31 C
Phnom Penh

មន្ត្រី​នគរ​បាល​ចិន​​​ កំពុង​​​ដំឡើង​​​​​​​កាមេរ៉ា​​​សុវត្ថិភាព​​នៅ​តាម​​ដង​​វិថីធំៗ​នៅ​​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam-photo-front-channa8-800x533មន្ត្រី​មួយ​រូប​​បាន​​​ឲ្យដ​​​ឹង​កាលពី​ម្សិលមិញ​​​​ថា នគរ​​​បាល​​​ចិន​​​បាន​​​ចាប់​​​ផ្តើម​​​ដំឡើង​​​កាមេរ៉ា​​​​​សុវត្ថិភាព​​​នៅ​​​តាម​​​ដង​​​វិថី​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពី​ថ្ងៃ​អង្គារ​​​​ បន្ទាប់​​​ពី​​ទទួល​​​បាន​​​ជំនួយ​​​​​​ពី​​​រដ្ឋាភិបាល​​​ក្រុង​​​ប៉េកាំង​​​ ដើម្បី​​​ជួយ​​​​សមត្ថកិច្ច​​​​នៅ​​​ក្នុង​​​ការ​​​ឃ្លាំ​​​មើល​​​បទ​​​ល្មើស​​​ និង​​​ចរាចរណ៍​​​​​​​ក្នុង​​​រាជ​​​ធានី​​​។

លោក​​​ មិន សុវណ្ណា ប្រធាន​​​នាយក​​​ដ្ឋាន​​​​វិទ្យុទាក់ទង​​​​​​នៅ​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​ស្លៀក​​​​ពាក់​ស៊ីវិល​​​​​​​មក​​​ពី​​​ក្រសួង​​​សន្តិសុខ​​​សាធារណៈ​​​​របស់​ចិន​​​ បាន​​​បន្ត​​​ដំឡើង​​​កាមេរ៉ា​​​សុវត្ថិភាព​​​នៅ​​​ទី​​​តាំង​​​ចំនួន​​​បី​​​ក្នុង​​​រាជធានី​​​កាល​​​ពីម្សិលមិញ​​​ ហើយ​​​នឹង​​​ដំឡើង​​​កាមេរ៉ា​​​សុវត្ថិ​ភាព​​​​​​ចំនួន​​​២០០គ្រឿង​​​​​​ឲ្យ​រួច​​​រាល់​​​នៅ​​​ដើម​​​ខែក្រោយ​​​។ ​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ប្រទេស​​​ចិន​​​បាន​​​ផ្តល់​​​ជំនួយ​​​​កាមេរ៉ា​​​សុវត្ថិភាព​​​ចំនួន​​​២០០​​​គ្រឿង​​​ ព្រម​​​ទាំង​​​អេក្រង់​​​អិល​​​ស៊ីឌី ​(LCD) ​ផង​​​ដែរ​​​។ កាមេរ៉ា​​​សុវត្ថិភាព​​​ទាំង​​​នេះ​​​នឹ​ង​​​ត្រូវ​​​​​ដំឡើង​​​​​​លើ​​​​បង្គោល​​​ភ្លើង​​​ស្តុប​​​​​​នៅ​​​ចំណុច​​​​ផ្លូវ​ប្រសព្វ​​​ចំនួន​​​២០​​​កន្លែង​​​”។

លោក​​​បន្ថែម​​​ថា អេក្រង់​​​អិល​​​ស៊ីឌី​​​​ដែល​​​ផ្គុំ​​​ចូល​​​គ្នា​​​មាន​​​ទំហំ​​​សរុប​​​៣២​ម៉ែត្រ​​​ក្រឡា​​​ ​កំពុង​​​​ត្រូវ​​​​​​បាន​ដាក់​​​ដំឡើង​​​​​​នៅ​​​ក្នុង​​​បន្ទប់​​​ប្រចាំ​​​ការ​​​​នៅ​​​ទីបញ្ជាការ​​​នគរ​​​បាល​​​ជាតិ​​​។ មន្ត្រី​​​មក​​​ពី​​​នាយក​​​រដ្ឋ​​​របស់​​​លោក​​​​​​នឹង​​​​​​​ពិនិត្យ​​​​​​​តាម​​ដាន​អេក្រង់​​​ទាំង​​​នេះ​​​២៤​​​ម៉ោង​​​លើ​​​២៤​​​ម៉ោង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ កង​​​កម្លាំង​​​របស់​​​យើង​​​នឹង​​​ធ្វើ​​​ការ​​​២៤​​​ម៉ោង​​​ ហើយ​​​ក្នុង​​​​មួយ​ក្រុម​​មាន​​​គ្នា​​​១៥​​​នាក់​​​​​​ប្រចាំ​​​ការ​នៅ​​​ក្នុង​​​បន្ទប់នេះ​​​​។ យើង​​​នឹង​​​មាន​​​ខ្សែ​​​ទូរស័ព្ទ​​​ពិសេស​​​​​ដើម្បី​​​ទទួល​​​ព័ត៌​​​មាន​​​ និង​​​ធ្វើ​​​អន្តរាគមន៍​​​នៅ​​​កន្លែង​​​ដែល​​​មាន​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​”។ ​លោ​​​ក​​​បន្ថែម​​​ថា នាយក​​​ដ្ឋាន​​​របស់​​​លោក​​​នឹង​​​ទាក់​​ទង​​​ផ្ទាល់​​​ទៅ​​​​​​​​នគរបាល​​​នៅ​ទូទាំង​​​រាជ​​​ធានី​​​។

យោង​​​តាម​​​លោក​​​ មិន សុវណ្ណា បាន​​​ឲ្យ​​​ដឹង​​​ទៀត​ថា ​​​​​​​​​ កាមេរ៉ា​​​សុវត្ថិភាព​កំពុង​​​ត្រូវ​​​បាន​ធ្វើ​តេស្ត​​​​សាក​​​ល្បង​​​នៅ​​​ឡើយ ប៉ុន្តែ​​​នៅពេល​វា​​​​ដំណើរ​ការ​ វា​​​ក៏​​​នឹង​​​ជួយ​​​​​​នគរ​​បាល​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បទ​ល្មើស​ផ្សេង​ៗ​ផងដែរ​។cam-photo-cameras-inside-police

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​អាច​​​​​​ឃ្លាំ​​​មើល​​​ដើម្បី​​​រក​​​កន្លែង​​​​ដែលមាន​ការ​កក​ស្ទះ​​​ចរាចរណ៍ អ្នកដែល​​​​​រំលោភ​​​បំពាន​​​ច្បាប់​ចរាចរណ៍​ និង​​​បទ​​​ល្មើស​​​ផ្សេង​​​ៗ​​​ ដូច​​​ជា​​​ការ​​​ឆក់​​​ [កាបូប]​ និង​​​អំពើ​​​ប្លន់​​​​ជា​​​ដើម​​​​​​​​​​​​​​​។​ហើយ​​​យើង​​​អាច​​​​រក្សា​ទុក​​​ទិន្នន័យ​​​ពី​​​​កាមេរ៉ា​​​សុវត្ថិភាព​​​​​​​​ធ្វើ​​ជា​​​ភ័ស្តុ​​​តាង​​​ដាក់​​​បន្ទុក​​​លើ​​​អ្នក​​​ដែល​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​”។

លោក​លើក​​​ឡើង​​​បន្ត​​​​ថា ប្រទេស​​​ចិន​​​នឹង​​​ផ្តល់​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​ដល់​​​មន្ត្រី​​នាយកដ្ឋាន​​​​​របស់​​​លោក​​​អំពី​​​របៀប​​​ប្រើ​​​ប្រាស់​​​  និង​​​​​​ថែ​​​ទាំ​​​កាមេរ៉ា​​​សុវត្ថិភាព​​​ទាំង​​​នេះ​​​។

មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​ កាមេរ៉ា​​​សុវត្ថិភាព​​​ត្រូវ​​​បាន​​​ដំឡើង​​​នៅ​​​ចំណុច​​​ប្រសព្វ​​​នៃ​​​មហា​វិថី​​​ព្រះ​​​​នរោត្តម​​​ និង​​​មហាវិថី​​​ម៉ៅ​​​សេទុង​​​ ​មហា​​​​​វិថី​​​ម៉ៅសេទុង និង​​​មហា​​​វិថី​​​​​​​​​​ព្រះ​​​មុនី​​​វង្ស​​​ និង​​​​ចំណុច​​​ប្រសព្វ​​​នៃ​​​ផ្លូវ​​​ជាតិ​​​លេខ​​​១​​​ក្នុង​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​។

លោក​​​ មិន សុវណ្ណា​ បាន​​​លើក​​​ឡើង​​​បន្ថែម​​​​​ទៀត​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​ចំនួន​​​ទឹក​​​ប្រាក់​​​សរុប​​​​​នៃ​​​​​​​តម្លៃ​​​​កាមេរ៉ា​​​សុវត្ថិភាពទាំងនេះទេ​​​​ ប៉ុន្តែ​​​នគរ​​​​​បាល​​​ជាតិ​​​​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ខែ​​​​​​សីហា​​​ឆ្នាំ​​​​​មុន​​​ថា រដ្ឋាភិបាល​​​ក្រុង​​​ប៉េកាំង​​​នឹង​​​ផ្តល់​​​ជំនួយ​​​៣​​​លាន​​​ដុល្លារ​​​សម្រាប់​​​​គម្រោង​​​នេះ​​​។

តាម​ការ​ប៉ាន់​​​ប្រមាណ​​​ថា ​​​ចិន​​​ គឺ​​​ជា​​​ប្រទេស​​​​​មួយ​​​​ដែល​​​មាន​​​ចំនួន​​​កាមេរ៉ា​​​សុវត្ថិភាព​​​​​​ច្រើន​​​ជាង​​​គេ​​​បំផុត​​​លើ​​​ពិភព​​​លោក​​​។ ដោយ​​​ដក​​​ស្រង់​​​​​សម្តី​​​របស់​​​អ្នក​​​ជំនាញ​​​​​​ផ្នែក​​​សន្តិសុខ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ទីក្រុង​​​សៀង​​​ហៃ​​​ កាសែត The Wall Street Journal បាន​​​ចុះ​​​ផ្សាយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ថា ប្រទេស​​​ចិន​​​ មាន​​កាមេរ៉ា​​​សុវត្ថិភាព​​​​ច្រើន​រហូត​ដល់​ទៅ​​​​១០០​លាន​​​គ្រឿង​​​ ក្នុង​នោះ​ភាគ​​​​​ច្រើន​​​ត្រូវ​​​បាន​​​ដំឡើង​​​នៅ​​​តាម​​​ទីសាធារណៈ​​​។

ទោះជា​​​យ៉ាង​​​ណា​​​ ​នៅ​កម្ពុជា​មាន​​​កាមេរ៉ា​​​សុវត្ថិភាព​តែ​​​​មួយ​​​ចំនួន​​​តូច​​​​ប៉ុណ្ណោះ​​ដែល​ត្រូវ​​​​​បាន​​​ដំឡើង​​​រួច​​​​​​​​​ មុន​​​ពេល​​​មាន​​​គំនិត​​​ផ្តួច​​​ផ្តើ​​​ម​​​ចុង​​​​​ក្រោយ​​​​នេះ​​​។

លោក មិន​​​ សុវណ្ណា បាន​​​​​​ឲ្យដ​​​ឹង​​​បន្ថែម​​​ទៀត​​​​​ថា បន្ថែម​​​ពី​​​លើ​​​កាមេរ៉ា​​​សុវត្ថិភាពថ្មី​​​ចំនួន​​​២០០​​​​​គ្រឿង​​​នេះ​​​ ​បច្ចុប្បន្ន​មាន​​កាមេរ៉ា​​​សុវត្ថិភាព​​ចំនួន​​​៥០​​​គ្រឿង​ផ្សេងទៀត​ដែល​​​កំពុង​ដាក់​ដំណើរ​ការ​នៅ​​​តាម​​​ទីសាធារណៈ​​​ក្នុង​​​រាជ​​​ធានី​​​​​ភ្នំពេញ។ កាមេរ៉ា​​​សុវត្ថិភាព​​​ទាំង​​​នោះ​​​​​​​​​​​​​​​ ប្រទេស​​​វៀតណាមជាអ្នក​ផ្តល់​ជំនួយ​ឲ្យ​កាលពី​​​​ឆ្នាំ​​​២០១២​​​។

លោកស្រី ចក់ សុភាព នាយក​​​ប្រតិបត្តិ​​​មជ្ឈ​​មណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​ថា ​​ការ​​​ប្រមូល​​​រូបភាព​​​វីដេអូ​​​ពី​​​​​​កាមេរ៉ា​​​សុវត្ថិភាព​​​ដែល​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋាភិបាល ​​​ចាំបាច់​​​​ត្រូវ​​​តែ​​​ធ្វើ​​​ឡើង​​​ដោយ​​​ចំហជាសាធារណៈ​​​ដើម្បី​​​ធានា​​​​​​ថា​ សិទ្ធិ​​​​ឯកជន​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​។

លោក​​​ស្រី​​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​​​មួយ​​​ថា “ ដោយ​សារ​មាន​ការ​វិវឌ្ឍ​​​បែប​​​នេះ​​​​​​​​​ជា​​​ច្រើន​ផ្សេង​ទៀត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​ដូច​​​​ជា​​​គម្រោង​​​បង្កើត​​​ច្បាប់​​​ប្រឆាំង​​​បទ​​​ល្មើស​​​​​តាម​​​អីុនធឺណិត​​​ជា​​​ដើម ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ថា ​ការ​បង្កើន​​មធ្យោបាយ​​​ឃ្លាំ​​​មើល​​​ និង​​​ប្រមូល​ទិន្ន​​​​ន័យ​​​​​​អាច​នឹង​​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​​​​​បំពាន​​​​សិទ្ធិ និង​​​ភាពឯកជន​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​”។

លោកស្រី​​​​បាន​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ ​​​វា​​​ជា​​​រឿង​​​សំខាន់​​​ដែល​​​ការ​​​អនុវត្ត​​​គម្រោង​​​នេះ​​​ត្រូវ​​​បាន​​​​ធ្វើ​​​ឡើង​​​​ប្រកប​​ដោយ​​​តម្លាភាព​​​​យោង​​​​​តាម​​​​បទប្បញ្ញត្តិ​មាន​​​ស្រាប់​​​ និង​​​ដោយ​មាន​​​ការ​​​​​​​ផ្តល់​​​មិតិយោបល់​​​​​រិះ​​​គន់​​​​​​ពី​ភាគី​​ពាក់​​​ព័ន្ធ​​​​​​ដើម្បី​​​ធានា​​​ថា វា​​​ពិត​​​ជា​​​ត្រូវ​​​បាន​​​ប្រើ​​​​​​ដើម្បី​ទប់​​​ស្កាត់​​​បទ​​​​​ល្មើស​​​ មិន​​​​​​មែន​​​សម្រាប់​​​​​​បំពាន​​​សិទ្ធិ​​​​​មនុស្ស​​​”។

កាល​​​ពី​​​ខែ​​​ធ្នូ​​​ ក្រសួង​​​មហាផ្ទៃ​​​បាន​​​ប្រកាស​​​ថា ប្រទេសចិន​ដែល​​​ជា​​​វិយោគ​​​ិន​​​បរទេស​​​ធំ​បំផុត​​​នៅ​​​កម្ពុជា និង​​​​​​​ដែលតែងតែ​ផ្តល់​ជំនួយ​​សម្ភារយោធា​​​នោះ​​​ នឹង​រ៉ាប់​​​រង​​​លើ​​​ការ​​​ចំណាយ​​​​​សម្រាប់​​​ការ​​​សាង​​​សង់​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កម្ពស់​​​​ប្រាំពីរ​​​​ជាន់​​​ថ្មី​​​សម្រាប់​​​នគរ​​​បាល​​​ជាតិ​​​ក្នុង​​​រាជ​ធានី​​​​​ភ្នំពេញ​​​៕ ​ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Chris Mueller)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស