27.5 C
Phnom Penh

តំណាងរាស្ត្រ​និង​អ្នក​ផ្សេងទៀត​ប៉ះ​ទង្គិច​ជាមួយ​ជនជាតិ​វៀតណាម​នៅ​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សាក្សី​និង​មេ​ប៉ុស្តិ៍​មូលដ្ឋាន​ម្នាក់​បាន​ឲ្យ​ដឹង​ថា លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​មនុស្ស​ប្រហែល​១០​នាក់​ផ្សេង តាម​សេចក្តី​រាយការណ៍​ថា​បាន​ទទួល​រង​ការ​វាយ​តប់​ពី​សំណាក់​ជន​ស៊ីវិល​ វៀតណាម​កាលពី​ថ្ងៃ​អាទិត្យ អំឡុង​ការ​ប៉ុនប៉ង​មិន​បាន​សម្រេច​ដើម្បី​ពិនិត្យ​បង្គោល​ព្រំដែន​មាន​ ជម្លោះ នៅ​ខេត្ត​ស្វាយរៀង។

លោក ខេមរិន្ទ្រ សង្ឃឹម​ថា​បាន​ពិនិត្យ​បង្គោល​លេខ​២០៣​ជាមួយ​អ្នក​ស្រុក ព្រះសង្ឃ និង​សកម្មជន​យុវជន​ប្រហែល​៣០០​នាក់ ក្នុង​ពេល​មាន​កំហឹង​ខ្លាំង​ឡើង​នា​ពេល​ថ្មីៗ​ចំពោះ​ការ​ប៉ុនប៉ង​របស់​ វៀតណាម​ក្នុង​ការ​ទន្ទ្រាន​ចូល​ទឹកដី​កម្ពុជា​តាម​បណ្តោយ​ព្រំដែន ដែល​ភាគ​ច្រើន​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ។

លោក ទេព ណារិន ជំនួយការ​លោក ខេមរិន្ទ្រ ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់ បាន​និយាយ​ថា “មាន ​ជនជាតិ​វៀតណាម​ប្រហែល​១០០​នាក់ ក្នុង​នោះ​មាន​ប៉ូលិស ទាហាន និង​ប្រជាជន​ផ្សេង​ទៀត ដែល​បាន​បិទ​ផ្លូវ​យើង​មិន​ឲ្យ​ទៅ​មើល​បង្គោល​ព្រំដែន​លេខ​២០៣”។

លោក ណារិន និយាយ​ថា “[ជន​ស៊ីវិល]​បាន​ប្រើ​ដំបង​ឈើ​វាយ​លោក រៀល ខេមរិន្ទ្រ ចំ​ខ្នង និង​រុញ​គាត់ ហើយ​ពួកគេ​បាន​ប្រើ​ដៃ​និង​ដំបង​វាយ​ប្រជាជន​ផ្សេងទៀត”។

លោក សឿង សារឿន ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​នោះ បាន​និយាយ​ថា គាត់​បាន​ជាប់​ក្នុង​ការ​វាយ​ប្រឡូក​គ្នា ហើយ​បាន​ឃើញ​លោក ខេមរិន្ទ្រ ត្រូវ​គេ​រុញ​ច្រាន​ទៅ​មក។ លោក ខេមរិន្ទ្រ មិន​អាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​បាន​ទេ។

អធិការ ​ប៉ូសិល​ស្រុក​កំពង់រោទិ៍ លោក ហែម សាមុត បាន​អះអាង​បញ្ជាក់​ថា មាន​ការ​ប្រវាយ​ប្រតប់​គ្នា​មួយ​ភ្លែត រវាង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​វៀតណាម​ពីរ​បី​រយ​នាក់​នៅ​កន្លែង​កើត​ ហេតុ​នោះ ប៉ុន្តែ​លោក​បដិសេធ​មិន​អត្ថាធិប្បាយ​ច្រើន​ទេ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស