30 C
Phnom Penh

អតីត​​​មន្ត្រី​​​នគរ​​​បាល​​​កំពូល​​​មួយ​​​រូប​​​លើក​​​ឡើង​​​ថា ខ្លួន​​​ត្រូវ​​​គេ​​​បង្ខ​​​ំ​​​ឲ្យ​​​គេច​ចេញ​​​​​​ពីពន្ធនាគារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហង្ស វុទ្ធី ដែល​​​ធ្លាប់ជា​​​ដៃ​​​ស្តាំ​​​របស់​​​លោក ហេង ពៅ អតីត​​​ស្នង​​​ការ​​​នគរបាល​​​រាជធានីភ្នំពេញ​​​ដែល​​​កំពុង​​​ជាប់ពន្ធនាគារ​​​បាន​​​ប្រាប់​​​សាលាដំបូង​​​រាជ​​​ធានី​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​គេច​​​ខ្លួន​​​ពី​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​កាល​​​ពីឆ្នាំ​​​២០០៧​​​ ខណៈ​​​ការ​​​បើក​​​​​​សវនា​​​ការ​​​ជុំ​​​វិញ​​​ការ​​​ហែក​​​គុក​​​របស់​​​លោក​​​កំពុង​​​ត្រូវ​​​បាន​​​បន្ត​​​។

កាល​​​ពី​​​ខែ​​​មិថុនា​​​ឆ្នាំ​​​២០០៦ លោក ហង្ស វុទ្ធី ដែល​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​៤៥​​​ឆ្នាំ​​​ពី​​​បទ​​​បាញ់​​​សម្លាប់​​​ចៅក្រម​​​​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ទាំង​​​​​ថ្ងៃត្រង់​​​នោះ​​​ បាន​​​ហែក​​​គុក​​​ព្រៃ​​​ស​​​ជា​​​មួយ​​​អ្នក​​​ទោស​​​​​​១១​​​នាក់​​​ផ្សេង​​​ទៀត​​​ ហើយ​​​បាន​​​លាក់​​​​​​ខ្លួន​​​រហូត​​​ដល់​​​ឆ្នាំ​​​២០១២ ​​​នៅ​​​ពេល​​​​​​លោក​​​​​​ប្រគល់​​​ខ្លួន​​​ឲ្យ​​​អាជ្ញាធរ​​​​​​ ហើយអះ​​​អាង​​​ថា លោកគេច​​​ចេញ​​​ពី​​​ពន្ធនាគារ​​​​​​​​​​​​ក្រោម​​​ការ​​​បង្ខំ​​​របស់​​​គេ​​​។

អំឡុង​​​ពេល​​​កំពុង​​​គេច​​​ខ្លួន​​​​​​​​​ លោក ហង្ស វុទ្ធី ត្រូវ​​​បាន​​​កាត់​​​ទោស​​​កំបាំង​​​មុខ​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ពីបទ​​​ហែក​​​គុក​​​ ជា​​​សេចក្តី​​​សម្រេច​​​មួយ​​​ដែល​​​លោក​​​បាន​​​ប្តឹ​​ង​​​ទាស​​​់​​​កា​​​ល​​​ពីឆ្នាំ​​​មុន​​​ ដែល​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​បើក​​​សវនាការ​​​ឡើង​​​វិញ​​​។ នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ លោក​​​​​​បាន​​​លើក​​​ឡើង​​​ថា ឧត្តមសេនីយ៍​​​ឯក ម៉ក់ ជីតូ ដែល​​​ជា​​​នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​នៅ​​​ក្រសួង​​​មហាផ្ទៃ កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​ ​​​បាន​​​រៀប​​​ចំ​​​ឲ្យ​​​មាន​​​​​​ការ​​​ហែក​​​គុក​​​នេះ​​​​​​ដើម្បី​​​ធ្វើ​​​ឃាត​​​លោក​​​ ចំ​​​ពេល​​​កំពុង​​​មាន​​​ការ​​​ដក​​​មន្ត្រី​​​នគរ​​​បាល​​​​​​ចេញ​​​ពី​​​តំណែង​​​ និង​​​ចំ​​​ពេល​​​​​​មាន​​​ការ​​​សម្លាប់​​​មនុស្ស​​​ជា​​​ច្រើន​​​នៅ​​​ក្រៅ​​​ប្រព័ន្ធ​​​តុលាការ​​​ ប៉ុន្តែ លោក​​​បាន​​​ដឹង​​​ពី​​​ផែន​​​ការ​​​នេះ​​​ទាន់​​​ពេល​​​វេលា​​​។

លោក ហង្ស​​​ វុទ្ធី បាន​​​ប្រាប់​​​តុលាការ​​​ថា “ខ្ញុំ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​សំណុំ​​​រឿង​​​​​​បី​​​ ឬក៏​​​បួន​​​សំណុំ​​​រឿង​​​ដែល​​​គេ​​​បាន​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​។ ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ទាល់​​​តែ​​​សោះ​​​ក្នុង​​​សំណុំ​​​រឿង​​​ទាំង​​​អស់​​​នេះ​​​​​។ លោក​​​ ម៉ក់ ជីតូ រៀប​​​ចំ​​​ឲ្យ​​​មាន​​​​​​ការ​​​ហែក​​​គុក​​​ ព្រោះ​​​​​​គាត់​​​ចង់​​​សម្លាប់​​​ខ្ញុំ​​​បំបិត​​​ភ័ស្តុតាង​​​”។

លោក ហង្ស វុទ្ធី ក៏​​​បាន​​​រៀប​​​រាប់​​​​​​អំពី​​​រឿង​​​រ៉ាវ​​​នៃ​​​ការ​​​ហែក​​​គុក​​​ឆ្នាំ ២០០៦​​​​​​ ដែល​​​លោក​​​ត្រូវ​​​បាន​​​គេ​​​ចោទ​​​ប្រកាន់​​​ថា ជា​​​មេខ្លោង​​​​​​ផង​​​ដែរ​​​ដោយ​​​លោក អះ​​​អាង​​​ថា តាម​​​ពិត​​​ទៅ​​​​​​លោក​​​ត្រូវ​​​បាន​​​​​​នាំ​​​ចេញ​​​​​​ពី​​​​​​គុក​​​ដោយ​​​អ្នក​​​ទោស​​​ផ្សេង​​​​​​ៗ​​​ទៀត​​​ដែល​​​ចង​​​ដៃ​​​ និង​​​បិត​​​មាត់​​​របស់​​​លោក​​​ ខណៈ​​​កំពុង​​​កាត់​​​ចម្រឹង​​​បង្អួច​​​​​​នៅ​​​ជាន់​​​ទី​​​២​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​នៅ​​​ពេល​​​ចរន្ត​​​អគ្គិសនី​​​ក្នុង​​​ពន្ធនាគារ​​​ត្រូវ​​​បាន​​​បិទ​​​ អ្នក​​​ទោស​​​ម្នាក់​​​ឈ្មោះ​​​ សំ ឌីណា ​​​បាន​​​យក​​​កាំបិត​​​ភ្ជង់​​​​​​របស់​​​លោក​​​ ហើយ​​​បង្ខំ​​​ឲ្យ​​​លោក​​​គេ​​​ច​​​ខ្លួន​​​ដោយ​​​ប្រើ​​​ខ្សែ​​​ដែល​​​គេ​​​យក​​​ម៉ុង​​​ និង​​​កំរាល​​​មក​​​ចង​​​ភ្ជាប់​​​គ្នា​​​។

លោក​​​បាន​​​បន្ថែម​​​ថា នៅ​​​ខាង​​​ក្រៅបរិវេណ​​​ពន្ធនាគារ​​​មាន​​​រថយន្ត​​​មួយ​​​គ្រឿង​​​ ម៉ូតូ​​​ពីរ​​​គ្រឿង​​​ និង​​​បុរស​​​មួយ​​​ចំនួន​​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​អាកា៤៧​​​កំពុង​​​រង់​​​ចាំ​​​ដើម្បី​​​ចាប់​​​ក្រុម​​​អ្នក​​​ទោស​​​ដែល​​​ហែក​​​គុក​​​ ប៉ុន្តែ លោក​​​អាច​​​រត់​​​​​​គេច​​​ខ្លួន​​​រួច​​​​​ដោយ​​​ចូល​​​ទៅ​​​ក្នុង​​​​​​ព្រៃ​​​។

លោក​​​បាន​​​និយាយ​​​ថា “នៅ​​​ពេល​​​គាត់​​​​​​សម្លាប់​​​ខ្ញុំ​​​មិន​​​បាន​​​ លោក ម៉ក់ ជីតូ បាន​​​សម្លាប់ សំ ឌីណា ដើម្បីបំបិត​​​​​ភ័ស្តុតាង​​​នៃ [ផែន​​​ការ​​​ហែក​​​គុក​​​នេះ​​​]”។ លោក​​​បាន​​​អះ​​​អាង​​​ទៀត​​​ថា ឧត្តម​​​សេនីយ៍​​​ឯក​​​ ម៉ក់ ជីតូ ចង់​​​ប្រើ​​​ប្រាស់​​​លោក​​​ដើម្បី​​​បង្កើត​​​សំណុំ​​​រឿង​​​ដាក់​​​បន្ទុក​​​លើ​​​លោក ហេង ពៅ ដែល​​​កំពុង​​​អនុវត្ត​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​៩៨ឆ្នាំ​​​ពីបទ​​​ឧក្រិដ្ឋ​​​ជា​​​ច្រើន​​​។

ឧត្តម​​​សេនីយ៍​​​ឯក ម៉ក់ ជីតូ ដែល​​​ឥឡូវ​​​ជា​​​អគ្គស្នង​​​ការ​​​រង​​​​​​នគរបាល​​​ជាតិ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ​​​។

ចៅ​​​ក្រម​​​ លាង សំណាត បាន​​​ឲ្យ​​​ដឹង​​​ថា សំណុំ​​​រឿង​​​ហែក​​​គុក​​​របស់​​​លោក ហង្ស វុទ្ធី នឹង​​​ត្រូវ​​​ប្រកាស​​​សាល​​​ក្រម​​​នៅ​​​ថ្ងៃ​​​ទី​​​៩​​​ ខែ​​​កក្កដា៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស