុប​​​សួរ​​​​​​ តុប ឈុនហេង បាន​​​ប្រកាស​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “តុលាការ​​​សម្រេច​​​ផ្តន្ទាទោស​​​ ចាន់ សុភក្ត្រ​​​ អាយុ​​​១៧​​​ឆ្នាំ មាន​​​ឈ្មោះ​​​ហៅក្រៅ​​​ថា លី តឹង​​​ ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​ពីបទ​​​បង្ក​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​បណ្តាល​​​ឲ្យ​​​​​​មនុស្ស​​​ស្លាប់​​​ដោយ​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​​​​​​​​​​​​​​​​​​​”។ លោក​​​បាន​​​​​​បន្ថែម​​​ថា ឃាត​​​ករ​​​ក៏​​​នឹង​​​ត្រូវ​​​បង់​​​ប្រាក់​​​សំណង​​​ជំងឺ​​​ចិត្ត​​​ចំនួន​​​២០​​​លាន​​​រៀល​​​ជូន​​​ដល់​​​គ្រួសារ​​​រង​​​គ្រោះ​​​ផង​​​ដែរ។

​​​អំឡុងការ​​​បើក​​​សវនាការ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១​​​ ខែ​​​មិ​​​ថុនា​​​ ក្រឡា​​​បញ្ជី​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា ចាន់ សុភក្ត្រ​​​ មាន​​​អាយុ​​​១៨​​​ឆ្នាំ​​​។ ប៉ុន្តែ កាល​​​ពី​​​ម្សិលមិញ​​​ ចៅក្រម​​​ តុប​​​ ឈុន​​​ហេង ​​​បាន​​​ចោទ​​​ប្រកាន់​​​ជ​​​ន​​​នេះ​​​ត្រឹម​​​តែ​​​ជា​​​អនីតិជន ដោយ​​​អាច​​​សម្រាល​​​ទោស​​​​​​បាន​​​ប្រហែល​​​ពាក់​​​កណ្តាល​​​។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​ចៅ​​​ក្រម​​​រូប​​​េនះ​​​សុំ​​​ការ​​​ធ្វើ​​​​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​។

ព្រះ​​​សង្ឃ​​​គង់​​​នៅវត្ត​​​សាមគ្គីរង្សី មិន​​​ជឿ​​​ថា ចាន់​​​ សុភក្ត្រ​​​ ដែល​​​​​​មក​​​ពី​​​វត្ត​​​នៅ​​​​​​វៀតណាម​​​ខាង​​​ត្បូង ឬ​​​កម្ពុជា​​​ក្រោម​​​ប្រហែល​​​ប្រាំ​​​មួយ​​​ខែ​​​កន្លង​​​មក​​​ហើយ​​​នោះ​​​ មាន​​​ចេតនា​​​ធ្វើ​​​គត​​​​​​គ្រូសូត្រ​​​ឆ្វេង​​​អង្គ​​​នេះ​​​ឡើយ​​​។

ក្រោយ​​​​​​ពី​​​ការ​​​ចាប់​​​ខ្លួន ចាន់ សុភក្ត្រ​​​ បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា គ្រូសូត្រ​​​ឆ្វេង​​​ ថាច់​​​ ខាន់​​​ បាន​​​និមន្ត​​​​​​ទៅ​​​បន្ទប់​​​របស់​​​ខ្លួន​​​អំឡុង​​​ពេល​​​ព្រឹក​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២​​​ ខែ​​​មករា​​​ ហើយ​​​ដាល់​​​ខ្លួន​​​ចំ​​​ថ្គាម​​​។

ចាន់ សុភក្ត្រ បាន​​​និយាយ​​​អំឡុង​​​ការ​​​បើក​​​សវនាការ​​​ថា “ខ្ញុំ​​​ព្យាយាម​​​គេច​​​ចេញ​​​ពី​​​​​​ព្រះអង្គ​​​​​​​​​ ប៉ុន្តែ​​​ ព្រះអង្គ​​​នៅ​​​តែ​​​ដេញ​​​តាម​​​ខ្ញុំ ហេតុ​​​ដូច្នេះ​​​ ខ្ញុំ​​​ឆក់​​​យក​​​កាំបិត​​​​​​នៅ​​​លើ​​​តុ​​​ក្បែរ​​​នោះ​​​មក​​វាយ​​​បក​​​វិញ​​”។ ចាន់ សុភក្ត្រ បាន​​​បន្ថែម​​​ថា គ្រូសូត្រ​​​ឆ្វេង​​​ ថាច់​​​ ខាន់ ដែល​​​ជា​​​ព្រះ​​​សង្ឃ​​​មួយ​​​អង្គ​​​នៅ​​​ពី​​​ក្រោយ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​រដ្ឋាភិបាល​​​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​​​​បាន​​​វាយ​​​ដំ​​​ខ្លួន​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​​​​​​​ដោយ​​​សារ​​​ការ​​​បដិសេធ​​​មិន​​​ព្រម​​​ចូល​​​រួម​​​ការ​​​ធ្វើ​​​បាតុកម្ម​​​។

អ្នក​​​យក​​​ព័ត​​​៌​​​មាន​​​​​​បាន​​​ចុះ​​​ទៅ​​​វត្ត​​​សាមគ្គីរង្សី​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សារ​​​ ហើយ​​​បាន​​​ជួប​​​មនុស្ស​​​តែ​​​ម្នាក់​​​ប៉ុណ្ណោះ​​​ដែល​​​ធ្វើ​​​សាក្សី​​​​​​​​​​​​ចំពោះ​​​ហេតុ​​​ការណ៍​​​នេះ គឺ​​​លោក ទីប ប៉ូលី អាយុ​​​២៥​​​ឆ្នាំ​​​ ជា​​​អ្នក​​​ភូមិ​​​ដែល​​​​​​បាន​​​ទៅ​​​វត្ត​​​នេះ​​​ ហើយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា សាមណេរ​​​អង្គ​​​េនះ​​​​​​ជា​​​អ្នក​​​​​​បើក​​​ការ​​​វាយ​​​ប្រហារ​​​។

សាក្សី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ទាក់​​​ទិន​​​នឹ​​​ង​​​ថ្ងៃ​​​កើត​​​ហេតុ​​​នោះ​​​ថា “សាមណេរ​​​អង្គ​​​នេះ​​​បានយក​​​កាំបិត​​​ចេញ​​​ពី​​​ថង់​​​យាម​​​​​​របស់​​​ខ្លួន​​​​​​​​​ ហើយ​​​ចាក់​​​គ្រូ​​​សូត្រ​​​ឆ្វេង​​​​​​ត្រូវ​​​ដៃ​​​ និង​​ក ហើយ​​​ឈាម​​​ហូរ​​​បាច​​​សាច​​​គ្រប់​​​ទី​​​កន្លែង​​​”។

លោក ប៉ូលី មិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​​​​ដើម្បី​​​ធ្វើ​​​ជា​​​សាក្សី​​​ឡើយ​​​។

ប៉ុន្មាន​​​ថ្ងៃ​​​​​​ក្រោយ​​​​​​អំពើ​​​ឃាត​​​កម្ម​​​នេះ​​​ នៅ​​​ឯវត្ត​​​ដែល​​​តែង​​​តែ​​​​​​ប្រឆាំង​​​នឹង​​​រដ្ឋាភិបាល​​​តាំង​​​ពី​​​បង្កើត​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​១៩៩៧​​​មក​​​ ព្រះ​​​ចៅ​​​​​​អធិការ​​​វត្ត សៀង សុវណ្ណារ៉ា​​​ បាន​​​ភៀស​​​ព្រ​​​ះកាយ​​​ទៅ​​​ប្រទេស​​​បារាំង​​​ដោយ​​​ទុក​​​ឲ្យ​​​​​​ព្រះ​​​តេជគុណ​​​ ថាច់ ហាសំអាង ដែល​​​ជា​​​ព្រះចៅ​​​អធិការ​​​ស្តីទី​​​ទទួល​​​​​​ខុស​​​ត្រូវ​​​ក្នុង​​​វត្ត​​​​​​។

ដូច​​​ព្រះ​​​សង្ឃ​​​គង់​​​នៅ​​​វត្ត​​​សាមគ្គីរង្សី​​​ដែរ​​​ ព្រះ​​​តេជគុណ​​​ ថាច់ ហាសំអាង ជឿ​​​ជាក់​​​ថា ចាន់ សុភក្ត្រ​​​ ត្រូវ​​​បាន​​​គេ​​​​​​ញុះ​​​ញង់​​​ឲ្យ​​​មក​​​ធ្វើ​​​គត់​​​គ្រូសូត្រ​​​ឆ្វេង​​​ ថាច់ ខាន់​​​ ដើម្បី​​បំភ័យ​​​កុំ​​​ឲ្យ​​​គេ​​​មកវត្ត​​​នេះ​​​ដើម្បី​​​​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​​​​​​​។

លោក នាង​​​ ហៃ មេធាវី​​​របស់ ចាន់ សុភក្ត្រ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ផ្តន្តា​​​ទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​​​​គឺ​​​វា​​​ច្រើន​​​ពេក​​​ហើយ​​​ ព្រោះ​​​កូន​​​ក្តី​​​របស់​​​លោក​​​ធ្វើ​​​ដូច្នេះ​​​គ្រាន់​​​តែ​​​ដើម្បី​​​ការ​​​ពារ​​​ខ្លួន​​​​​​ប៉ុណ្ណោះ​​​។

ប៉ុន្តែ នៅពេល​​​ចាក​​​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​ ចាន់ សុភក្ត្រ បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​មិន​​​ប្តឹង​​​ទាស់​​​នឹង​​​សេចក្តី​​​សម្រេច​​​េនះ​​​ឡើយ​​​។

ចាន់​​​ សុភក្ត្រ បាន​​​និយាយ​​​ថា “ខ្ញុំ​​​គ្មាន​​​ប្រាក់​​​ឡើយ​​​”៕ ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស