30 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​បុរស​នេសាទម្នាក់ពីបទ​​​​រំលោភ​កូនស្រី​​បង្កើត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា បុរស​​​ពោះម៉ាយ​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ដែល​​​បាន​​​រំលោភ​​​កូន​ស្រី​​វ័យក្មេង​​​​​​របស់​​​ខ្លួន​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ បន្ទាប់​​​ពី​​​បង្ខំ​​​ឲ្យ​​​ពួក​​​គេ​​​មើល​​​វីដេអូ​​​អាស​​​អាភាស​​​នៅ​​​ក្នុង​​​កុំ​​​ព្យូទ័រ​​​យួរ​​​ដៃ​​​របស់ខ​​​្លួន​​​នោះ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅក្នុង​​​ស្រុក​​​ឯក​​​ភ្នំ​​​កាល​​​ពី​​​សប្តាហ៍​​​មុន ហើយ​​​ត្រូវ​​​បាន​​​ផ្តន្ទា​ទោស​​​ដាក់​​​ពន្ធនាគារ​​​តាម​​​ការ​​​ចោ​​​ទ​​​ប្រកាន់​​​ពីបទ​​​រំលោភ​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​កន្លង​​​ទៅ​​​។

យោង​​​តាម​​​លោក​​​ ឡម ​​​ឡាន ​​​នាយការិយា​​​ល័យ​​​​​​នគរ​​​បាល​​​យុត្តិធម៌​​​ស្រុក​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុរ​សឈ្មោះ​ នន់ ផល អាយុ៤៦​​​ឆ្នាំ​​​​​​ ជាអ្នក​​​នេសាទ​​​ដែល​​​បាន​​​ចិញ្ចឹម​​​កូនស្រី​​​ទាំង​​​បី​​​នាក​​់​​​តែម្នាក់​​​ឯង​​​ បន្ទាប់​​​ពី​​​ប្រពន្ធ​​​បាន​​​ស្លាប់​​​ពី​​​រ​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ​​​នោះ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ផ្ទះ​​​របស់​​​ជន​​​នេះ​​​ស្ថិត​​​ក្នុង​​​ឃុំ​​​ព្រែក​​​ហ្លួង​​​ ស្រុក​​​ឯក​​​ភ្នំ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។

លោក​​​ ឡម ឡាន ដែល​​​បាន​​​ដឹក​​​នាំ​​​កម្លាំង​​​នគរ​​​បាល​​​សើុប​​​អង្កេត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​ឈ្មោះ​​​ ផល​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ បន្ទាប់​​​ពី​​​កូន​​​ស្រី​​​ច្បង​​​របស់​​​ជន​​​នេះ​​​ដែល​​​​​​មាន​​​អាយុ​​​៧​​​ឆ្នាំ និង​​​​​​៩​​​ឆ្នាំ​​​បាន​​​រត់​​​ចេញ​​​ពី​​​​​​ផ្ទះ​​​របស់​​​ខ្លួន​​​បន្ទាប់ពី​​​ឪពុក​​​របស់ពួក​​​​​​គេ​​​បាន​​​ព្យាយាម​​​ ចាប់​​​រំលោភ​​​កូនស្រី​​​​​​អាយុ​៩ឆ្នាំ​នៅ​​​ពេល​​​ស្រវឹង​​​​​​ស្រា។ លោក​​​បាន​​​មានប្រសាសន៍​​​ថា កូនស្រី​​​ពៅ​​​របស់​​​បុរស​​​ឈ្មោះ ផល​​​នេះអាយុ​​​៥​​​ឆ្នាំ​​​មិនត្រូវ​​​បានរំលោភ​​​ទេ​​​​​​។

នាយ​​​ការិយាល័យ​​​រូប​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ ថា បុរស​​​អ្នក​​​នេសាទ​​​រូប​​​នេះ​​​សារភាព​​​ថា គាត់​​​​​ពិត​​​ជា​​​បាន​​​​​​ចាប់​រំលោភ​​​កូនស្រី​​​ច្បងទាំង​​​​ពីរ​​​នាក់​​​ក្នុង​ម្នាក់​​​ៗ​​​ប្រាំដង​​​មែន​​​ កាល​​​ពីខែ​​​មុន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្មេង​​​ស្រី​​​អាយុ​​​៩​​​ឆ្នាំបាន​ប្រាប់​អ្នក​សាកសួរ​ថា នាង​​​ត្រូវ​​​បាន​​​ចាប់​​​រំលោភ​​​ពីរ​​​ដង​​​ ចំណែក​​​ក្មេង​​​ស្រី​​​អាយុ​​​៧​​​ឆ្នាំបាន​​​ប្រាប់​​​ពួក​​​គាត់​​​ថា នាង​​​ត្រូវ​​​ចាប់​​​រំលោភ​​​១០​​​ដង​​​។ ក្មេង​​​ស្រី​​​ទាំង​​​ពីរ​​​បាន​​​និយាយ​​​ថា ​​​ឪពុក​​​​​​របស់​​​ខ្លួន​​​តែង​​​តែ​​​ឲ្យ​​​ពួក​​​គេ​​​មើល​​​វីដេអូអាស​​​អាភាស​​​នៅ​​​ក្នុ​​​ងកំុព្យូទ័រ​​​យួរ​​​ដៃ​​​របស់​​​គាត់​​​មុន​​​ពេល​​​​​​គាត់​​​ចាប់​​​ពួក​​​គេ​​​រំលោភ​​​ ខណៈ​​​ពេល​​​ស្រវឹង​​​ស្រា​​​។

លោក ឡម ឡាន បាន​​​មាន​​​ប្រសាសន៍ថា ​​​បន្ទាប់​​​ពី បុរស​​​រូប​​​នេះ​​​បាន​​​មើល​​​រឿង​​​អាស​​​អាភាស​​​ គាត់​​​មាន​​​អារម្មណ៍​​​ស្រើប​​​ស្រាល​​​។ ​​​បន្ទាប់​​​មក​​​ជន​​​នេះ បាន​​ចាប់​​​រំលោភ​​​កូន​​​ស្រី​​​របស់​​​ខ្លួន​​​តែ​​​ម្តង​​​។

លោក​​​បាន​​​បន្ថែម​​​ថា “កូន​​​ស្រី​​​ច្បង​​​បានរត់​​​ទៅ​​​ផ្ទះ​​​អ្នក​​​ជិត​​​ខាង ហើយ​​​បាន​​​ប្រាប់​​​ពួក​​​គាត់​​​ថា ឪពុក​​​របស់នាង​បាន​​​ចាប់​​​រំលោភ​​​នាង ​​​ប៉ុន្តែ  អ្នក​​​ជិត​​​ខាង​​​មិន​​​ជឿ​​​នាង​​​ទេ​​​។ ​​​បុរស​​​រូប​​​េនះ​​​បាន​​​ រំលោភ​​​កូន​​​ស្រី​​​ច្បង​​​ពីរ​​​ដង​​​​​​ ហើយ​​​លើក​​​ចុង​​​ក្រោយ​​​នៅក្នុង​​​​​​អង្រឹង​​​​​​ ហើយ​​​បាន​​​បណ្តាល​​​ឲ្យ​​​​​​ដាច់​​​ខ្សែ​​​អង្រឹង​​​ទៀត​​​ផង​​​”។

លោក ហេង​​​ លុយ ព្រះរាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​មាន​​​ប្រសាសន៍​​​ ថា បុរស​​​ឈ្មោះ​​​ ផល​​​ នេះ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​រំលោភ​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ បន្ទាប់​​​មក​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​ពន្ធនាគារ​​​ដើម្បី​​​រង់​ចាំការ​​​កាត់​​​ក្តី។

លោក ឈុន ថន មេភូមិ​​​ដួនអិន កន្លែង​​​ដែល​​​ក្រុមគ្រួសារ​​​នេះ​​​រស់​​​នៅ​​​បានឲ្យ​​​ដឹង​​​ថា បុរស​​​ឈ្មោះ ផល ទំនង​​​ជា​​​ចាប់​​​រំលោភ​​​កូន​​​ស្រី​​​របស់​​​ខ្លួន​​​ចាប់​​​តាំង​​​ពី​​​ចុង​​​ខែ​​​ឧសភា​​​មក​​​ម្លេ៉ះ​​​នៅ​​​ពេល​​​ក្មេង​​​ស្រី​​​ទាំង​​​នោះ​​​បាន​​​ប្រាប់​​​អ្នក​​​ជិត​​​ខាង​​​អំពី​​​រឿង​​​នេះ ប៉ុន្តែ គ្មាន​​​នរណា​​​ម្នាក់​​​ជឿ​​​សម្តី​​​ក្មេង​​​ស្រី​​​ទាំង​​​នេះ​​​ឡើយ​​​។

​លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ក្មេង​​​ៗ​​​ទាំង​​​នេះ​​​នៅ​​​តូច​​​ៗ​​​ណាស់​​​ ហើយ​​​មិន​​​ដែល​​​មាន​​​ករណី​​​បែប​​​នេះ​​​កើត​​​ឡើង​​​នៅក្នុង​​​ភូមិនេះ​​​​ឡើយ​​​ គឺ​រឿង​​​ឪពុក​​​បង្កើត​​​រំលោភ​​​កូន​​​ស្រី​​​របស់ ខ​​​្លួន​​​។ ជួន​​​កាល​​​ពួក​​​គេ​​​ព្យាយាម​​​មិន​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញ​​​ទេ ដោយ​​​ដេក​​​នៅ​​​សាលា​​​រៀន​​​។ ជួន​​​កាល​​​អ្នក​​​ភូមិ​​​ឃើញ​​​ពួកគេ​​​ ហើយ​​​បាន​​​ហៅ ពួកគេ​ទៅ​​​ហូបបាយនៅ​​​​ផ្ទះ​​​របស់​​​ពួកគាត់​ទៀត​ផង​​​​​​”។

​លោក ឈុន ថន បានមានប្រសាសន៍​​​ថា កាល​​​ពី​​​យប់​​​​​ថ្ងៃ​​​អង្គារ នៅពេល​​​កូន​​​ស្រី​​​ច្បង​​​ទាំង​​​ពីរ​​​នាក់​​​បាន​​​រត់​​​ចេញ​​​ បន្ទាប់​​​ពី​​​ការ​​​ប៉ុនប៉ង​​​រំលោភ​​​ក្នុង​​​ពេល​ថ្មី​ៗបំផុត​​​ពី​សំណាក់​បុរស​ឈ្មោះ​ ផល​ នោះ ​​ពួក​​​គេ​​​បាន​​​​​​ដេក​​​នៅ​​​សាលា​​​​​​រៀន បន្ទាប់មក​​​បាន​​​ទៅ​​​ផ្ទះ​​​អ៊ុំសាច់​ថ្លៃ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ភូមិ​​​ក្បែរ​​​ខាង​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​។ ​​​បន្ទាប់​​​មក​​អ៊ុំ​សាច់​​​ថ្លៃ​​​នោះ​​​បាន​​ជូន​ពួក​​​គេ​​​ទៅ​​​ផ្ទះ​​​​​​លោក ឈុន ថន កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ព្រហស្បតិ៍។  ​​​លោក ឈុន ថន បាន​​​មាន​​​ប្រសាសន៍​​​ថា ខ្ញុំ​​​សម្រេច​​​ថា ខ្ញុំ​​​នឹង​មិន​​​ឲ្យ​​​ក្មេង​​​ៗ​​​ទាំង​​​នេះ​​​ត្រឡប់​​​ទៅផ្ទះ​​​ឪពុក​​​របស់​​ពួកគេ​​​​វិញ​​​ទេ។ ខ្ញុំ​​​បាន​​​ផ្តល់​​​អាហារ​​​ដល់​​​ពួក​​​គេ​​​ និង​​​ឲ្យ​​​ពួក​​​គេ​​​ងូត​​​ទឹក​​​នៅ​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​”។លោក​​​បាន​​​បន្ថែម​​​ថា ​​​ខណៈក្មេង​​​ៗទាំង​នេះ​​​​បាន​​​ប្រាប់​​​​​​ពី​​​អ្វី​​​ដែល​​​ឪពុក​​​​​​ខ្លួន​​​បាន​​​ធ្វើ​​​នោះ លោក​បាន​ពិចារណាពី​រឿង​នេះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ខ្លាចតែ​​​រឿង​​​របស់​​​ពួក​​​គេ​​​មិន​​​ពិត​​​ទេ ហើយ​​​ប្រសិន​​​បើ​​​នគរ​​​បាល​​​បាន​​​ឮអំពី​​​រឿង​​​នេះ​​​ ពួក​​​គេ​​​អាច​​​ចាប់​​​ ខ្លួន​​​បុរស​​​ឈ្មោះ ផល ហើយ​​​វា​​​នឹង​​​ជាការ​​​ខក​​​ចិត្ត​​​។ដូច្នេះ​បន្ទាប់មក​ ខ្ញុំ​បាន​​​សួរ​​​ក្មេង​​​ៗ​​​ទាំង​​​នេះ ហើយ​ពួកគេ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​តាម​ត្រង់​​​។ ​​​ដូច្នេះ​​​​​​ខ្ញុំបាន​​​ប្រាប់​​​នគរ​​​បាល​​​ ហើយ​​​នគរ​​​បាល ស្រុក​​​​​​បាន​​​ទៅ​​​ចាប់​​​ខ្លួន​​​ឪពុក​​​របស់​​​ពួក​​​គេ​​​តែ​​​ម្តង​​​”។

លោក អួន សឿត អាយុ​​​៥៦​​​ឆ្នាំ ដែល​​​បាន​​​​​​រៀប​​​ការ​​​ជាមួយ​​​បង​​​ស្រី​​​ប្រពន្ធ​ដែល​ស្លាប់ទៅ​របស់​បុរស​​​ឈ្មោះ ផល បាន​​​មាន​​​និយាយថា ក្មេង​​​ស្រី​​​ទាំងពីរ​​​​នេះ​​​បាន​​​មក​​​ដល់​​​ផ្ទះ​​គាត់​​​​ទាំង​​​ខ្លួន​​​​​​ប្រឡាក់ប្រឡូស​ និង​ការ​ឈឺ​​​ចាប់ បាន​ឲ្យ​អ្នក​​​ភូមិ​​​ជួយ​ចម្លង​​​​ពួកគេ​​​ទៅភូមិ​​ម្ខាងទៀត។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​គេ​​​មក​​​រក​​​ខ្ញុំ​​​ដោយ​​​ស្លៀក​​​​​សម្លៀក​​​បំពាក់​​​ចាស់​​​ៗ ​​​ហើយ​​​​​​ប្រាប់​​​ខ្ញុំ​​​ថា ឪពុក​​​របស់​​​ពួកគេ​​​បាន​​​ចាប់ពួកគេ​​​​រំលោភ។ នៅលើ​ខ្លួន​​​ប្រាណ​​​របស់​​​ពួកគេ​​​មាន​​​ស្នាម​​​ជាំ ចំណែក​​​ភ្លៅ​​​ និង​​​កំភួន​​​​ដៃ​​​ឡើង​​​ហើម” ទៀត​​​ផង​​​។

លោក​​​មេភូមិ ឈុន ថន ​​​បាន​​​មាន​​​ប្រសាសន៍​​​ ថា កូន​​​ស្រី​​​របស់បុរស​​​​ឈ្មោះ​​​ ផល ឥឡូវ​​​នេះ​​​ស្ថិត​​​ក្រោម​​​ការ​​​ថែ​​​ទាំ​​​របស់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​មួយ​​​នៅ​​​រាជ​​​ធានីភ្នំពេញ​​​៕សារុន​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស