32.9 C
Phnom Penh

នគរបាល​ឆ្មក់ចូល​ផ្ទះ​អ្នក​បរបាញ់សត្វ​ម្នាក់​ រកឃើញ​ក្បាលសត្វ​ទន្សោង​ជាច្រើន​ក្នុង​​​ខេត្ត​​​មណ្ឌលគិរី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់​​​បាន​​​ឲ្យដ​​​ឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​បរបាញ់​​​សត្វ​ព្រៃ​​​ម្នាក​​​់​​​នៅ​​​​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរីបាន​​​រត់​​​គេច​​​ពីការ​​​ចាប់​​​ខ្លួន​​​ទាំង​​​ប្រផិត​​​ប្រផើយ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ នៅ​​​ពេល​​​នគរ​​​បាល​​​ និង​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​បាន​​​ឆ្មក់​​​ចូល​​​ផ្ទះ​​​របស់​​​គាត់​​​ ហើយបាន​​​រក​​​ឃើញ​​​សាច់​​​ទន្សោង​​​​​​ចំនួន​​​១៤​​​គីឡូក្រាម និង​​​ក្បាល​​​សត្វ​​​​​​ជាង​​​ប្រាំ​​​ដែល​ជា​​​ប្រភេទ​​​សត្វ​​​ទន្សោង​ដែល​​​​​​ជិតផុត​​​ពូជ​​​។

លោក កែវ សុភ័ក្រ្ត អនុប្រធាន​​​ព្រៃ​​​ការពារ​​​ ខេត្ត​​​មណ្ឌល​​​គិរី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​វត្ថុ​​​តាង​​​ដែលត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅផ្ទះ​​​របស់​​​លោក សំ ប្រុស អាយុ​​​៤០​​​ឆ្នាំ​​​ ស្ថិតនៅ​​​​​​ក្នុង​​​ឃុំ​​​ពូជ្រៃ ស្រុក​​​​​ពេជ្រាដា​​​មាន​ ឈើ​​​ប្រណីត​​​ជា​​​ឈើ​​​ប្រភេទ​​​ឈើលេខ​​​១​​​ ចំនួន​​​១៣២​​​ដុំ​​​កាំភ្លើង​​​អាកា-៤៧ ពីរ​​​ដើម​​​ កាំភ្លើង​​​សេកាសេ​​​​​​មួយ​​​ដើម​​​ និង​​​កាំភ្លើង​​​ខ្យល់​​​កែ​​​ច្នៃ​​​មួយ​​​ដើម​​​ផង​​​ដែរ​​​។

ដោយ​​​​​​ពន្យល់​​​ថា អាជ្ញាធរ​​​បាន​​​ស្វែង​​​រក​​​​​​​​​សត្វ​​​សាច់​​​ទន្សោង​​​ដែល​​​គេ​​​ដាក់​​​លក់​​​នៅ​​​ទី​​​ផ្សារ​​​ដែល​​​​​​កាត់​​​ហើយ​​​ខ្ចប់​​​ស្លឹក​​​ចេក​​​ ដើម្បី​​​ឲ្យ​មើល​​​​​​ទៅ​​​ដូច​​​ជា​​​​​​នំអន្សម​​​នោះ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចំណាយ​​​ពេល​​​ជាង​​​មួយ​​​ខែ​​​ស្វែង​​​រក​​​អ្នក​​​បរ​​​បាញ់​​​សត្វ​​​ព្រៃ​​​…ជា​​​មួយ​​​មន្ត្រី​​​សម្ងាត់​​​របស់​​​យើង​​​”។

លោក សុភ័ក្រ្ត បាន​​​ថ្លែង​​​ថា នៅ​​​ពេល​​​នគរ​​​បាល​​​ និង​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​បរ​​​បាញ់​​​រូប​​​នេះ​​​កាល​​​ពី​​​ថ្ងៃអាទិត្យ​​​ ពួក​​​គេ​​​ប្រញាប់​​​ទៅ​​​ផ្ទះ​​​ជន​​​នេះ​​​ដើម្បី​​​ចាប់​​​ខ្លួន ប៉ុន្តែ ជន​​​នេះ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បាត់ទៅ​​​​ហើយ​​​។

លោក​​​បាន​​​បន្ថែមថា “ឥឡូវ​​​េនះ​​​យើង​​​នឹង​​​ដាក់​​​សំណើ​​​ទៅ​​​តុលាការ​​​សុំ​​​ដីកា​​​ចាប់ខ្លួន​​​ពីព្រោះ​​​ជន​​​នេះ​​​គឺ​​​ជា​​​អ្នក​​​ប្រមាញ់​​​សត្វ​​​ព្រៃ​​​​​​ដ៏​​​សកម្ម​​​​​​ម្នាក់​ ដែល​​​ប្រើ​​​ប្រាស់​​​​​​អាវុធ​​​ខុស​​​ច្បាប់ ​​​និង​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅក្នុង​​​តំបន់​​​នេះ​​​ផង​​​ដែរ​​​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស