33 C
Phnom Penh

ធនាគារ​ពិភពលោក​​ស្តាប់​កង្វល់​របស់​មន្ត្រី​មូលដ្ឋាន​​សម្រាប់ផែនការ​បី​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តម្លៃ​​​អគ្គិសនី​​​ឡើង​​​ថ្លៃ​​​ ប្រាក់​​​ខែ​​​ទាប​​​ ប្រព័ន្ធ​​​ធារាសាស្ត្រ​មាន​កំណត់ តម្លៃ​​​ស្រូវ និង​​​ដំណាំ​​ធ្លាក់​ថ្លៃ​ស្ថិតក្នុង​ចំណោម​​​​កង្វល់​​​ដ៏​​​ចម្បង​​​ដែល​​​ត្រូវ​​​បាន​​​លើក​​​ឡើង​​​ដោយ​​​​​​មន្ត្រី​​​រដ្ឋាភិបាល​​​នៅ​​​សិក្ខា​សាលា​​​មួយ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពីម្សិលមិញ​​​ ដើម្បី​​​ជួយ​​​ឲ្យធនាគារ​​​ពិភព​​​លោក​​​សម្រេច​​​ថា តើ​ត្រូវ​​​​​​ផ្តល់​​​ប្រាក់​​​របស់​​​ខ្លួន​​​ដល់​​​ប្រទេស​​​នេះ​​​ដូចម្ដេច​​​សម្រាប់​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ក្រោយ​​​។

វា​​​ជា​​​ជំនួប​​​លើក​​​ទី​​​៥​​​ក្នុង​​​ចំណោម​​​ជំនួប​​​១០​​​លើក​​​ដែល​​​ធនាគារ​​​ពិភព​​​លោក​​​មាន​​​គម្រោង​​​ជួប​​​ជា​​​មួយ​​​ក្រុម​​​មន្ត្រី អ្នក​​​នយោបាយ​​​ ក្រុមហ៊ុន​​​ និ​​​ងអង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​មុនពេល​​​សម្រេច​​​ថា តើ​​​ត្រូវ​​​ទំនាក់​​​ទំនង​​​ឡើង​​​វិញ​​​ជាមួយ​​​ប្រទេស​​​កម្ពុជា​​​ដូចម្តេច។

ធនាគារ​​​ពិភព​​​លោក​​​បាន​​​បង្កក​​​ការ​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​ថ្មី​​​ទាំង​​​អស់​​​ដល់​​​ប្រទេស​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​ ជា​​​ការ​​​តវ៉ា​​​​​​ទៅ​​​នឹង​​​ការ​​​បណ្តេញ​​​​​ប្រជាជន​​​ជាច្រើន​​​គ្រួសារ​​​ចេញ​​​ពី​​​តំបន់​​​បឹង​​​កក់​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ពីសំណាក់​​​រដ្ឋាភិបាល​​​។

លោក Alassane Sow នាយក​​​ប្រចាំ​​​ប្រទេស​​​របស់​​​ធនាគារ​​​ពិភព​​​លោក​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​​​​រួម​​​ថា “គ្មាន​​​នរណា​​​ម្នាក់​​​ គ្មាន​​​នរណា​​​ម្នាក់​​​​​​ប្រសើរ​​​ជាង​​​អ្នក​​​ទេ​​​ក្នុង​​​ការ​​​សម្រេច​​​ ថាគួរ​​​ផ្តល់​​​អាទិភាព​​​លើ​​​អ្វី​​​នោះ​​​”។

លោកស្រី​ ដោក សុធា ប្រធាន​​​ក្រុមប្រឹក្សា​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ងបាន​​​មាន​​​ប្រសាសន៍​​​ថា កសិករ​​​ចង់​​​​បាន​​​តម្លៃ​​​ប្រសើរ​​​សម្រាប់​​​ដំណាំ​​​ដែល​​​ពួក​​​គាត់​​​ដាំ។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​មិន​​​សប្បាយ​​​ចិត្ត​​​នឹង​​​ធ្វើ​​​ការ​​​ស្រែ​​​ចម្ការ​​​ និង​​​ដាំ​​​ដំណា​​​ំ​​​ផ្សេង​​​ៗ​​​ទៀត​ឡើយ ពីព្រោះ​​​តែតម្លៃ​​​ធ្លាក់​​​ចុះ ដូច្នេះ​​​យើង​​​ចាំ​​​បាច់​​​ត្រូវ​​​ស្វែង​​​រក​​​ទី​​​ផ្សារ​​​ឲ្យ​​​កសិករ​​​”។

លោកស្រី សុធា ក៏​​​បាន​​​មាន​​​ប្រសាសន៍ ផង​​​ដែរ​​​ថា ប្រាក់​​​ខែ​​​ទាប​​​បាន​​​បណ្តាលឲ្យប្រជា​​​ពល​​​រដ្ឋ​​​បង្ខំចិត្ត​ចាក​​​ចេញ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​ដើម្បី​​​​​​ស្វែង​​​រក​​​ការ​ងារ​ដែលមាន​ប្រាក់​​​ខែ​​​ប្រសើ​​រ​​​ជាង​​​នេះ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​មានការ​បណ្តុះ​​​បណ្តាល​​​អំពី​​​ការ​​​ងារ​​​ឲ្យ​​​បាន​​​ច្រើន​​​​​​ដើម្បី​​​​​​ឲ្យ​​​ពួក​​​គាត់​​​​ធ្វើ​​​ការ​​​នៅ​​​ក​​​្នុង​​​​​​ប្រទេស​​​វិញ​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​ខេត្ត​​​​​​​​​​​​​​​កំពង់​​​ឆ្នាំង​​​កំពុង​​​ប្រឈម​​​ការ​​​ខ្វះ​​​​​​ខាត​​​​​​កម្លាំង​ពលកម្ម​សម្រាប់​វិស័យ​​​​កសិកម្ម ហើយ​​​ក៏​​​សម្រាប់​​​វិស័យ​​​ផ្សេង​​​ៗ​​​ទៀត​​​ផង​​​ដែរ​​​ ពីព្រោះ​​​យើង​​​មិន​​​មាន​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​អាជីព​​​ឡើយ​​​។ យើង​​​មាន​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​គោរព​​​ច្បាប់​​​ការ​​​ងារ ហើយ​​​កម្មករ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​”។

លោក ជុន សុជាតិ​​​ ប្រធាន​​​ក្រុមប្រឹក្សា​​​ខេត្ត​​​កណ្តាល​​​បាន​​​ត្អួញ​​​ត្អែរ​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​កើន​​​ឡើង​​​ សាលា​​​រៀន​​​​​​ខ្សត់ខ្សោយ​​​​ និង​​​​បញ្ហា​​​ប្រឈម​​​​​ក្នុងការ​ធ្វើ​ឲ្យ​​​​ប្រជា​​​ជន​នៅ​ប​ន្ត​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បើ​​​ទោះ​​​ណា​​​ពួក​​​គេ​​​​​​នៅ​​​​​​ក្មេង​​​ក៏​​​ដោ​​​យ​​​ ក៏​​​ពួក​​​គេ​​​លក់​​​សត្វ​​​ចិញ្ចឹម​​​របស់​​​ខ្លួន​​​មក​​​រាជ​​​ធានីភ្នំពេញ​​​ដែរ​​​។ ប្រជា​​​ជន​​​ចូលចិត្ត​រស់​​​នៅ​​​ក្នុង​​​តំបន់​​​ក្រុង​​​ច្រើន​​​ជាង​​​តំបន់​​​ជន​​​បទ​​​”។

លោក សុជាតិ បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​កែលម្អ​ការ​ផ្តល់​​​សេវាកម្មរដ្ឋ​​​ដល់​​​តំបន់​​​ជន​​​បទ​​​ជា​​​មួយ​​​នឹង​​​ការ​​​តភ្ជាប់​​​ចរន្ត​​​អគ្គិសនី​​​ និង​​​កសាង​ប្រព័ន្ធ​​​ធារាសាស្ត្រ​​​បន្ថែម​​​ទៀត​​​។

ធនាគារ​​​ពិភព​​​លោក​​​បាន​​​រៀប​​​ចំ​​​សិក្ខាសាលា​​​ស្រដៀង​​​គ្នា​​​នេះ​រួច​​​ហើយ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម សៀមរាប និង​​​ខេត្ត​​​ព្រះសីហនុ ។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា “ជា​​​សំខាន់​​​ កង្វល់​​​ទាំង​​​នោះ គឺ​​​​​​ហេដ្ឋា​​​រចនា​​​សម្ព័ន្ធ ហើយ​​​ខ្ញុំ​​​ចង់​​​និយាយ​​​ពី​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​ផ្លូវ​​​ថ្នល់​​​ និង​​​ប្រព័ន្ធ​​ធារា​សាស្ត្រ”។

លោក​​​បាន​​​បន្ថែម​​​ថា “ប៉ុន្តែ​​​ បញ្ហា​​​មួយ​​​ដែល​​​ខ្ញុំ​​​បាន​​​ឮ​​​គ្រប់​​​ទី​​​កន្លែង​​​គឺ​​​បញ្ហា​​​ត្រង់​​​តម្លៃ ដែល​​​នៅ​​​ទី​​​នោះ​​​ហាក់​​​ដូច​​​ជា​​​មាន​​​បញ្ហា​​​មួយ​​​ចំនួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​តម្លៃ​​​ផលិត​​​ផល​​​កសិកម្ម​​​​​​។ បញ្ហា​​​អត្រា​​​ការ​​​ប្រាក់​​​ [ប្រាក់​​​កម្ចី] គឺជា​​​បញ្ហា​​​ដែល​​​ត្រូវ​​​បាន​​​លើក​​​ឡើងផងដែរ​​​”។

លោក Sow ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​ការ​​​អំពាវ​​​នាវ​​​ច្បាស់​​​ក្រឡែត​ឲ្យ​​​ផ្តល់​​​សេវាកម្ម​​​បន្ថែម​​​ទៀត​​​ និង​​​ប្រសើ​​​រ​​​ជាង​​​មុន​​​នៅ​​​ថ្នាក់​​​សហគមន៍ផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ផង​​​ដែរ​​​ នៅ​​​គ្រប់​​​ទី​​​កន្លែង​​​ ប្រជាជន​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​​​​​​​ផ្តល់​​​សេវា​​​នៅ​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​ផង​​​។ ខ្ញុំ​​​បាន​​​ឮ​​​បញ្ហា​​​នេះ​​​គ្រប់​​​ទី​​​កន្លែង​​​​​​ថា ថវិកា​​​នៅ​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​មាន​​​តិច​​​តួច​​​ ដែល​​​គេ​​​អាច​​​យល់​​បាន​​​ថា ដោយ​​​សារ​​​ថវិកា​​​មាន​​​កំណត់​​​។ ប៉ុន្តែ ខ្ញុំ​​​គិត​​​ថា ការ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​វិមជ្ឈការ​​​​​​បន្ថែម​​​ទៀត​​​ និង​​​ការ​​​ផ្តល់​​​សេវា​​​នៅថ្នាក់​​​មូល​​​ដ្ឋាន គឺ​​​ឮ​​​ច្បាស់​​​ក្រឡែត​​​”។

ធនាគារ​​​ពិភព​​​លោក​​​​​​នឹង​​​រៀប​​​ចំ​​​សិក្ខា​​​សាលា​​​ប្រាំ​​​ទៀត​​​ រួម​​​មាន​សិក្ខាសាលា​​​មួយ​​​ជាមួយ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល មុន​​​ពេល​​​រៀប​​​ចំ​​​​​​ជំនួប​​​ជា​ន់​​​ខ្ពស់​​​ជា​​​មួយ​​​រដ្ឋាភិបាលអំពី​​​​ថា តើ​ត្រូវ​​​ទាក់​​​ទង​​​ឡើង​​​វិញ​​​នៅ​​​ចុង​​​ខែ​​​នេះ​​​ដូច​​​ម្តេច។

ក្រុម​​​មន្ត្រី​​​រដ្ឋាភិបាល​​​ដែល​​​បាន​​​ចូល​​​រួម​​​សិក្ខាសាលា​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ចង់​​​ឃើញ​​​ធនាគារ​​​ពិភព​​​លោក​​​ចាប់​​​ផ្តើ​​​ម​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​ដល់​​​គម្រោង​​​ថ្មីៗនៅ​​​ក្នុង​​​ប្រទេសក​​​ម្ពុជា​​​ឡើង​​​វិញ​​​។

ទោះ​​​ជា​​​យា៉ង​​​ណា អង្គកា​​​រ​​​សិទ្ធិ​​​មនុស្ស​​​មួយ​​​ចំនួន​​​បាន​​​លើក​​​ឡើង​​​ថា  ធនាគារ​​​ពិភព​​​លោក​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​នឹង​​​ការ​​​លើក​​​ឡើង​​​ពី​ប្រជាសាស្ត្រ​សំខាន់មួយគឺ​៖ ប្រជាជន​​​កម្ពុជា​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពីផ្ទះ​​​សំបែងនិង​​​ពី​ស្រែ​​​ចម្ការ​​​​​​​​​របស់​​​ខ្លួនដោយ​​​បង្ខំ​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍន៍ ជា​​​ពិសេស​​​គម្រោង​​​​​​ដែល​​​ផ្តល់​​​មូល​​​និធិ​​​ដោយ​​​ម្ចាស់​​​ជំនួយ​​​បរទេស​​​រួម​​​មាន​​​​​​ធនាគារ​​​ពិភព​​​លោក​​​ជា​​​ដើម​​​។ ពួក​​​គេ​​​បាន​​​រិះ​​​គន់​​​ធនាគារ​​​នេះ​ចំពោះ​​​ការ​​​មិន​​​រៀប​​​ចំ​​​សិក្ខា​​​សាលា​​​​​ជាមួយ​​​អ្នករង​ការ​បណ្តេញ​ចេញ​។

បន្ទាប់​​​ពី​​​សិក្ខា​​​សាលា​​​កាល​​​ពី​​​ម្សិលមិញ លោក Sow បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​បទ​​​សម្ភាសន៍​​​​ឡើយ​​​ ហើយ​​​បាន​​​សំដែង​​​កំហឹង​​​ជា​​​មួ​យ​​​អ្នក​​​យក​​​ព័ត៌​​​មានចំពោះ​ការ​​​​​​ចូល​​​រួ​​​ម​​​សិក្ខា​​​សាលា​​​នោះ​ ដោយ​​​ចោទ​​​រូបលោក​​​ថា លួច​​​ចូល​​​រួម​ក្នុង​​កិច្ច​ប្រជុំនោះ​​​​ដូច​​​ឆ្កែ​ចចក​​​​” បើទោះជា​​​គម្រោង​​​នេះ​​​ត្រូវ​​​បាន​​​បង្ហោះ​​​ក្នុង​​​គេ​​​ហទំព័រ​​​របស់​ធនាគារ​​​ពិភព​​​លោក​​​ ហើយ​បុគ្គលិក​​​ធនាគារ​​​នៅ​សិក្ខាសាលនោះ​ដឹង​ថា បាន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​សារព័ត៌មាន​ចូល​​​ក៏ដោយ​៕សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស