35 C
Phnom Penh

គណបក្ស​​​ប្រជា​​​ជន​​​​​​កម្ពុជាអះ​​​អាង​​​ថា សមាជិក​​​គណបក្ស​​​ប្រឆាំង​​​រាប់​​​រយ​​​នាក់​​​បាន​​​ចុះចូល​​​ជា​​​មួយ​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីថ្ងៃ​​​សៅរ៍ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​បាន​​​រៀប​​​ចំ​​​ពិធីមួយ​នៅ​​​ក្នុង​​​ខេត្ត​​​ឧត្តរមាន​​​ជ័យ​​​ ដើម្បី​​​ស្វា​​​គមន៍​​​សមាជិក​​​ថ្មី​​​ចំនួន​​​៥៦៤​​​រូប ដែល​​​ខ្លួន​​​ចាត់ទុក​​​​​​ថា ជា​​​ការ​​​ចុះ​​​ចូល​​​​​​ទ្រង់​​​ទ្រាយ​​​​​ធំពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដោយ​​​សារ​​​ការ​​​មិន​​​​​ពេញ​​​ចិត្ត​​​​​​នឹង​​​គណបក្សប្រឆាំង​​​មួយ​​​នេះ​​​។

លោក ថុន ណុល​​​ អភិបាល​​​ក្រុង​​​សំរោង​​​បាន​​​​​លើក​​​ឡើង​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ពិធី​​​នេះ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពីការ​​​ចុះ​​​ចូល​​​ទ្រង់​​​ទ្រាយ​​​ធំ​បំផុត​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​នៅ​​​ក្នុង​​​ខេត្ត​​​​​​នេះ​ចាប់​​​តាំង​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ឆ្នាំ​​​២០១៣​​​មក​​​។​

លោក​​​បាន​​​មានប្រសាសន៍​​​ថា ”នៅ​​​ក្នុង​​​អាណត្តិ​​​ថ្មី​​​នេះ​​​វា​​​គឺ​​​ជា​​​ការ​​​ចុះ​​​ចូល​​​ទ្រង់​​​ទ្រាយ​​​ធំ​​​លើក​​​ដំបូង​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​”។

ទោះបី​​​ជា​​​យ៉ាង​​​ណា លោក សម សំបូរ ​​​ប្រធាន ​​​​​​គណៈកម្មការ​​​ប្រតិបត្តិ​​ខេត្ត​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា ​​​ព្រឹត្តិការណ៍​​​នេះ​​​ គឺ​​​ជា​​​ល្បិចកល​​​​​​រៀប​​​ចំ​​​ដោយ​​​អ្នក​​​ស្មោះ​​​​​ស្ម័គ្រ​​​នឹង​​​គណបក្ស​​​កាន់​​​អំណាច​​​ដែល​​​នៅ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​​​​បាន​​​​​​ចូល​​​រួម​​​ជា​​​មួយ​​​​​​គណបក្ស​​​ប្រឆាំង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួ​​​ក​​​គេ​​​ដើ​​​រ​​​ឃោស​​​នា​​​ប្រាប់​​​ប្រជា​​​ជន​​​ឲ្យ​​​ទៅ​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​​​ចែក​​​អំណោយ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ហើយ​​​មាន​​​​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ដីធ្លី​​​​​​​​​ស្រប​​​​​​​​​ពេល​​​ជា​​​មួយ​​​គ្នា​​​តែ​​​ម្តង​​​។ ប្រជា​​​ជន​​​គាត់​​មិន​​​ដឹង​​​ថា ពួក​​​គាត់​​​ត្រូវ​​​គេ​​​ហៅ​​​ឲ្យ​​​ចូល​​​រួម​​​ពិធី​​​ចុះ​​​ចូល​​​នឹង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នោះទេ​​​​​​”។

ប៉ុន្តែ លោក​​​ កែម កុសល​​​ អតីត​​​បេក្ខភាព​​​​​​ក្រុមប្រឹក្សា​​​ខេត្ត​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ដឹក​​​នាំ​​​​ការ​​​ចុះ​​​ចូល​​​នេះ​​​ បាន​​​លើក​​​​​​ឡើង​​​ថា​​​ ក្រុម​​​ដែល​​​សម្រេច​​​ចុះ​​​ចូល​​​​​​មាន​​​ការ​​​មិន​​​ពេញ​​​​​ចិត​​​្ត​​​នឹង​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ដោយ​​​សារ​​​ “អត្មា​​​និយម និង​​​បក្ខ​​​ពួក​​​និយម​​​”។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា ”ខ្ញុំ​​​មាន​​​មោទន​ភាព​​​ណាស់​​​ដែល​​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​បាន​​​ត្រឹម​​​ត្រូវ​​​ ហើយ​​​ថែម​​​ទាំង​​​បាន​​​ប្រមែប្រមូល​​​អ្នក​​​គាំទ្រ និង​​​សកម្មជន​​​ដែល​​​ស្រឡាញ់​​​ចូល​​​ចិត្ត​​​ខ្ញុំ​​​ឲ្យ​​​មក​​​ជាមួយ​​​ខ្ញុំ​​​ដែរ”៕ ស៊ុយឈាង​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស