24.9 C
Phnom Penh

cam-photo-areng-facebook

Latest

អត្ថបទ​ប្រៀបធៀប៖ ការ​ប្រើប្រាស់​កម្លាំង​បាយ និង​ប្រាជ្ញា

នេះ​អត្ថបទ​ស្តីអំពី​ការ​ប្រៀបធៀប​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​ពី​ការ​ប្រើប្រាស់​កម្លាំង​បាយ​ទៅ​នឹង​ប្រាជ្ញា ដែល​សរសេរ​ដោយ​បណ្ឌិត ហ្គាហ្វារ ពាងម៉េត ហើយ​អាន​ដោយ​លោក ហាស់ សាន។ បន្ទាប់ពី​ខ្ញុំ​ចូល​និវត្តន៍​ពី​កិច្ចការ​បង្រៀន​នៅ​សាកលវិទ្យាល័យ​កោះ Guam នៅ​ឆ្នាំ​២០០៤ ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​វិញ។ គ្រា​មួយ​នោះ ខ្ញុំ​បាន​នាំ​ចៅ​តូចៗ​ពីរ​នាក់​ដែល​មាន​អាយុ ៥ និង ៧​ឆ្នាំ ទៅ​ដើរ​លំហែ​នៅ​ជុំវិញ​មាត់​ត្រពាំង​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ភូមិ។ បន្ទាប់ពី​រត់​លេង​មួយ​ស្របក់ ចៅ​ខ្ញុំ​ក៏​នាំគ្នា​ទៅ​ឈរ​នៅ​ក្បែរ​មាត់​ទឹក​ត្រពាំង ហើយ​ស្រែក​ហៅ​ខ្ញុំ​ទៅ​កាន់​កន្លែង​ដែល​ពួកគេ​កំពុង​ឈរ ដើម្បី​មើល​សត្វ​ខ្យង​មួយ​ហ្វូង​វារ​រគើមៗ​ចុះ​ទៅ​ក្នុង​ទឹក​ត្រពាំង។ ខណៈ​យើង​កំពុង​មើល​សត្វ​ខ្យង​វារ​នៅ​មាត់​ត្រពាំង មាន​សត្វ​ទន្សាយ​ព្រៃ​មួយ​គូ​រត់​ពី​គុម្ព​ស្ត្រប៊ែរី ដែល​ដុះ​នៅ​ក្បែរ​ទីនោះ។ ចៅ​ខ្ញុំ​ក៏​ស្រែក​ឆោឡោ​ដោយ​ក្តី​រំភើប ដ្បិត​បាន​ជួប​នឹង​សត្វព្រៃ​ដោយ​ចៃដន្យ។ ក្នុង​នាម​ជា​អតីត​សាស្ត្រាចារ្យ...