34 C
Phnom Penh

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​​​​រៀប​ចំ​សមាជលើក​​​ដំបូង​​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃអាទិត្យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន “Gras-​​​s​​​roots Democratic Party” (GDP)​ជា​ការ​បង្កើត​ឡើង​របស់​លោក កែម ឡី អ្នក​វិភាគ​នយោ​​​បាយ​​​ និង​ជា​ស្ថាបនិក​ក្រុម​តស៊ូ​មតិ​ “ខ្មែរ​​ដើម្បី​ខ្មែរ” ​នឹង​រៀបចំ​សមាជ​លើក​​​ដំបូង​​​របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ ​​​ហើយ​ចុះ​បញ្ជី​​ជា​គណបក្ស​នៅ​ថ្ងៃ​ច័ន្ទ នេះ​បើតាម​ការ​លើក​ឡើង​របស់​លោក​ កែម​ ឡី កាល​​​ពី​ម្សិលមិញ។

លោក កែម ឡី បាន​បង្កើត​​ក្រុម​តស៊ូ​មតិ​   “​ខ្មែរ​ដើម្បី​ខ្មែរ” កាលពី​ខែ​តុលា ក្នុង​បំណង​បង្កើត​គណបក្ស​តូច​ៗ​នៅ​តាម​ឃុំសង្កាត់​ទូទាំង​ប្រទេស​ ដើម្បី​តប​​​ត​នឹង​ការ​គ្រប់​គ្រង​ពី​លើ​ចុះក្រោម​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើ​។

លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ស្វះ​ស្វែង​លួច​​សំឡេង​ឆ្នោត​ពី​គណបក្ស​ប្រឆាំង​ ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​ជោគ​ជ័យ​ចាប់​តាំង​ពី​បាន​បង្កើត​ឡើង​កាលពី​ខែ​កក្កដា ឆ្នាំ​២០១២ ប៉ុន្តែ​​លោក​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​ការ​ដឹកនាំ​របស់​គណបក្ស​ GDP នឹង​សម្រេច​តាម​រយៈ​សមាជិក​នៃ​​​គណបក្ស​តូចៗ​តែ​ប៉ុណ្ណោះ។

លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា       “​នៅ​ថ្ងៃទី​២ ខែ​សីហា ឃុំសង្កាត់ចំនួន​១០​​ដែល​សាក​ល្បងបាន​​ជោគ​ជ័យ​​ នឹង​មក​ជួប​ជុំគ្នា​​ដើម្បី​អនុម័ត​រចនាសម្ព័ន្ធ និង​គោល​នយោបាយ ហើយ​រៀបចំ​អ្វី​ៗ​ទាំង​អស់ បន្ទាប់​ មក​នៅ​ថ្ងៃទី​៣ ខែ​សីហា ពួកគេ​នឹងធ្វើ​ដំណើរ​​ទៅ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ចុះ​បញ្ជី​គណបក្ស​”។

លោក​បាន​បន្ថែម​ថា “​ភាព​ខុស​ប្លែក​គ្នា​     ពី​គណបក្ស​ដទៃ​ត្រង់ថា វា​មិន​មែន​មាន​​​តែ​​មនុស្ស​ ពីរ​បី​នាក់​បង្កើត​គណបក្ស​នេះ​ទេ។ គឺមនុស្ស​ទាំង​អស់​ដែល​មាន​​យុទ្ធសាស្ត្រ​ស្នូល ហើយ​​​ក្រោយ​មក​បាន​​​​​ពិភាក្សា​ពី​គោល​​​​នយោ​​​បាយ​ថ្នាក់​ជាតិ​។ទី២​ គណបក្ស​នឹង​មាន​លទ្ធិ​​​ប្រជាធិបតេយ្យ​នៅ​ក្នុង​បក្ស​”។

លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា បើ​​​​ទោះជាអ្នក​​​រៀបចំ​សមាជ​​នេះក៏ដោយ ក៏​​រូប​លោក និង​លោក យ៉ង សាំង​កុមារ មេដឹកនាំ​​​ក្រុម​តស៊ូ​មតិ​ “​ខ្មែរ​ដើម្បី​ខ្មែរ​” និង​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ នឹង​មិន​ចូលរ​ួម​ពិធី​នោះ​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញនៅ​ថ្ងៃ​អាទិត្យដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ខុស​​​ប្លែក​ពី​គណបក្ស​​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​នឹង​មាន​សមាជិក​​ដែល​​​​មក​នៅ​ថ្ងៃទី​២ ខែ​សីហា ហើយ​បោះ​ឆ្នោត​​ជ្រើស​ថ្នាក់​ដឹកនាំ​​ ​សមាជិក​គណៈកម្មាធិការ និង​ប្រធានរបស់​ខ្លួន។ លោក​ យ៉ង សាំងកុមារ​​​ និង​រូប​ខ្ញុំ​បាន​រៀបចំពិធី​នេះ​ ប៉ុន្តែ​​យើង​​មិន​ចូល​រួម​​ទេ”។

លោក​​បាន​បន្ថែម​ថា “​បេសក​កម្ម​របស់​យើង​បាន​បញ្ចប់​ហើយ​ឥឡូវ​នេះ” ដោយ​លោក​ពន្យល់​ថា​​​ លោក​បាន​ចំណាយ​ប្រាក់​ប្រហែល​១.០០០​ដុល្លារ​ប៉ុណ្ណោះ​លើ​គម្រោង​នេះ ដោយ​សមាជិក​គណបក្ស​ផ្ទាល់​រៃអង្គាស​ប្រាក់​​បាន​​១០.០០០​ដុល្លារ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​រីក​រាយ​ណាស់​ជាមួយ​នឹង​គម្រោង​សាក​ល្បង​នេះ ពីព្រោះ​យើង​​ចំណាយ​ប្រាក់​អស់​តិច​តួច​តែ​ប៉ុណ្ណោះ ប៉ុន្តែ​យើង​ទទួល​បាន​លទ្ធផល​ដ៏​​​ធំ​​​​​​ធេង​។ ប្រសិន​បើ​អង្គការ​មិនមែន​​រដ្ឋាភិ បាល​​​​​​​រៀបចំ​វិញ​នោះ គេ​នឹង​ចំណាយ​ពេល​​៣​​​​ឆ្នាំ​ ហើយ​ចំណាយ​ប្រាក់​​​​​​ប្រហែល​២០០.០០០​ដុល្លារ​ឯណោះ​”។

លោក ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​​មាន​ប្រសាសន៍​ថា​ រដ្ឋាភិ​​​បាល​​​​​ស្វាគមន៍​ការ​បង្កើត​គណបក្ស​ GDP។

លោក​បាន​​​លើក​ឡើង​ថា “​នេះ​ជា​រឿង​ល្អ​សម្រាប់​លោក។ យើង​​​កំពុង​ស្វែង​រក​ភាព​សម្បូរ​បែប​នៃ​គណបក្ស​ជា​ផ្នែក​នៃ​ពហុបក្ស​នយោបាយ​។ វា​នឹង​ធ្វើ​ឲ្យលទ្ធិ​ប្រជាធិប​​​តេយ្យ​​​​កាន់តែ​ភ្លឺ​ស្វាង ហើយ​រដ្ឋាភិបាល​​នឹង​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​​កាន់តែ​ខ្លាំងក្លា និង​ឆ្លាតវៃ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស