26.6 C
Phnom Penh

បក្ស​សង្គ្រោះជាតិ​​រៃអង្គាស​បាន​២០០.០០០ដុល្លារ​​ក្នុង​សប្តាហ៍​ដំបូង​សម្រាប់​​ស្ថានីយ​ទូរទស្សន៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បានមាន​ប្រសាសសន៍​កាលពី​ម្សិល​មិញ​ថា​ ទឹក​ប្រាក់​ជាង​​២០០.០០០ដុល្លារ ​​ត្រូវ​បាន​រៃអង្គាសកាលពី​ចុង​​សប្តាហ៍​ដំបូង​នៃ​យុទ្ធនាការ​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​ក្នុងការ​រៃអង្គាស​ប្រាក់​ដែល​ចាំបាច់​សម្រាប់​​ដំណើរ​ការ​ ស្ថានីយ​ទូរ​ទស្សន៍​ដែលមានទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រឆាំង​លើក​ដំបូង​ក្នុ ​ង​ប្រទេស​កម្ពុជា​នៅ​ដំណាច់​ឆ្នាំនេះ។

កាលពី ​ឆ្នាំមុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បាន​សន្យា​អនុញ្ញាត​គណបក្ស​សង្គ្រោះ​ជាតិ​​បើក​ស្ថានីយ​​របស់ខ្លួន​ ហើយ​កាលពី​ព្រឹក​ថ្ងៃសៅរ៍ ​គណបក្ស​នេះ​បាន​​ចាប់​ផ្តើម​រៃ​អង្គាស​ប្រាក់​នៅ​តាម​ការិយាល​័យ​នានា​ ក្នុង​រាជ​ធានីភ្នំពេញ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ម្សិលមិញ​ថា “​កាលពី​ពីរ​ថ្ងៃ​កន្លង​មក​នេះ យើង​ប្រមូល​បាន​ប្រាក់​យ៉ាង​តិច ២០០.០០០ដុល្លារ។ គិត​ត្រឹម​ដំណាច់​ថ្ងៃនេះ ខ្ញុំគិត​ថា យើង​នឹង​អាចឈាន​​ដល់​​ប្រហែល​២៥០.០០០ដុល្លារ​”។

ដើម្បី​រៃអង្គាស​​ប្រាក់ឲ្យ​បាន​​ប្រហែល​១,៥លាន​ដុល្លារ​ គណបក្ស​​នេះ​បានទទួល​យក​ទាំង​ការ​បរិច្ចាគ​​ ព្រម​ទាំង​ការ​លក់​ភាគហ៊ុន​ក្នុង​តម្លៃ​១.០០០ដុល្លារ​ក្នុង​មួយ​ហ៊ុនសម្រាប់​សិទ្ធិ​នា​ពេល​អនាគត​​ដែល​ផ្តល់​ពី​ស្ថានីយ។

លោក សម រង្ស៊ី បានមាន​ប្រសាសន៍ថា “​ការ ​បរិច្ចាគ​នេះ​មិនមែនបាន​​ពី​មនុស្សជាបុគ្គល​ទេ។ មាន​ប្រជាជន​រាប់រយ​ពាន់ភូមិឯណោះ​ដែលបាន​រួមគ្នា​បរិច្ចាគ​ ហើយ​បន្ទាប់មកបញ្ជូន​តំណាង​ម្នាក់”។

លោក​បានមាន​ប្រសាសន៍ថា “​សម្រាប់​អ្នក​ដែលមាន​លទ្ធភាព ពួកគាត់​ទិញ​មួួយ ពីរ​ ឬ​បី​​នូវ​សិទ្ធិចូលរួម​នាពេល​អនាគត​” នៅក្នុង​ក្រុមហ៊ុន​៕សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស