34 C
Phnom Penh

បុរស​​​ពី​​​រនាក់​​​រង​​​របួស​​​ធ្ងន់​​​​​​ដោយ​​​សារ​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ដាវ​​​សាំមូរ៉ៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បុរស​​​ពី​​​រនាក់​​​បាន​​​រង​​​របួស​​​ធ្ងន់​​​នៅ​​​ក្នុង​​​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​​​​​​​ក្រុម​​​ក្មេង​​​ស្ទាវ​​​​​​ប្រដាប់​​​ដោយ​​​ដាវ​​​សាំមូរ៉ៃ នៅ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ​​​។

លោក ឈុន គឹមហាន នាយ​​​រង​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​​​​សង្កាត់​​​ទឹក​​​ល្អក់​​​៣​​​ បាន​​​​​​ឲ្យ​​​ដឹង​​​ថា ការ​​​វាយ​​​ប្រហារ​​​នេះ​​​​​​កើត​​​ឡើង​​​ចេញ​​​ពី​​​ការ​​​មើល​​​មុខ​​​ឌឺ​​​ដង​​​ដាក់​​​គ្នា​​​រវាង​​​ជន​​​សង្ស័យ និង​​​ជន​​​រង​​​គ្រោះ​​​ប្រហែល​​​មួយ​​​ខែ​​​កន្លង​​​មក​​​ហើយ​​​។

លោក គឹមហាន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​និង​​​៣០​​​នាទី​​​យប់​​​ថ្ងៃ​​​ពុធ​​​ ជន​​​រង​​​គ្រោះ​​​ឈ្មោះ​​​ អ៊ុំ មិនា​សេរី​វិរៈ អាយុ​​​២១​​​ឆ្នាំ និង​​​ អឿន ចាន់ អាយុ​​​៣០​​​ឆ្នាំ​​​កំពុង​​​ជិះ​​​ម៉ូតូ​​​ជាមួយ​​​គ្នា​​​នៅ​​​ពេល​​​​​​​​​ក្មេង​​​ស្ទាវ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​ពី​​​ប្រាំ​​​មួយ​​​ទៅ​​​ប្រាំបួន​​​នាក់​​​បាន​​​ជួប​​​ពួក​​​គេ​​​ដោយ​​​ចៃ​​​ដន្យ​​​នៅ​​​តាម​​​ផ្លូវ​​​លេខ​​​១៨៦ ហើយ​​​ក៏​​​ដេញ​​​តាម​​​ពួក​​​គេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​រង​​​គ្រោះ​​​បាន​​​ព្យាយាម​​​​​​បើ​​​ក​​​ម៉ូតូ​​​គេច​​​ខ្លួន​​​ពី​​​​​​ក្រុម​​​​​​ក្មេង​​​ស្ទាវ​​​​​​ទាំង​​​នេះ​​​។ ជន​​​រង​​​គ្រោះ​​​បើ​​​កម៉ូតូ​​​លឿន​​​ពេក​​​​​​ដែល​​​ជា​​​ហេតុធ្វើ​​​ឲ្យ​​​ជ្រុល​​​ទៅបុក​​​ម៉ូតូ​​​មួយគ្រឿង​​​​​​ទៀត ហើយ​​​ក៏​​​ដួល​​​តែ​​​ម្តង។ បន្ទាប់​​​មក​​​​​​​​​ក្រុម​​​ក្មេង​​​ស្ទាវ​​​​​​ដែល​​​ដេញ​​​តាម​​​​​​បាន​​​មក​​​ដល់​​​ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​កាប់​​​លើ​​​ជន​​​រង​​​គ្រោះ​​​​​​”។

លោក គឹម​​​ហាន បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា នគរ​​​បាល​​​អាច​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​បាន​​​តែ​​​ម្នាក់​​​​​​ប៉ុណ្ណោះ​​​ ក្រោយ​​​កើត​​​ហេតុ​​​ការណ៍​​​ គឺ​​​ឈ្មោះ អ៊ុក សុវត្ត​មី អាយុ​​​២២​​​ឆ្នាំ​​​ ប៉ុន្តែ ជន​​​សង្ស័យ​​​រូប​​​នេះ​​​មិន​​​បាន​​​ប្រាប់​​​ឈ្មោះ​​​គូកន​​​របស់​​​ខ្លួន​​​ឡើយ​​​។cd nat Full 080915  p 33

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​តាម​​​ចាប់​​​ខ្លួន​​​អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​យក​​​មក​​​ផ្តន្ទាទោស​​​​​​ចំពោះ​​​​​​មុខ​​​ច្បាប់​​​។ ខ្ញុំ​​​បាន​​​ធ្វើ​​​របាយការណ៍​​​អំពី​​​ជន​​​សង្ស័យ​​​ដែលចាប់​​​ខ្លួន​​​បាន​​​នេះ​​​រួច​​​ហើយ​​​”។

នៅ​​​ឯមន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​កាលពី​​​ម្សិលមិញ ក្បាល​​​របស់​​​ មិនា​សេរី​វិរៈ ត្រូវ​​​បាន​​​រុំ​​​ដោយ​​​បង់​​​រំុ​​​របួស​​​​​​​​​ ហើយ​​​មិន​​​អាច​​​និយាយ​​​បាន​​​​ឡើយ​​​។

អ្នកស្រី ភោគ​​​ ចាន់​​​ថុល ម្តាយ​​​របស់​​​ជន​​​រង​​​គ្រោះ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា គាត់​​​មិន​​​ដឹង​​​ឡើយ ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​គេ​​​វាយ​​​ប្រហារ​​​កូន​​​ប្រុស​​​របស់​​​គាត់​​​។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “នេះ​​​គឺ​​​ជា​​​ការ​​​វាយ​​​ប្រហារ​​​ដ៏​​​សាហាវ​​​បំផុត​​​។​​​ក្មេង​​​ស្ទាវ​​​​​​មួួ​យ​​​ក្រុ​​​ម​​​ធំ​​​យក​​​ដាវ​​​សាំមូរ៉ៃ​​​កាប់​​​កូន​​​របស់​​​ខ្ញុំ និង​​​មិត្ត​​​ភក្តិ​​​របស់​​​វា​​​។ គោល​​​បំណង​​​នេះ​​​​​​មិន​​​​​​មែន​​​គ្រាន់​​​តែ​​​គំរាម​​​នោះ​​​ទេ គឺ​​​ប៉ុនប៉ង​​​សម្លាប់​​​តែ​​​ម្តង​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស