28 C
Phnom Penh

របាយការណ៍អង្គការ​​​ការពារ​​​បរិស្ថាន​​​ច្រាន​​​ចោល​​​​ការ​អះ​អាងរបស់​រដ្ឋាភិបាល​ជុំវិញ​​​សម្បទាន​​​ដី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយ​ការណ៍​ថ្មីមួយ​​របស់​អង្គការ ​Forest Trends ជា​អង្គការ​ការ​ពារ​បរិស្ថាន​ដែល​មាន​មូលដ្ឋាន​នៅ​សហ​​​រដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​​​ថា ប្រទេស​​​កម្ពុជា​​​​​​ជួប​​​ប្រទះ​​​”ភាព​​​បរាជ័យ​​​ទាំង​​​​ស្រុង​ជា​ប្រព័ន្ធ” ​​​​នៃ​​​របប​​​គ្រប់​​​គ្រង​​​ព្រៃ​ឈើ​​​របស់ខ្លួន​​​ក្នុង​ពេល​ប្រឈម​នឹង​ការ​ប្រើ​ប្រាស់​សម្បទាន​​​ដ៏​​​រាល​​​ដាលនិង​មិន​ស្រប​ច្បាប់​​​​របស់​​​រដ្ឋាភិបាលដែល​​​ទុក​​​សម្រាប់​​​ដាំដំណាំ​​​ ដើម្បី​​​អនុញ្ញាត​​​​​​​ឲ្យ​​​ក្រុមហ៊ុន​​​នានា​​​ប្រមូល​​​ឈើ​​​។

ដោយដកស្រង់​​​​ទិន្នន័យ​​​ស្តី​​​ពី​​​ការ​ឆេះព្រៃ​​​ដែល​​​បាន​​​មក​​​ពីរូប​​​ភាព​​​​​​ថត​​​តាម​​​ផ្កាយ​​​រណប​​​របស​​​់​​​អាមេរិក អង្គការ​​​ Forest Trends បាន​​​លើក​​​​​​ឡើង​​​ថា ការ​ផ្តល់​ដីសម្បទាន​​​សេដ្ឋកិច្ច​​​បាន​​​ធ្វើឲ្យ​មានការ​រាន​ព្រៃឈើ​មួយ​ចំនួន​ក្នុង​ចំណោម​ព្រៃ​ឈើ​​​ដ៏​​​មាន​​​តម្លៃ​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​វាផ្ទុយ​​​​ទៅ​​​នឹង​​​ការ​​​អះ​​​អាង​​​របស់​​​រដ្ឋាភិបាល​​​ដែល​​​ថា ខ្លួន​​​បាន​​​ផ្តល់​​​ដី​​​ព្រៃ​​​ដែល​​​សឹក​​​រេច​​​រឹល​​​តែ​​​ប៉ុណ្ណោះ។

ទិន្នន័យ​​​ផ្កាយ​​​រណប​​​របស់​​​អាមេរិក​​​ក៏​​​បាន​​​បង្ហាញ​​​ឲ្យ​​​ដឹង​​​ដែរ​​​ថា ប្រទេស​​​កម្ពុជា​​​ជា​​​ប្រទេស​​​​​​មួយ​​​ដែល​​​មាន​​​អត្រា​​​បំផ្លាញ​​​ព្រៃឈើ​​​លឿន​​​បំផុត​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​។

លោក​​​ កឺស្ទីន ខេនឌី (Kerstin Candy) ប្រធាន​​​កម្មវិធី​​​ពាណិជ្ជក​ម្ម​​​​ព្រៃឈើ​​​ និង​​​ហិរញ្ញ​​​វត្ថុ​​​របស់​​​អង្គការ​​​ Forest Trends បាន​​​លើក​​​ឡើង​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ថា “ការ​​​​ដែល​​​អនុ​ញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ប្រើ​ប្រាស់​ដីសម្បទាន​​​សេដ្ឋ​​​កិច្ច​​​ជា​​​យន្ត​​​ការ​​​ខុស​​​ច្បាប់​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ហិន​​​​​​ហោច​​​​​​ធន​​​ធាន​​​ព្រៃ​​​ឈើ​​​ដែល​​​នៅ​​​សេស​​​សល់​​​​​​ក្នុង​​​​អត្រា​​​ដ៏ឆាប់រហ័សបែប​នេះ​​​​​​​តំណាង​​​ឲ្យ​​​ការ​​​បរាជ័យ​​​ទាំងស្រុង​ជា​ប្រព័ន្ធ​​នៃ​​​ច្បាប់​​​ការ​​​ពារ​​​ព្រៃ​​​ឈើ​​​ក្នុង​ប្រទេស​​​កម្ពុជា​​​”។

ដីសម្បទាន​​​សេដ្ឋ​​​កិច្ច​​​បាន​ក្លាយ​ជា​​​កម្លាំង​ចលករ​​​​នៃការ​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​​​​កាលពីពេល​ថ្មីៗ​​​​នៅ​​​​​​កម​​​្ពុជាដែលគេ​ដឹង​ឮទូទៅ​​​​។ ​​​អង្គការ​​​ Forest Trends បាន​​​លើកឡើង​ថា​​​របាយការណ៍​​​របស់​​​ខ្លួន​​​ដែល​​​បាន​​​ចេញផ្សាយ​​​កាល​​​ពីល្ងាច​​​ម្សិលមិញ​​​​ ផ្តល់​ការ​​​វិភាគ​​​យ៉ាង​ទូលំ​ទូលាយ​​​លើក​​​ដំបូង​​​ដោយ​ភ្ជាប់​​​​ចំណុច​​​​​​ទាំង​ពីរ​​​។

ដោយ​ការ​ដកស្រង់​ពី​កំណត់​​​ត្រា​​​​​ផ្លូវ​​​ការ​​​ដែល​​​ប្រមូល​​​បាន​​​ដោយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​​​លីកាដូ​​​ ពីព្រោះ​​​រដ្ឋាភិបាល​​​​​​មិន​​​បាន​​​រក្សាទុក​​​បញ្ជី​​​ដែល​​​បាន​​​ធ្វើ​​​បច្ចុប្បន្នភាព​​​នោះ​​​ ​​​អង្គការ​​​នេះលើកឡើង​​​​ថា ដីសម្បទាន​​​សេដ្ឋកិច្ច​​​​​​២៧២កន្លែង​​​ដែល​​​គ្រប​​​ដណ្តប់​​​លើ​​​ផ្ទៃ​​​ដី  ប្រហែល​​​១៤​​​ភាគ​​​រយ​​​នៃ​​​ផ្ទៃ​​​ដី​ក្នុង​ប្រទេស ​​​ត្រូវ​​​បាន​​​ផ្តល់​បើគិត​មក​ទល់​​​​ឆ្នាំ​​​២០១៣​​​ គឺ​​​មុន​ឆ្នាំ​​ដែល​​មាន​​​ការ​​​ផ្អាក​​​ជា​​​បណ្តោះ​​​អាសន្ន​​​នូវ​ការ​​​ផ្តល់​​​សម្បទាន​​​ថ្មី ​​​។

ដោយ​​​កត់​​​សម្គាល់​​​ពី​​​កម្រិត​ទាប​នៃការ​​​ដាំ​​​ដើម​ឈើ​​​ និង​លើក​​​ឡើង​​​ពី​ច្បាប់​​​​​​កម្ពុជា​នោះ​អង្គការ Forest Trends បាន​​​លើក​​​ឡើង​​​ថា  រដ្ឋាភិបាល​​​កំពុង​​​ប្រើ​​​ប្រាស់​​​ដីសម្បទាន​​​សេដ្ឋ​​​កិច្ច​​​មិន​​​ត្រឹម​​​ត្រូវ​​​ដោយ​ចេតនា​ដើម្បីប្រមូល ឈើ​​​ពីព្រៃ​​​ធម្មជាតិ​​​ សម្រាប់​យកទៅ​​ “​​​កែច្នៃ ” បន្ទាប់​​​ពី​​​លុបបំបាត់​សម្បទានកាប់​ឈើ​​​ផ្លូវការ​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​២០០០។

របាយការណ៍​​​នេះ​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ”ការ​​​ប្រមូល​​​ឈើ​​​កែច្នៃ​​​ គឺ​​​ការ​បង្វែង​ទិសដៅ​ ហើយ​ផ្ទុយ​នឹង​ច្បាប់​ការ​ពារ​​​​ធនធាន​​​ធម្មជាតិ​​​ដែល​​​មាន​​​ស្រាប់​​​​​​។ ការ​​​លៃលកក្នុងការ​ផ្តល់​សម្បទាន​​​​​លើ​ដីព្រៃ​​​​​​ខ្វះ​​​បទដ្ឋាន​​តម្លាភាព​​​ដោយ​បណ្តាល​​​ឲ្យ​​​មាន​​​​​​បទប្បញ្ញត្តិ​​​ផ្សេង​​​ៗ​​​គ្នា​​​ដែលត្រូវ​បាន​អនុវត្ត​តាម​តែ​ទំនើងចិត្ត​ពី​​​សំណាក់​​​អាជ្ញាធរ​​​”។

អង្គការ Forest Trends​​​ បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ខ្លួន​​​ក៏​​​បាន​​​ពិនិត្យ​​​មើល​​​រូប​​​ភាពស្តីពី​ភ្លើង​ឆេះ​ព្រៃ​ថតតាម​ផ្កាយរណប​​របស់​​​អង្គការ​​​ណាសា  នៅ​​​ក្នុង​​​ប្រ​​​ទេស​​​កម្ពុជា​​​អំឡុង​​​រដូវ​​​ប្រាំង​​​ឆ្នាំ​​​២០១២ និង​​​ឆ្នាំ​​​២០១៣ ដែលចាត់ទុក​​​​ការ​​​បំភាយ​​​កាបូន​​​ថាជា​តំណាង​សម្រាប់​​​ជីវម៉ាស​នៃ​​​​ព្រៃ​​​​​ដែល​​​បាន​​​ដុត​​​ផងដែរ។ ជា​​​ទូទៅ​​​​​​​​​ប្រសិន ​បើ​មាន​កាបូន​​​ច្រើន​​​មាន​ន័យ​ថា ​​មាន​ជីវម៉ាស​ច្រើន​​​ដែល​​​បង្ហាញ​​​ថាព្រៃ​​​ឈើ​​​​​​កាន​​​់​​​តែ​​​មាន​​​សន្ទុះ​​​។

យោងតាម​​​របាយការណ៍​​​នេះ​​​បាន​​​ឲ្យដឹង​​​ថា ការ​​​បំភាយ​​​កាបូន​​​ពីព្រៃ​​​ស្រោង​​​ ដែល​​​ត្រូវ​​​បានកាប់​​​នៅក្នុង​​​តំបន់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ក្នុង​​​ប្រទេសកម្ពុជា​​​នោះ​​​​​​គឺ​ស្ទើរ​​​តែ​​​១០​​​ដង​​​ខ្ពស់​​​​ជាង​​​ការ​​​បំភាយ​​​កាបូន​​​​​​ពីក្រៅ​​​តំបន់​​​សម្បទាន​​​ ”ដោយ​​បញ្ជាក់ឲ្យ​ឃើញ​​​​ថា ក្រុម ហ៊ុន ​​​​ផ្តោត​​​គោល​​​ដៅ​​​ទៅ​​​លើ​​​ឈើដែល មាន អាយុកាល​យូរ​អង្វែង​ និង​​​មាន​​​តម្លៃ​​​បំផុត​ដែលភាគច្រើន​​​ឈើទាំងនោះ​ដុះនៅ​​​លើ​​​ដីព្រៃ​​​របស់​​​រដ្ឋ”​​​​​។

លោក ធន សារ៉ាត់ អនុប្រធាន​​​នាយក​​​ដ្ឋាន​​​ផែនការ​​​ក្រសួង​​​កសិកម្ម​​​បាន​​​បដិសេធ​​​ថា  អាជ្ញាធរ​​​មិន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​ដែល​​​ប្រើ​​​ប្រាស់​​​ដី សម្បទាន​​​របស់​​​ខ្លួន​​​ដើម្បី​​​ប្រមូល​​​ឈើ​​​​​​​​​ឡើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​ត្រូវ​​​គេ​បែងចែក​ទៅ​​​​​​ឲ្យ​​​វិនិយោគិន​​​ដែល​​​អាច​​​មក​​​បណ្តាក់​​​ទុន​​​ និង​ដែល​​​អាច​​​ដាំ​​​ដំឡូង​​​មី និង​​​កៅស៊ូ។ ប្រសិន​​​បើ​​​គ្រាន់តែកាប់​​​ដើម​​​ឈើ​​​ គឺ​​​រំលោភ​​​កិច្ច​​​សន្យា​​​ហើយ​។អ៊ីចឹង​ អាជ្ញាធរ​​​ អាច​​​លុប​​​ចោល​​​កិច្ច​​​សន្យាបាន​។

និយាយពី​ទិន្នន័យស្តីពី​​​​​​ភ្លើង​​​ឆេះ​​​ព្រៃ  លោក សារ៉ាត់ បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​លោក  ឡោ រស្មី អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​កសិកម្ម​​​ ដែល​​​គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស