32 C
Phnom Penh

​អធិការ​នគរបាល​ជាប់ចោទ​ពីបទ​​រំលោភ ​ត្រូវ​បាន​​ព្យួរ​ពី​​ការ​ងារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អធិការ​នគរបាល​​ស្រុក​ម្នាក់​ក្នុងខេត្ត​កំពង់​ឆ្នាំ​ង កាលពី​ម្សិលមិញ​​ត្រូវ​បាន​ព្យួរពីការងារ​ចំពេល​ដែលមាន​ការ​ស៊ើប​អង្កេត​ការ​អះ​អាង​​​ដែលថា គាត់​បាន​រំលោភ​​សិស្ស​វិទ្យា​ល័យ​​​ម្នាក់​​នៅក្នុងការិយាល័យ​របស់គាត់រួច​​គំរាម​សម្លាប​់​ក្រុម​គ្រួសារ​របស់នាង​​ ប្រសិន​បើ​នាង​ប្រាប់​នរណា​ម្នាក់ពី​រឿង​នេះ​។

លោក ហ៊ុល វាសនា អាយុ​៤២​ឆ្នាំ ជា​អធិការ​នគរ​បាល​ស្រុក​កំពង់ត្រឡាច​​​នៅ​មាន​សេរី​ភាព​នៅ​ឡើយ បើ​ទោះ​ជា​មាន​ការ​​​ចង្អុល​បង្ហាញ​ថា អាជ្ញាធរ​​កំពុង​ចាត់​វិធានការ​​​ពីការ​ចោទ​ប្រកាន់​របស់​នារី​វ័យ​ក្មេង​អាយុ​១៩​ឆ្នាំ​​រូប​នេះ​យ៉ាង​ហ្មត់ចត់​ក៏ដោយ​​។

​នារី​វ័យ​ក្មេង​រូប​េនះ​អះអាង​ថា អធិការ​នគរ​បាល​រូប​នេះ​ដែល​បាន​​​​សុំរាប់​អាន​ជា​មិត្ត​​ភក្តិ​​​តាម​ហ្វេសប៊ុក​ប្រហែល​​១ខែ​មុននោះ​ បាន​​រំលោភ​នាង​នៅ​ក្នុង​ការិយាល័យ​របស់​ខ្លួន​​កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ​បន្ទាប់ពី​​ល្បួង​នាង​ឲ្យ​មក​កាន់អធិការ​ដ្ឋាននគរ​បាល ដោយ​​ឲ្យ​​នាង​ខ្ចី​ម៉ូតូ​​របស់​គាត់។ បន្ទាប់​មក ​គាត់​បាន​គំរាម​សម្លាប់​នាង​មួយ​គ្រួសារតែម្តង​ ​​ប្រសិន​បើ​នាង​​និយាយ​អំពី​រឿង​នេះ។

លោក វាសនា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ ដោយ​អះអាង​​​ថា លោក​ និង​សិស្ស​ថ្នាក់​ទី​១២​រូប​នេះ​ “ស្រឡាញ់​គ្នា”។

នគរ​បាល​ខេត្ត​បាន​​​សាក​សួរ​​លោក វាសនា ​កាលពី​ថ្ងៃអង្គារ មួយ​ថ្ងៃ​បន្ទាប់ពី​​ទទួល​បាន​ពាក្យ​បណ្ដឹង​ពីបទ​រំលោភ បន្ទាប់​មក​បាន​ឆែក​ឆេរ​ការិយាល័យ​របស់​គាត់​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ ដើម្បី​រក​ភ័ស្តុ​តាង​។ យោង​តាម​បង​ប្រុស​របស់​នារីរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​នោះ អធិការ​នគរ​បាល​រូប​នេះ​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ក្រុម​គ្រួសារ​របស់​នារី​វ័យ​​១៩​ឆ្នាំ​រូប​នេះ​ឲ្យ​ដក​ពាក្យ​បណ្ដឹង ដោយ​ផ្ដល់​ប្រាក់​សំណង​ដល់​ពួកគាត់ ហើយ​បាន​សុំ​រៀប​ការ​ជាមួយ​នារី​វ័យ​ក្មេង​រូប​នេះ។​​

កាលពី​ម្សិលមិញ ​លោក ប្រាក់ វុទ្ធី ​ស្នង​ការ​នគរ​បាល​ខេត្ត​​មាន​ប្រសាសន៍​ថា លោក​វាសនា​​ ត្រូវ​បាន​ដក​ចេញពី​តួនាទី​របស់​លោក​​​បណ្ដោះ​អាសន្ន​។ ដោយ​បដិសេធ​មិន​ពន្យល់​​​ពី​មូលហេតុ​​ដែល​លោក វាសនា មិន​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ឧត្ដម​សេនីយ​ទោ វុទ្ធី បាន​មាន​ប្រសា​សន៍​ថា ​​ការ​ព្យួរ​​នេះ​គឺ​ដើម្បី​ឲ្យការ​ស៊ើប​​អង្កេត​មាន​ភាព​ងាយ​ស្រួល​ ហើយ​យើង​នៅ​​ស៊ើប​អង្កេត​ករណី​នេះ​ដដែល​”។ លោក​​​​ក៏​បាន​​​​ច្រានចោល​លទ្ធភាព​ដែល​ថា លោក​វាសនា​ ប្រហែល​​ធ្វើ​តាម​ការ​គំរាម​សម្លាប់​ដែល​គាត់​ត្រូវ​បាន​ចោទប្រកាន់​​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​​​ពី​រឿង​នេះទេ”។ លោក វាសនា បាន​​លើក​ឡើង​​​កាល​ពី​ម្សិលមិញ​ថា លោក​ត្រូវ​បាន​ជំនួស​ដោយ​លោក មាស សុប៉ែន ជា​អធិការ​រង​។ លោក​បាន​ថ្លែង​ថា លោក​​បាន​​ស្នាក់​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​​ ប៉ុន្តែ​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ។ លោក​បាន​ថ្លែង​ថា “​ខ្ញុំ​​ស្នាក់​នៅ​ និង​ហូប​ចុក​​នៅ​ទី​នេះ។ ខ្ញុំ​នៅ​តែបដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ដដែល​”។

លោក​ វាសនា បាន​និយាយ​ថា លោក​បាន​​ជួប​នារី​អាយុ​១៩​ឆ្នាំ​រូប​នេះ និង​ឪពុក​ម្ដាយ​របស់​នាង​នៅ​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​​​​ប្រចាំ​ខេត្ត​នេះ​​កាលពី​ព្រឹក​ម្សិល​មិញ ដែល​លោក​បាន​សុំ​ផ្ដល់​សំណង​ដល់​ក្រុម​គ្រួសារ​នាង​ចំពោះ​​ការ​ប្រព្រឹត្ត​ខុស​​ណាមួយ​ដែល​លោក​ប្រហែលជា​បាន​បង្កឡើង​​ ប៉ុន្តែ​ថា ម្ដាយ​​​​​​​របស់​​​នាង​​បដិសេធ​សំណើរបស់​លោក។ ​​

តំណាង​​​​អង្គការ​អាដហុក​ និង​អង្គការ​លីកាដូ ​មាន​វត្ត​មាន​​​​អំឡុង​ការ​សន្ទនា​នោះ​។

លោក សំ ចាន់គា អ្នក​សម្រប​សម្រួល​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​េនះថ្លែង​ថា លោក​មិន​យល់​ថា ហេតុ​អ្វី​​​​បាន​ជា​​​​លោក​ វាសនា ព្យាយាម​​ធ្វើ​ដូច​​នេះ​​ឡើយ​ ហើយ​​​​បាន​​​​អំពាវ​នាវ​ឲ្យ​ចាប់​ខ្លួន​គាត់​​ជា​បន្ទាន់​។

លោក ចាន់គា​ បាន​ថ្លែង​ថា ការ​ព្យួរ​នេះ​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​វា​មិនទាន់​​គ្រប់គ្រាន​់​ទេ។ ជន​សង្ស័យ​រូប​នេះ​នៅ​មាន​សេរីភាព​នៅ​​​ឡើយ គាត់​នៅ​តែ​មាន​សិទ្ធិ​ដើរ​ទៅ​កន្លែង​​​​​ណា​ក៏​បាន​។ ខ្ញុំគិត​ថា រឿងនេះ​វា​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត​ ដល់​សាក្សី និង​ដល់​សុវត្ថិ​​ភាព​គ្រួសារ​ជន​រងគ្រោះ”។

នារី​រងគ្រោះ​បាន​និយាយ​កាលពី​ម្សិល​មិញ​​​ថា នាង​បាន​ដាក់ពាក្យ​បណ្ដឹង​មួយ​ទៀត​​ប្ដឹង​រូប​​​​គាត់​កាលពី​ម្សិលមិញ​នៅ​សាលា​ដំបូង​ខេត្ត​​​កំពង់​ឆ្នាំង  ហើយ​បារម្ភ​ថា ​គាត់​នឹង​សម្លាប់​នាង​។

នាង​បាន​​និយាយ​ថា ”​ខ្ញុំ​នៅ​តែ​បារម្ភ​ពី​ការ​សម្លាប់រូប​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ​ដដែល​”។ នាង​​​​​បន្ថែម​ថា នាង​​មិន​ទៅ​​រៀន​ទេ ​ដើម្បី​ចៀស​​វាង​ការ​ចេញពី​ផ្ទះ។ ខ្ញុំ​ខក​ខាន​ការ​ប្រឡង​ដោយ​​​​សារ​តែ​ការ​គំរាម​កំហែង​នេះ​”។

គេ​មិន​អាច​ទាក់​ទង​ក្រុម​មន្ត្រី​សាលា​ដំបូង​ខេត្ត​បាន​ទេ​​កាលពី​ម្សិលមិញ​៕ សារុន​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស