30 C
Phnom Penh

cam-photo-white-building

cam photo front channa KHMER(4)

Latest

លោក អ៊ុំ សំអាន ថា​អ្នក​ដែល​ដណ្តើម​អំណាច​មិន​ប្រជាធិបតេយ្យ​គឺ​មាន​តែ​លោក ហ៊ុន សែន ម្នាក់​គត់

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា អ្នក​ដែល​ប្រើ​មធ្យោបាយ​ដណ្តើម​អំណាច​មិន​ប្រជាធិបតេយ្យ គឺ​មាន​តែ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែ​ម្នាក់​គត់​នៅ​កម្ពុជា តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៩៧ និង​ការ​ដណ្ដើម​អំណាច​មិន​ប្រជាធិបតេយ្យ​ម្តង​ទៀត​នៅ​ឆ្នាំ​២០១៨ ដោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ឆ្លើយតប​ទៅ​កាន់​ការ​លើកឡើង​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២២ ខែ​ឧសភា នេះ​ថា លោក ហ៊ុន សែន គឺជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​ដណ្តើម​អំណាច​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៩៧ និង​ការ​ដណ្តើម​អំណាច​មិន​ប្រជាធិបតេយ្យ​ម្តង​ទៀត​នៅ​ឆ្នាំ​២០១៨ ដោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧។ លោក...