32 C
Phnom Penh

អ្នក​យក​ព័ត៌មាន​ម្នាក់​​ដាក់ពាក្យ​បណ្តឹង​ជុំវិញ​ករណី​គំរាម​សម្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​យក​​​ព័ត៌​​​មាន​​​ និង​​​ក្រុម​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​​កាល​​​ពីម្សិលមិញ​​​ថា អ្នក​​​កាសែត​​​ក្នុង​​​ស្រុក​​​ម្នាក់​​​បាន​​​ប្រាប់​​​តុលាការ​​​ និង​​​មន្ត្រី​​​នគរ​​​​​​បាល​​​​​​​​​ក្នុង​​​ក្រុ​​​ង​​​សៀ​​​ម​​​រាប​​​នៅ​​​សប្តាហ៍​​​នេះ​​​ថា កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក​​​ទទួល​​​បាន​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ពីបុរសអនាមិក​​​​​​ម្នាក់​​​ដែល​​​បាន​​​គំរាម​​​អារក​​​លោក​​​ជា​​​ការ​​តបត​​​ទៅ​​​នឹង​​​​​​អត្ថបទ​​​ដែល​​​លោក​​​បាន​​​សរសេរ​​​ពី​អ្នក​​​ចែក​​​ចាយ​​​​​​គ្រឿង​​​ញៀន​​​មួយ​​​ក្រុម​​​។

លោក ​​​ តាំង ​​​​​​ហូ អ្នក​​​យក​​​ព័ត៌​​​មាន​​​ឲ្យ​​​បណ្តាញ​​​​​​ព័ត៌មាន​​​​អប្សរា (ANN) បាន​​​មាន​​​​​​ប្រសាសន៍​​​ថា ​​​លោក​​​បាន​​​ទូរស័ព្ទ​​​នៅ​​​នគរ​​​បាល​​​ក្រុង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ហើយ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​សា​​​លា​​​​​​​​​ដំបូង​​​ខេត្ត​​​​​​សៀម​​​រាប​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។លោក តាំង​​​ ហូ បាន​​​លើក​​​ឡើង​​​ថា ​​​”នៅ​​​ម៉ោង​​​២និង​​​៤១​​​នាទីរសៀលថ្ងៃ​​​ច័ន្ទ បុរស​​​ម្នាក់​​​​​​​​​ បាន​គំរាមសម្លាប់ខ្ញុំ​តាម​​​​ទូរស័ព្ទ​​​។ គាត់​​​បាន​​​សួរ​​​ខ្ញុ​​​​​​ំ​​​ថា តើ​​​អ្នក​​​ជា​​​អ្នកយក​​​ព័ត៌​​​មាន​​​ ANN ឬ? ខ្ញុំ​​​បាន​​​​​​ឆ្លើយ​​​ថា ‘បាទ’ តើ​​​អ្នក​​​នៅ​​​ឯណា​​​ឥឡូវ​​​នេះ​​​? ខ្ញុំ​​​នឹង​​​អារ​​​ក​​​សម្លាប់​​​អ្នក ​​​បើ​​​ទោះ​​​​​អ្នក​​​ជា​​​អ្នក​​​កាសែត​​​​​​ក៏​​​ដោយ​​​”។

អត្ថ​​​បទ​​​របស់​​​លោក តាំង​​​ ហូ ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពីថ្ងៃ​​​សៅរ៍ នៅ​​​ក្នុង​​​គេហ​​​ទំព័រ ANN រាយការណ៍​​​ពីការ​​​ចាប់ខ្លួន​​​អ្នក​​​ចែក​​​ចាយ​​​គ្រឿង​​​ញៀន​​​ប្រាំ​​​មួយ​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដែល​​​កង​​​រាជអាវុធហត្ថ​​​ក្រុង​​​សៀម​​​រាប​​​បាន​​​រក​​​ឃើញ​​​ថ្នាំ​​​ញៀន​​​ដែល​​​មិន​​​បញ្ជាក់​​​ប្រភេទ​​​​​​៣២​​​កញ្ចប់​​​​​​តូច​​​ និង​​​​​​ប្រាំមួយ​​​កញ្ចប់​​​​​​ធំ។រូប​​​ថត​​​ពីរ​​​សន្លឹក​​​​​​អម​​​នឹង​​​សាច់​​​​រឿង​​​​​បង្ហាញ​​​ពី​​​ជន​​​សង្ស័យ​​​​​​ប្រាំ​​​មួយ​​​នាក់​​​ដែល​​​ប្រាំ​​​នាក់​​​ក្នុង​​​ចំណោម​​​​​​ពួក​​​គេ​​​បាន​​​​​​ជាប់​​​ពន្ធនាគារ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា​​​អ្នក​​​ទាំង​​​នោះ​​​ចង់​​​សម្លាប់​​​ខ្ញុំ​​​ ពីព្រោះ​​​ខ្ញុំ​​​បាន​​​​​​ថត​​​រូប​​​ពួក​​​​​​គេ​​​ ហើយ​​​សរសេរ​​​រឿង​​​អំពី​​​ពួក​​​គេ​​​ទៀត​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​បាន​​គេ​​​ច​​​​​​ខ្លួន​​​ពី​​​ផ្ទះ​​​​​​ក្នុង​​​សង្កាត់​​​ស្វាយ​​ដង្គំ ហើយ​​​បាន​​​ទៅ​ស្នាក់​​​នៅ​​​ជាមួយ​​​មិត្ត​​​ភក្តិ​​​និង​​​សាច់​​​ញាតិ ។

លោក​​​បាន​​​ថ្លែង​​​បន្ថែម​​​ថា “ខ្ញុំ​​​មិន​​​ហ៊ាន​​​ទៅ​​​ផ្ទះ​​​​​​វិញ​​​ទេ​​​ ពីព្រោះ​​​បន្ទាប់​​​ពី​​​ខ្ញុំ​​​ត្រូវ​​​បាន​​​គំរាម​​​មក​​​ ខ្ញុំ​​​បាន​​​ឃើញ​​​មនុស្ស​​​ចម្លែក​​​ជិះ​​​ម៉ូតូ​​​ក្រឡឹង​​​ផ្ទះ​​​របស់​​​ខ្ញុំ”។

ពេល​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​កាសែត​​​ខេម​​​បូឌា ដេលី ម្នាក់​បាន​​​ទូរស័ព្ទ​​​ទៅកាន់​​​​លេខ​​​​​​ដែលគេ​​​ប្រើ​​​​​ដើម្បី​​​គំរាម​​​លោក ​​​តាំង ​​​ហូ នោះខ្សែ​​​ទូរស័ព្ទ​​​ នេះមិន​​​ដំណើរ​​​ការ​​ទេ​​​។

លោក​​​ ធិត ណារ៉ុង អធិការ​​​នគរបាល​​​ក្រុង​​​សៀម​​​រាប​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ទទួល​​​ពាក្យ​​​បណ្តឹង​​​របស់​​​លោក​​​ តាំង​​​ ហូ ​​​ហើយ​​​ ហើយ​​​នឹងទាក់​​​ទង​​​គាត់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​នឹង​​​ហៅ​​​គាត់​​​ឲ្យ​​​មក​​​បញ្ជាក់​​​ភ័ស្តុ​​​តាង និង ពិនិត្យ​​​មើល​​​ថា តើ​​​យើង​​​អាច​​​សើុប​​​អង្កេត​​​បន្ថែម​​​ទៀត​​​ ឬ​​​យ៉ាង​​​ណា​​​”។

លោក កើត វណ្ណារ៉េត ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ក៏​​​បាន​​​បញ្ជាក់​​​ពីការ​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ដែរ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ។

កាល​​​ពី​​​ថ្ងៃ​​​អង្គារ ក្លឹប​​​អ្នក​​​កាសែត​​​កម្ពុជា ​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​​​​​​ថ្កោល​​​ទោស​​​ការ​​​គំរាម​​​សម្លាប់​​​នេះ​​​។

ក្លឹប​​​អ្នកកាសែត​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ​​​ខ្លួន​​​”ជឿ​​​ថា ការ​​​គំរាម​​​កំហែង​​​ខាង​​​លើ​​​នេះ​​​ជា​​​ការ​​​បំបាក់​​​ស្មារតី​​​​​​អ្នក​​​សារព័ត៌​​​មាន​​​ដែល​​​កំពុង​​​បំពេញ​​​ការ​​​ងារ​​​តាម​​​វិជ្ជាជីវៈ​​​ និង​​​ប៉ះ​​​ពាល់​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​សិទ្ធិ​​​សេរីភាព​​​ សុវត្ថិភាព​​​របស់​​​​អ្នក​​​សារព័ត៌​​​មាន​​នៅ​​​​កម្ពុជា”៕ សារុន​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស