35 C
Phnom Penh

កម្មករ​​​នាំ​​​គ្នា​​​បិទ​​​ផ្លូវ​​​ជាតិ​​​ក្នុង​​​ខេត្ត​​​តាកែវ​​​ ជុំ​​​វិញ​​​​​​វិវាទ​​​ប្រាក់​​​ខែ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​រាប់​​​រយ​​​នាក់​​​នៅ​​​រោង​​​ចក្រ​​​ផលិត​​​គ្រឿង​​​អេឡិច​​​ត្រូនិក​​​​​​ដែល​​​បាន​​​ធ្វើ​​​កូ​​​ដកម្ម​​​​​​អស់​​​រយៈ​​​ពេល​​​ជិត​​​ពីរ​​​សប្តាហ៍​​​មក​​​ហើយ​​​ដើម្បី​​​​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​ស្មើ​​​​​​កម្មករ​​​ផ្សេង​​​ៗ​​​​​​ទៀត​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​នោះ​​​បាន​​​នាំគ្នា​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៣​​​ក្នុង​​​ខេត្ត​​​តាកែវ​​​​​​កាល​​​ពីម្សិលមិញ បន្ទាប់​​​ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​នេះ​​​បាន​​​បង្គាប់​​​ឲ្យ​​​ពួកគេ​​​ចូល​​​ធ្វើ​​​ការ​​​វិញ។

កម្មករ​​​ប្រហែល​​​៤០០នាក់​​​នៅ​​​រោង​​​ចក្រ Kuantech(Cambodia) ដែល​​​ផ្គត់​​​ផ្គង់​​​គ្រឿង​​​អេឡិចត្រូនិក​​​ឲ្យ​​​ក្រុមហ៊ុន​​​Samsung បាន​​​ដើរ​​​ចេញ​​​ពី​​​ការ​​​ងារ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១​​​ ខែមិថុនា​​​ បន្ទាប់​​​ពី​​​អះ​​​អាង​​​ថា ថៅកែ​​​រោង​​​ចក្រ​​​មិន​​​បាន​​​ធ្វើ​​​តាម​​​កិច្ច​​​​​​ព្រម​​​ព្រៀង​​​ដំឡើង​​​ប្រាក់​​​ខែ​​​ពី​​​១២៣​​​ដុល្លារ​​​ ដល់​​​១២៨​​​ដុល្លារ​​​​​​សម្រាប់​​​កម្មករ​​​ដែល​​​ត្រូវ​​​បាន​​​ជួល​​​ឲ្យ​​​ធ្វើ​​​ការ​​​អស់​​​រយៈ​​​ពេល​​​បី​​​ខែ​​​រួច​​​។

សេចក្តី​​​បង្គាប់​​​ពី​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញា​​​កណ្តាល​​​​​​ឲ្យ​​​កម្មករ​​​ដែល​​​ធ្វើ​​​កូដ​​​កម្ម​​​ត្រឡប់​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​មិថុនា មិន​​​ត្រូវ​​​បានគេ​​​​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ឡើយ​​​។

នៅ​​​ក្នុង​​​សេចក្តី​​​បង្គាប់​​​របស់​​​តុលាការ​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ចៅ​​​ក្រម ជា សុខ​​​ចាន់​​​ដេត បាន​​​បង្គាប់​​​ឲ្យ​​​កម្មករ​​​ត្រឡប់​​​ទៅ​​​បំពេញ​​​​​ការ​​​ងារ​​​តាម​​​តួនាទី​​​វិញ​​​​​​ក្នុង​​​រយៈ​​​ពេល​​​៤៨​​​ម៉ោង​​​បន្ទាប់​​​ពី​​​សេចក្តី​​​ជូន​​​ដំណឹង​​​នេះ​​​ ហើយ​​​បន្ត​​​ធ្វើការ​​​រហូត​​​ដល់​​​​​ពេល​​​តុលាការ​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​។

កម្មករ​​​ជា​​​ច្រើន​​​បាន​​​ត្រឡប់​​​ទៅ​​​រោង​​​ចក្រ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្រុក​​​ត្រាំ​​​កក់​​​​​​នេះ​​​វិញ កាល​​​ពី​​​ព្រឹក​​​​​​ម្សិល​​​មិញ ប៉ុន្តែ បាន​​​ដើរ​​​ចេញ​​​ម្តង​​​ទៀត​​​។

កម្មករ​​​ម្នាក់​​​ឈ្មោះ​​​ ជុំ ស្រី​​​អូន​​​ អាយុ​​​២៥​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា “នៅ​​​ពេល​​​យើង​​​ចូល​​​ទៅ​​​ក្នុង​​​រោង​​​ចក្រ​​​វិញ​​​ [អ្នក​​​គ្រប់​​​គ្រង] ​​​បាន​​​ហៅ​​​យើង​​​ឲ្យផ្តិត​​​មេដៃ​​​ ហើយ​​​ក​​​កាត​​​ការ​​​ងារ​​​របស់​​​យើង​​​  េហតុ​​​ដូច្នេះ​​​យើង​​​សម្រេច​​​មិន​​​ធ្វើ​​​ការ​​​​​​ឡើយ​​​”។ ស្រី​​​អូន បាន​​​បន្ថែម​​​ថា នឹង​​​មាន​​​ការ​​​តវ៉ា​​​បន្ត​​​ទៀត​​​រហូត​​​ដល់​​​រោង​​​ចក្រ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោលដល់​​​១២៨​​​ដុល្លារ​​​ ជា​​​ប្រាក់​​​ខែ​​​គោល​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​។

លោក អ៊ុក​​​ សំណាង​​​ ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​នេះ បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​បាន​​​ចាប់​​​ផ្តើម​​​បិទ​​​ផ្លូវ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក​​​ ហើយ​​​​​​នៅ​​​ទី​​​នោះ​​​អស់​​​រយៈ​​​ពេល​​​ប្រហែល​​១​​​ម៉ោ​​​ង។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​ “​​​យើង​​​បាន​​​ស្នើ​​​ឲ្យ​​​ពួក​​​គេ​​​បំបែក​​​គ្នា​​​ ហើយ​​​ពួក​​​គេ​​​ក៏​​​យល់​​​ព្រម​​​។  ហើយ​​​នឹង​​​មាន​​​​​​ការ​​​ចរចា​​​​​​រវាង​​​សហជីព កម្មករ​​​ និង​​​និយោជក​​​នៅថ្ងៃ​​​ស្អែក​​​នៅ​​​ឯក្រសួង​​​ការ​​​ងារ​​​”។

លោក ឯក មានីត អ្នក​​​រដ្ឋាបាល​​​នៅ​​​រោង​​​ចក្រ Kuantech នេះ​​​បាន​​លើក​​​ឡើង​​​ថា ​​​អ្នក​​​ធ្វើ​​​កូដ​​​កម្ម​​​ដែល​​​នៅ​​​សល់​​​នេះ គឺ​​​គ្រាន់​​​​​​តែ​​​ជា​​​មនុស្ស​​​មួយ​​​ក្រុម​​​តូច​​​នៃ​​​កម្លាំង​​​ការ​​​ងារ​​​សរុប​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​និយាយ​​​ថា “ពួកគេ​​​បាន​​​ចាប់​​​ផ្តើម​​​​​​ប្រហែល​​​១៣​​​ថ្ងៃ​​​កន្លង​​​មក​​​ហើយ ហើយ​​​មាន​​​មនុស្ស​​​ច្រើន​​​ពេល​​​ចាប់​​​ផ្តើម​​​ គឺ​​​ប្រហែល​​​៥០០នាក់​​​… ហើយ​​​ឥឡូវ​​​មាន​​​តែ​​​ប្រហែល​​​១០០​​​នាក់​​​ប៉ុណ្ណោះ​​​”៕ស៊ុយឈាង​​​

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស