28 C
Phnom Penh

haing-ngor-2

haing-ngor-1
Ngor portrait and illustration

Latest

បោះឆ្នោត​នៅ​ម៉ាឡេស៊ី៖ តើ​អ្នក​ប្រជាធិបតេយ្យ​និង​មេដឹកនាំ​ក្នុង​តំបន់​គួរ​យក​គំរូ​អ្វី​ខ្លះ?

កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ប្រទេស​ម៉ាឡេស៊ី​បាន​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ដែល​គេ​ហៅថា​ការ​បោះឆ្នោត​មុន​អាណត្តិ ហើយ​ការ​បោះឆ្នោត​នេះ គឺ​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ក្នុង​រដ្ឋសភា និង​វិបត្តិ​គណៈរដ្ឋមន្ដ្រី​នៃ​ប្រទេស​មួយ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​មាន​ប្រជាជន​ម៉ាឡេស៊ី ជិត ២១​លាន​នាក់​ចេញ​ទៅ​បោះឆ្នោត គឺ​ទីបំផុត​ការ​បោះឆ្នោត​មិន​បាន​ជួប​រឿង​អាស្រូវ​ក្នុង​ប្រព័ន្ធ​រៀបចំ​ការ​បោះឆ្នោត​នោះ​ទេ។ ប្រជាជន​ចេញ​ទៅ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី ហើយ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ក៏​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ទីបំផុត លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​បក្ស​នយោបាយ​ទាំងអស់​ទទួល​យក​បាន ដោយ​គ្មាន​បក្ស​ណា​មួយ​រិះគន់​ស្ថាប័ន​បោះឆ្នោត​នៃ​ប្រទេស​នេះ​ថា​លម្អៀង​ទៅ​បក្ស​នេះ ឬ​បក្ស​នោះ ជាពិសេស​ទៅ​បក្ស​កាន់​អំណាច​នោះ​ទេ។ ក្រោយ​ការ​បោះឆ្នោត​ភ្លាម មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ប្រទេស​នេះ​ដេក​លក់​ស្រួល គឺ​មិន​បារម្ភ​អំពី​ប្រតិកម្ម​ពី​គណបក្ស​នយោបាយ និង​ម្ចាស់​ឆ្នោត គឺ​មិន​ដូច​ប្រទេស​ខ្លះ​ឱ្យ​តែ​ឆ្លងកាត់​ការ​បោះឆ្នោត​ម្ដងៗ គឺ​ស្ថាប័ន​ការ​បោះឆ្នោត​ប្រទេស​នោះ​តែងតែ​ត្រូវ​ប្រជាជន និង​បក្ស​នយោបាយ​រិះគន់​ចោទ​ថា​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច។...