34 C
Phnom Penh

ទាហាន​ថៃ​ បាញ់ស្លាប់​​​​អ្នកកាប់ឈើ​​ជន​ជាតិ​ខ្មែរ​​៥នាក់ហើយ ចាប់​​​ពី​​​ដើម​​​ឆ្នាំ​​​​មកទល់ពេលនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួលេខ​​ថ្មី​បំផុត​របស់​រដ្ឋា​ភិបាល​​ ដែល​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនបាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ខ្មែរ​ប្រាំនាក់​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ស្លាប់​ខណៈ​ដែល​ពួកឆ្លង​ព្រំដែន​ចូល​ទៅ​​​កាប់​ឈើ​ខុស​ច្បាប់​​​​​​​អំឡុង​​​រយៈពេល​៦​ខែ​​ដំបូង​នៃ​ឆ្នាំ​នេះ​។

ការ​បាញ់​ស្លាប់​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ពី​សំណាក់ទាហាន​ថៃ​​​​នេះ​ជា​ចំណុច​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ប្រចាំ​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​​​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​ស្ថិត​នៅ​​​ក្នុង​ចំណោម​ប្រធាន​បទ​ដែល​បាន​​លើក យកមក​ពិភាក្សា​កាលពី​ម្សិលមិញ​អំឡុង​កិច្ច ប្រជុំ​រួម​ស្ដីពី​ព្រំដែន​រវាង​មន្ត្រី​កម្ពុជា និង​មន្ត្រី​ថៃ​​ក្នុង​ក្រុង​ប៉ោយប៉ែត​។

លោក សៅ វាសនា ប្រធាន​ទំនាក់​ទំនង​ព្រំដែន​នៅ​​ច្រក​ទ្វារ​​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​ បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ អ្នក​កាប់​ឈើ​ជនជាតិ​ខ្មែរ​ប្រាំនាក់​ត្រូវ​បាន​បាញ់​ស្លាប់ ម្នាក់​រងរបួស​ ១៥​​​នាក់​​បាត់​ខ្លួន ១៥​ជាប់​ពន្ធនាគារ​​ ហើយ​ក្រោយ​​មក​ត្រូវ​បាន​ដោះលែង​វិញ និង​២៩​នាក់​ទៀត​​​​​នៅ​ជាប់ពន្ធនាគារ​ថៃ​នៅ​ឡើយ​។

ដោយ​លើក​ឡើង​ពី​របាយការណ៍​ដែល​បាន​បង្ហាញ​នៅ​កិច្ច​ប្រជុំ​កាលពីម្សិលមិញ លោក​បាន​ថ្លែង​ថា “​ប្រជាជន​ភាគច្រើន​ដែល​ត្រូវ​បាន​​ទាហាន​ថៃ​បាញ់​ស្លាប់​​នោះ បាន​កាប់​​ឈើ​ប្រណីតៗ​ក្នុង​ទឹកដីថៃ​”។

​តួលេខ​​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​​​​រក​មិន​​បាន​ភ្លាមៗ​ទេ។ ប៉ុន្តែ​បើ​យោង​តាម​ក្រសួង​មហាផ្ទៃ ប្រជាជន​ខ្មែរ​១១​នាក់​​ត្រូវ​បាន​បាញ់​ស្លាប់​ ខណៈ​ដែលពួកគាត់ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹកដី​ថៃ​ក្នុង​កាលពី​​ឆ្នាំ​មុន និង​៣៤​នាក់​​កាលពី​ឆ្នាំ​ទៅ​មួយ​។

​ប្រទេស​កម្ពុជា​បាន​លើកឡើង​ដដែល​ដោយ​ជំរុញ​ឲ្យ​ប្រទេស​ថៃ​ចាប់​ខ្លួន​អ្នក​កាប់​ឈើ​​ទាំង​នោះ​ជំនួស​ឲ្យ​ការ​បាញ់​សម្លាប់​ពួកគេ​។ ប្រទេស​ថៃ​លើក​ឡើង​ថា ទាហាន​របស់​ខ្លួន​​​​បាញ់​ដើម្បី​ការ​ពារ​ខ្លួនតែ​ប៉ុណ្ណោះ។

អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​​ត្រូវ​បាន​បាញ់​ស្លាប់​​​ខណៈពេល​​ទៅ​កាប់​​​ឈើ​ក្នុង​​ទឹក​ដី​ថៃ​កាលពី​សប្ដាហ៍​មុន​នេះ​ ជា​ករណី​បាញ់​ស្លាប់​​​ទាក់​ទង​នឹង​ការ​កាប់​ឈើ​ទី៣​នៅ​ឆ្នាំ​នេះ ដែល​ឆ្លង​ព្រំដែន​ពីខេត្ត​ឧត្តរ​មានជ័យ។

លោក ស្រី ណារេ៉ន ​អ្នក​ឃ្លាំមើលមកពី​អង្គការ​អាដហុក​​បាន​លើក​ឡើង​ថា វា​ជា​ករណី​​​ទី៣​ដែល​ទាហាន​ថៃ​បាញ់​អ្នក​​កាប់​ឈើ​​មក​ពីខេត្ត​ឧត្ដរមានជ័យ​​ បណ្ដាល​ឲ្យ​មនុស្ស​​បួន​នាក់​ស្លាប់​​ចាប់​តាំងពី​ដើម​ឆ្នាំ​នេះមក​​”។

កង​រាជអាវុធ​ហត្ថ​ក្នុង​មូលដ្ឋាន​បាន​លើក​ឡើង​ថា ពួកគេ​មិន​បាន​ដឹងអំពី​ការ​បាញ់​ស្លាប់​​​ដូច​ដែល​បាន​លើក​ឡើង​​ថ្មីៗ​នេះ​ទេ។

អ្នក​កាប់ឈើ​​ដែល​ឆ្លងចូល​​ទឹកដីថៃ​ប្រឈម​​​​នឹងគ្រោះ​ថ្នាក់​​តិចបំផុត​ឬ​ក៏ច្រើន​បំផុត ដែល​ក្នុង​នោះ​ពួកគាត់​​បាន​ប្រមូលឈើ​ប្រណីតៗ​ឆ្លង​ព្រំដែន​ ដឹកចូល​ក្នុង​ប្រទេស​កម្ពុជា ហើយ​​​​ជារឿយៗ​ដឹកទៅ​ក្រៅ​ប្រទេស​។ បើទោះ​ជា​​ក្រុម​អ្នក​កាប់​ឈើ​អាច​រក​ប្រាក់​បាន​រាប់​រយ​​ដុល្លារ​សម្រាប់​ឈើ​ក្នុង​១ម៉ែត្រគូប​​ក៏ដោយ​ ក៏​​​អ្នក​ដែល​ដឹក​ទៅ​លក់​នៅ​​ក្រៅ​ប្រទេស​អាច​​​​រក​​​​ប្រាក់បាន​​រាប់ពាន់ដុល្លារ​ឯណោះ៕ សារុន​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស