កាលពីថ្ងៃអង្គារ លោក Le Hoai Trung អនុរដ្ឋមន្ត្រីការ បរទេសវៀតណាមបានជួបពិភាក្សាជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ដោយជម្រាបលោកថា អាជ្ញាធរ វៀតណាមក្នុងមូលដ្ឋានត្រូវបានបង្គាប់ឲ្យចងក្រង របាយការណ៍អំពីការប្រើប្រាស់ដីដែលមានវិវាទនៅ តាមព្រំដែន បន្ទាប់ពីមានការផ្ញើកំណត់ទូតកាលពីពេល ថ្មីៗពីប្រទេសកម្ពុជា។
ក្រសួង ការបរទេសកម្ពុជាកាលពីខែមុនបានចេញកំណត់ទូត ជាច្រើនទាក់ទងនឹងការសាងសង់សំណង់របស់វៀត ណាមនៅក្នុង “តំបន់ស” តាម ព្រំដែន ជាតំបន់ដែលប្រទេសទាំងពីរបានអះអាង ថាជារបស់ខ្លួន ប៉ុន្តែ បានផ្អាកបណ្តោះអាសន្នរហូត ដល់ការចរចាបន្ថែមត្រូវបានធ្វើចប់សព្វគ្រប់។
ជាការឆ្លើយតប កាលពីរសៀលថ្ងៃអង្គារ លោក Trung បាន ធ្វើដំណើរមករាជធានីភ្នំពេញដើម្បីបកស្រាយបញ្ហា របស់វៀតណាម ដោយជម្រាបលោក ហោ ណាំហុង ថា ចំណុច ក្តៅមួយក្នុងចំណោមចំណុចក្តៅគគុកនាពេលថ្មីៗ នេះ គឺប៉ុស្តិ៍យោធាវៀតណាមដែលតាមចោទថា ត្រូវបានសាងសង់នៅក្នុងស្រុកកោះធំ ខេត្តកណ្តាលនោះ គ្រាន់តែជាការជួសជុលសំណង់ដែលមានស្រាប់ប៉ុណ្ណោះ ។
សេចក្តី ថ្លែងការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ ដោយ ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា “ឯកឧត្តម ហោ ណាំហុង បាន ស្នើឲ្យវៀតណាមបញ្ឈប់ការសាងសង់នេះ បើទោះជា ការជួសជុលប៉ុស្តិ៍យោធាដែលមានស្រាប់ដូចការអះ អាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាមក៏ដោយ”។
សេចក្តីថ្លែងការណ៍ដដែលនេះបានបន្តថា “អនុរដ្ឋមន្ត្រី ការបរទេសវៀតណាមបានជម្រាបថា នៅពេលទទួលបានកំណត់ ទូតរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្នាក់ដឹកនាំ វៀតណាមបានបញ្ជាឲ្យអាជ្ញាធរមូល ដ្ឋានធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំវៀតណាម។ សព្វថ្ងៃេនះពួកគេ កំពុងរង់ចាំរបាយការណ៍ទាំងនេះ”។
សេចក្តី ថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបន្ថែម ថា លោក ហោ ណាំហុង បានបញ្ជាក់ឡើងវិញប្រាប់លោក Trung ថា វៀតណាម “មិនត្រូវធ្វើអ្វីនៅក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែននោះឡើយ”។
លោក អ៊ុំ សំអាន សមាជិក សភាគណបក្សសង្គ្រោះជាតិ ជាសមាជិកសភាមួយរូបក្នុងចំណោមសមាជិកសភាពីររូប របស់គណបក្សប្រឆាំងដែលបានដឹកនាំការធ្វើដំណើរថ្មីៗ ចុះទៅពិនិត្យមើលការរំលោភបំពានព្រំដែនពីសំណាក់ វៀតណាមនោះបានមានប្រសាសន៍ថា ការលើកឡើងពីបង្គោល ព្រំដែនថ្មីរបស់លោក Trung ជាការយល់ខុស។
ដោយ ប្រើពាក្យសម្តីដែលគេចាត់ទុកថា បែបប្រមាថដល់ ជនជាតិវៀតណាមនោះ លោក អ៊ុំ សំអាន បានមានប្រសាសន៍ថា “វា ពិតជាសំណង់ថ្មី មិនមែនការជួសជុលប៉ុស្តិ៍ យោធាដែលមានស្រាប់ ដូចការអះអាងរបស់យួនឡើយ”។
លោកបានបន្ថែមថា “ប៉ុស្តិ៍យោធា យួនដែលមានស្រាប់ប្រក់ស័ង្កសី ប៉ុន្តែប៉ុស្តិ៍ថ្មីដែលកំពុងសាងសង់នេះមានគ្រឹះ រឹងមាំក្នុងទឹកដីកម្ពុជា ហើយស្ថិតនៅចម្ងាយប្រហែល ១០០ម៉ែត្រពីប៉ុស្តិ៍ដែលមានស្រាប់ប្រក់ស័ង្កសីនោះតែ ប៉ុណ្ណោះ”៕សារុន