26 C
Phnom Penh

មេខ្លោង​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​រត់​​​គេច​​​ខ្លួន បន្ទាប់​​​ពី​​​គេ​​​សង្ស័យ​​​​​​ថា ​​មាន​​​ការ​​​លេច​​​ធ្លាយ​​​ព័ត៌​​​មាន​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​​ពី​​​មេខ្លោង​​​មួួ​​​យ​​​រូប​​​​​​ក្នុង​​​ចំណោម​​​មេខ្លោង​​​នៃ​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​អន្តរ​​​ជាតិ​​​ដែល​​​មាន​​​​​​ទឹក​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​​​​ និង​​​ដែល​​​ទើប​​​តែ​​​ត្រូវ​​​នគ​​​របាល​​​បង្ក្រាប​​ក្នុង​​​រយៈ​​​ពេល​​​ថ្មី​​​ៗ​​​បាន​​​រួច​​​ផុត​​​ពី​​​សំណាញ់​​​របស់​​​នគរ​​​បាល​​​ក្នុង​​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​កាល​​​ពី​​​ម្សិលមិញ មន្ត្រី​​​នគ​​​របាល​​​ប្រឆាំង​​​គ្រឿង​​​ញៀនមួួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​​​​ថា ខ្លួន​​​សង្ស័យ​​​ថា ការ​​​លេច​​​ធ្លាយ​​​ព័ត៌​​​មាន​​​បាន​​​ជួយ​​​ឲ្យ​​​មេខ្លោង​​​រូប​​​េនះ​​​អាច​​​រត់​​​គេច​​​ខ្លួន​​​រួច​​​។

លោក ម៉ក់ ជីតូ អគ្គស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា នគ​​​របាល​​​បាន​​​ឡោម​​​ព័ទ្ធ​​​ផ្ទះ​​​របស់​​​អ្នក​​​ជំនួញ​​​​​​ម្នាក់ ឈ្មោះ ដាំ ញ៉ា អាយុ​​​៥២​​​ឆ្នាំ នៅ​​​ក្នុង​​​សង្កាត់​​​ស្ទឹង​​​ត្រែង​​​​​​ ក្រុង​​​ស្ទឹង​​​ត្រែង​​​ ប៉ុន្តែ ថា អ្នក​​​ជំនួញ​​​រូប​​​នេះ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បាត់​​​មុន​​​ពេល​​​នគរ​​​បាល​​​​​​អាច​​​ចាប់​​​ខ្លួន​​​បាន​​​។

ឧត្តម​​​សេនីយ៍​​​ឯក ម៉ក់ ជីតូ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចូល​​​ឆែក​​​ឆេរ​​​​​​ហាង​​​​​​លក់ទំនិញ​​​​​​ ហាង​​​ខារ៉ា​​​អូខេ​​​ និង​​​ផ្ទះ​​​ចំនួន​​​ពីរ​​​របស់​​​ជន​​​សង្ស័យ។ យើង​​​មិន​​​​​​រក​​​ឃើញ​​​ថ្នាំ​​​​​​ញៀន​​​ណា​​​មួយ​​​ឡើយ​​​”។

ឧត្ត​​​មសេនីយ៍​​​ឯក​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ចង់​​​ចាប់​​​ខ្លួន​​​លោក ដាំ ញ៉ា ដើម្បី​​​នាំ​​​យក​​​មក​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ការ​​​រឹប​​​អូស​​​បាន​​​ថ្នាំ​​​ញៀន​​​មេតំហ្វេ​​​តាមីន​​​ដែល​​​មាន​​​ទឹក​​​ប្រាក់​​​ប្រហែល​​​៣​​​លាន​​​ដុល្លារ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៨ និង​​​១៩​​​ ខែមិថុនា​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។

លោក មាស វីរិទ្ធ អគ្គលេខាធិការ​​​អាជ្ញាធរ​​​ជាតិ​​ប្រយុទ្ធ​​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ជឿ​​​ជាក់​​​ថា លោក ដាំ​​​ ញ៉ា គឺ​​​ជា​​​មនុស្ស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ពីរ​​​នាក់​​​ដែល​​​ដឹក​​​នាំ​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “[យោង​​​តាម​​​] ព័ត៌​​​មាន​​​របស់​​​យើង ​​​ជន​​​នេះ​​​គឺ​​​ជា​​​មេ​​​ខ្លោង​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​មេខ្លោង​​​នៃ​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន”។

​​​ឧត្តមសេនីយ៍​​​ឯក មាស វីរិទ្ធ បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​បាន​​​ឃ្លាំ​​​មើល​​​លោក ដាំ ញ៉ា ហើយ​​​ឃើញ​​​ជន​​​នេះ​​​បើក​​​រថយន្ត​​​ចូល​​​ផ្ទះ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នគរ​​​បាល​​​របស់​​​យើង​​​និយាយ​​​ថា ជន​​​នេះ​​​នៅ​​​ផ្ទះ​​​ ប៉ុន្តែ តាម​​​ពិត​​​ជន​​​នេះ​​​បាន​​​ទៅ​​​ផ្ទះ​​​ហើយ​​​ [បន្ទាប់​​​មក] បាន​​​រត់​​​គេ​​​ច​​​ខ្លួន​​​ភ្លាម​​​ៗ​​​។ ខ្ញុំ​​​គិត​​​ថា ជន​​​នេះ​​​បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ទៅ​​​កន្លែង​​​មួយ​​​ផ្សេង​​​ហើយ​​​”។

ឧត្តមសេនីយ៍​​​ឯក មាស វីរិទ្ធ បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា លោក​​​ជឿ​​​ជាក់​​​ថា ប្រាកដ​​​ជា​​​មាន​​​នរណា​​​ម្នាក់​​​ជូន​​​ដំណឹង​​​ដល់​​​លោក ដាំ ញ៉ា កាល​​​ពីម្សិលមិញ អំពី​​​ការ​​​ឆ្មក់​​​ចូល​​​របស់​​​នគរ​​​បាល​​​។

ដោយ​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​ព័ត​​​៌​​​មាន​​​នេះ​​​លេច​​​ធ្លាយ​​​ពី​​​ណា​​​មក​​​នោះ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​ថា “ខ្ញុំ​​​គិត​​​ថា ប្រាកដ​​​ជា​​​មាន​​​ការ​​​លេច​​​ធ្លាយ​​​ព័ត៌​​​មាន​​​”។

យោង​​​តាម​​​លោក សុន និមល ប្រធាន​​​មន្ទីរ​​​នគរបាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ដាំ ញ៉ា គឺ​​​អ្នក​​​ជំនួញ​​​ម្នាក់​​​ដែល​​​បើក​​​ភោជនីយដ្ឋាន និង​​​លក់​​​សម្ភារ​​​កសិកម្ម​​​។

នៅ​​​ពេល​​​នគរ​​​បាល​​​បាន​​​បង្ក្រាប​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ពួក​​​គេ​​​បាន​​​រក​​​ឃើញ​​​ថ្នាំ​​​ញៀន​​​មេតំហ្វេតាមីន​​​ជិត​​​៥៥​​​គីឡូក្រាម​​​ជា​​​​​​​​​ប្រភេទ​​​ថ្នាំ​​​ញៀន​​​​​​ដែល​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ក្នុង​​​ចំនួន​​​យ៉ាង​​​ច្រើន​​​បំផុត​​​មិន​​​ដែល​​​ធ្លាប់​​​មាន​​​ពីមុន​​​មក​​​​​​នៅកម្ពុជា​​​។ នគរ​​​បាល​​​ក៏​​​បាន​​​ចាប់​​​ខ្លួន​​​ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​ម្នាក់​​​ និង​​​បុរស​​​ជន​​​ជាតិ​​​ចិន​​​​​​ពីរ​​​នាក់​​​​​​ផង​​​ដែរ។

បុរស​​​ទី​​​៤​​​ឈ្មោះ លីវ សឺុ អាយុ​​​៥០​​​ឆ្នាំ​​​ដែល​​​នគរ​​​បាល​​​និយាយ​​​ថា គឺ​​​ជា​​​​​​​​​មេខ្លោង​​​ទី​​​២​​​​​​នៅ​​​ក្រោម​​​បង្គាប់​​​របស់​​​លោក ដាំ ញ៉ា ​​​​​​ធ្លាប់​​​ត្រូវ​​​បានផ្តន្ទាទោស​​​ឲ្យ​​​​​​ជាប់​​​ពន្ធនាគារ​​​​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​រួច​​​ហើយ​​​ក្រោម​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មាន​​​អាវុធ​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​បង្ក្រាប​​​នេះ​​​រួច​​​មក​​​៕ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស