27 C
Phnom Penh

ការស្លាប់​​​របស់​​​បុរស​​​ម្នាក់​​​​​​ជា​​​ហេតុការណ៍​​​ចុង​​​ក្រោយ​​​ក្នុង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​លើ​​​ផ្ទៃ​​​សមុទ្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្កាត់​​​ត្រើយកោះ ខេត្ត​​​កំពត-​​​ ប៉ូលិស​​​នៅ​​​ទី​​​នេះ​​​និយាយ​​​ថា ពួកគេ​​​បាន​​​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​ការ​​​ស្លាប់​​​របស់​​​​​​បុរស​​​​​​​​​នៅ​​​លើ​​​ផ្ទៃ​​​​​​សមុទ្រ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​ដែល​​​ដំបូង​​​​​​ត្រូវ​​​គេ​​​ចាត់ទុក​​​ថា​​​គ្រោះ​​​ថ្នាក់ ប៉ុន្តែ​​​អ្នក​​​ស្រុក​​​ជឿ​​​ជាក់​​​ថា​​​​​​ជា​​​អំពើ​​​ឃាតកម្ម។

អៃ យ៉ូប​​​ អាយុ​​​៤២​​​ឆ្នាំ បាន​​​ស្លាប់​​​ចម្ងាយមួយ​​​គីឡូម៉ែត្រ​​​ពី​​​ច្រាំង​​​បន្ទាប់​​​ពី​​​បុរស​​​រូប​​​នេះ​​​និង​​​បងប្អូន​​​ជីដូន​​​មួយ​​​គាត់​​​​​​បើក​​​ទូក​​​នេសាទ​​​ប្រវែង​​​១៥​​​ម៉ែត្រ​​​របស់​​​ពួកគេ​​​​​​ បុក​​​ជា​​​មួយ​​​ទូក​​​នេសាទ​​​វៀត​​​ណាម​​​​​​ដែល​​​មាន​​​ទំហំ​​​ធំ​​​ជាង​​​ពីរ​​​ដង។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ប៉ូលិស​​​​​​បាន​​​និយាយ​​​ថា អ្នក​​​នេសាទ​​​រូប​​​នេះ​​​​​​បាន​​​ស្លាប់​​​​​​ដោយ​​​សារ​​​តែ​​​ការ​​​ប៉ះ​​​ទង្គិច​​​ក្រោយពី​​​ធ្លាក់​​​ពី​​​លើទូក​​​ទៅ​​​ក្នុង​​​ទឹក​​​។​​​ ប៉ុន្តែ​​​ណុស យ៉ូប ​​​​​​ជា​​​អ្នក​​​បើក​​​ទូក​​​ឲ្យ​​​ជនរងគ្រោះ​​​អស់រយៈ​​​ពេល​​​​​​៨​​​ឆ្នាំ បាន​​​និយាយ​​​ថា បងប្អូន​​​ជី​​​ដូន​​​មួយ​​​គាត់​​​​​​ត្រូវ​​​គេ​​​សម្លាប់​​​យ៉ាង​​​ឃោរឃៅនៅ​​​ក្នុង​​​ជម្លោះដែន​​​សមុទ្រ​​​​​​ថ្មីៗ​​​នេះ​​​រវាង​​​អ្នក​​​នេសាទ​​​ជន​​​ជាតិ​​​ខ្មែរ​​​និង​​​អ្នក​​​នេសាទ​​​វៀត​​​ណាម​​​ដែល​​​​​​​​​ចូល​​​មក​​​នេសាទ​​​ក្នុង​​​ដែន​​​សមុទ្រ​​​​​​កម្ពុជា​​​ដោយ​​​​​​គ្មាន​​​ទោស​​​ទណ្ឌ។

លោក យ៉ូប​​​ បាន​​​និយាយ​​​ក្នុង​​​បទ​​​សម្ភាស​​​មួយ​​​​​​នៅ​​​ឯ​​​ផ្ទះ​​​​​​គាត់​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ក្នុង​​​ពេល​​​ដែ​​​ល​​​ស្រីៗ​​​បោច​​​មាន់​​​និង​​​ហាន់​​​បន្លែបន្លុក​​​សម្រាប់​​​ធ្វើ​​​បុណ្យ​​​សពថា “បន្ទាប់​​​ពី​​​ទូក​​​បុក​​​គ្នា​​​រួច អ្នកនេសាទ​​​វៀត​​​ណាម​​​​​​ទាញអៃ យ៉ូប​​​ចេញ​​​ពី​​​ទឹក​​​​​​ហើយ​​​ក៏​​​វាយ​​​សំពង​​​មុខ ទ្រូង​​​​​​និង​​​ខ្នងគាត់​​​​​​ដោយ​​​ដែក​​​បំពង់​​​ទីប​​​”។​​​​​​​​​​​​​​​​​​​​​​​​

លោក យ៉ូប បាន​​​និយាយ​​​ថា “ក្រោយ​​​ពី​​​វាយ​​​សំពង​​​រួច ពួក​​​គេ​​​បោះ​​​គាត់​​​ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​វិញ​​​ហើយ​​​ប្រាប់​​​យើង​​​តាម​​​​​​អាយ​​​កូម​​​ថា៖ ‘អ្នកឯង​​​អាច​​​មក​​​យក​​​គាត់​​​បាន​​​ហើយ​​​ឥឡូវ​​​នេះ។ យើង​​​បាន​​​សម្លាប់​​​គាត់​​​រួច​​​ហើយ​​​”។​​​ បុរស​​​រូប​​​នេ​​​ះ​​​បាន​​​និយាយ​​​បន្ថែម​​​ថា មាន​​​ប្រុសៗ​​​វៀត​​​ណាម​​​៦​​​ទៅ​​​៧​​​នាក់​​​​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​វាយ​​​សំពង​​​នោះ។

លោក យ៉ូប បាន​​​បន្ត​​​ថា “ពួក​​​គេ​​​បញ្ចាំង​​​ភ្លើង​​​ហ្វា​​​ដាក់​​​សាក​​​សពគាត់​​​​​​ដែល​​​អណ្តែត​​​ទឹក ដូច្នេះ​​​យើង​​​ក៏​​​ស្រង់​​​គាត់​​​​​​ចេញ​​​ពី​​​ទឹក ប៉ុន្តែ​​​គាត់​​​បាន​​​ស្លាប់​​​បាត់​​​ទៅ​​​ហើយ”។

សាក​​​សព​​​អៃ យ៉ូប​​​ ត្រូវ​​​បាន​​​បញ្ចុះ​​​នៅ​​​ក្នុង​​​ភូមិ​​​របស់​​​គាត់​​​​​​ ដោយ​​​បន្សល់​​​ទុក​​​នូវ​​​ប្រពន្ធ​​​និង​​​កូន​​​ពីរ​​​នាក់។

ប៉ូលិស​​​បាន​​​រាយការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា មាន​​​ទូក​​​នេសាទ​​​ខ្មែរ​​​មួយ​​​ក្រុម​​​ប្រហែល​​​៣០​​​នាក់​​​​​​បាន​​​បង្ក​​​ជម្លោះ នៅ​​​ពេល​​​ដែល​​​ពួក​​​គេ​​ឡោម​​​ព័ទ្ធ​​​ទូក​​​នេសាទ​​វៀត​​​ណាម​​​​ពីរគ្រឿង​​​ ដើម្បី​​​ប៉ុនប៉ង​​​​​​បញ្ឈប់​​​ពួកគេ​​​​​​មិន​​​ឲ្យ​​​នេសាទ​​​នៅ​​​ទី​​​នោះ។

ប៉ុន្តែ​​​លោក យ៉ូប បាន​​​និយាយ​​​ថា គាត់​​​និង​​​បងប្អូន​​​ជី​​​ដូន​​​មួយ​​​គាត់​​​​​​នៅ​​​តែពីរ​​​នាក់​​​ក្រោយ​​​ពី​​​ការ​​​វាយ​​​សម្លាប់​​​នោះ​​​​​​ហើយ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​​​​បាន​​​ប្រាប​​់ពួក​​​គេ​​​ថា ការ​​​ហៅ​​​អាជ្ញា​​​ធរ​​​ឲ្យ​​​មក​​​ជួយ​​​គឺ​​​ឥត​​​ប្រយោជន៍​​​ទេ។​​​​​​​​​​​​​​​​​​​​​

លោក យ៉ូប បាន​​​និយាយ​​​ថា “បន្ទាប់​​​ពី​​​គេ​​​រុញ​​​អៃ យ៉ូប​​​ទៅ​​​ក្នុង​​​សមុទ្រ ខ្ញុំ​​​ស្រែក​​​គំរាម​​​ថា ‘ទ័ព​​​ជើង​​​ទឹក​​​​​​នឹង​​​មក​​​ឥឡូវ​​​នេះ​​​ហើយ​​​។ ពួកគេ​​​ស្រែក​​​តប​​​វិញ​​​ថា ‘បើ​​​ទ័ព​​​ជើង​​​ទឹក​​​មក​​​ យើង​​​ដឹង​​​មុន​​​ឯង​​​ទៅ​​​ទៀត’”។

ទូទាំង​​​​​​សង្កាត់​​​ត្រើយ​​​កោះ ប្រជា​​​​​​​​​នេសាទ​​​និយាយ​​​អំពី​​​ការ​​​​​​ប្រយុទ្ធ​​​គ្នា​​​​​​ដើម្បី​​​​​​​​​រារាំង​​​ទូក​​​អូសគូ​​​វៀត​​​ណាម​​​មិន​​​ឲ្យ​​​ចូល​​​ដែនទឹក​​​ខេត្ត​​​កំពត​​​ ដែល​​​ពួក​​​គេ​​​មិន​​​ត្រឹម​​​តែ​​​អូស​​​បាន​​​ត្រី​​​ច្រើនៗ​​​​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​​​ថែម​​​ទាំង​​​​​​បំផ្លាញ​​​​​​បាត​​​សមុទ្រ​​​ផង​​​ដែរ។

ក្នុងខែ​​​ឧសភា ឆ្នាំ​​​មុន ប្រុសៗ​​​មក​​​ពី​​​ភូមិ​​​នេសាទ​​​នេះ​​​នៅ​​​លើ​​​ច្រាំង​​​ទន្លេ​​​កំពត​​​​​​បាន​​​ឡោមព័ទ្ធ​​​ទូក​​​អូស​​​វៀត​​​ណាម​​​ពីរ​​​គ្រឿង។​​​ ពួក​​​គេ​​​ចាប់​​​បាន​​​អ្នក​​​នេសាទវៀតណាម​​​​​​១៣​​​នាក់​​​​​​ហើយ​​​បាន​​​ប្រគល់​​​ពួក​​​គេ​​​ឲ្យ​​​ប៉ូលិស ដែល​​​បាន​​​ដោះ​​​លែង​​​ពួក​​​គេ​​​ឲ្យ​​​មាន​​​សេរី​​​ភាព​​​វិញ​​​​​​តាម​​​បទ​​​បញ្ជា​​​​​​របស់​​​​​​អភិបាល​​​ខេត្ត​​​ ដែល​​​បាន​​​និយាយ​​​ថា ប្រទេស​​​ទាំងពីរ​​​​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​អនុញ្ញាតឲ្យ​​​ភាគី​​​ទាំង​​​សង​​​ខាង​​​នេសាទ​​​​​​នៅ​​​លើ​​​ផ្ទៃ​​​ទឹក​​​ណាមួយ​​​​​​ដែល​​​ជា​​​ព្រំដែន​​​សមុទ្រ​​​ដែល​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​​​​តិចតួច​​​​​​នៅ​​​ឡើយ។

លោក នាក់ សែន​​​ អាយុ​​​៤៨​​​ឆ្នាំ ជា​​​ប្រធាន​​​សហគមន៍​​​​​​ត្រើយ​​​កោះ បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ការ​​​ស្លាប់​​​របស់​​​អៃ យ៉ូប​​​ គឺ​​​គ្រាន់​​​តែ​​​ជា​​​ហេតុការណ៍ថ្មី​​​បំផុត​​​​​​ក្នុង​​​ប្រ​​​វត្តិ​​​យូរ​​​អង្វែង​​​​​​នៃ​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​​​​ជាមួយ​​​អ្នក​​​នេសាទ​​​វៀត​​​ណាម​​​ ហើយ​​​ថាលោក​​​អស់​​​សង្ឃឹម​​​​​​ចំពោះ​​​​​​ការ​​​អន្តរាគមន៍​​​ពី​​​អាជ្ញាធរ​​​កម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​

លោក សែន​​​ បាន​​​និយាយ​​​ដោយ​​​បង្ហាញ​​​ស្លាក​​​ស្នាម​​​​​​នៅ​​​លើ​​​ទ្រូង​​​គាត់​​​ដែល​​​គាត់​​​និយាយ​​​ថា​​​កើត​​​ឡើង​​​ដោយ​​​សារ​​​តែ​​​​​​ការវាយ​​​​​​ប្រហារ​​​បែបហ្នឹង​​​ថា “​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៦​​​​​​មក មាន​​​ប្រាំ​​​ករណី​​​​​​ហើយ​​​ដែល​​​ពួក​​​គេ​​​បុកពន្លិច​​​ទូក​​​យើង​​​។​​​ ពួក​​​គេ​​​ជា​​​រឿយៗ​​​​​​បំផ្លាញ​​​ទូក​​​យើងដោយ​​​​​​បើក​​​បំបុក ហើយ​​​អ្នក​​​នេសាទ​​​យើង​​​​​​ម្នាក់​​​​​​បាន​​​ខ្វាក់​​​ភ្នែក​​​ពេល​​​ពួកគេ​​​បាញ់​​​ចំពាម​​​កៅ​​​ស៊ូ​​​ដាក់”។​​​​​​​​​​​​

លោក សែន បាន​​​និយាយ​​​ថា “អ្នក​​​នេសាទ​​​វៀត​​​ណាម​​​ទាំង​​​នោះ​​​អូស​​​អួន​​​​​​ប្រវែង​​​៥០០​​​ម៉ែត្រ​​​​​​ដោយ​​​ប្រើ​​​ទូក​​​អូស​​​ពីរគ្រឿង។ ពួក​​​គេ​​​អូស​​​ត្រី​​​សមុទ្រ​​​បានទាំង​​​អស់​​​ ហើយ​​​យើង​​​មិន​​​អាច​​​ចូល​​​ទៅ​​​ក្នុង​​​តំបន់​​​នោះ​​​បាន​​​ទេ គឺ​​​ត្រូវ​​​គេ​​​វាយ​​​ហើយ។ ប្រសិន​​​បើ​​​យើង​​​ប្រើ​​​អួន​​​អូសធំៗ​​​​​​ គេ​​​នឹង​​​ចាប់​​​ខ្លួន​​​យើង។ ប៉ុន្តែ​​​វៀត​​​ណាមវិញ គេ​​​អនុញ្ញាតឲ្យ”។

នៅ​​​ពេល​​​ប្រាប់​​​ថា​​​​​​ប៉ូលិស​​​ចាត់ទុក​​​ការ​​​ស្លាប់​​​របស់​​​អៃ យ៉ូប​​​ ថាជាគ្រោះ​​​ថ្នាក់ ស្រាប់​​​តែ​​​លោក សែន​​​​​​ខឹង​​​ច្រឡោត​​​តោត​​​តូង។​​​​​​​​​​​​

ប្រធាន​​​សហគមន៍​​​​​​រូប​​​នេះ បាន​​​និយាយ​​​ថា “យើង​​​បាន​​​ឃើញ​​​សាក​​​សព។ ពួកគេ​​​​​​ប្រើ​​​ដែក​​​​​​បំពង់ទីប​​​បុក​​​ទ្រូង​​​គាត់។ មុខគាត់​​​ហាក់​​​ដូច​​​ជា​​​ត្រូវ​​​គេ​​​វាយ​​​នឹង​​​ប៉ែល​​​អ៊ីចឹង។ បំពង់​​​កគាត់​​​​​​ត្រូវ​​​គេ​​​វាយ​​​​​​ទាល់​​​តែ​​​បែក​​​គ្រាប់​​​ពោន​​​អស់​​​ ហើយ​​​មាន​​​ស្នាម​​​របួស​​​នៅ​​​លើ​​​ដៃ​​​​​​ដោយ​​​សារ​​​តែ​​​គាត់​​​ខំ​​​រង​​​”។

នៅ​​​ឯ​​​ស្ថានីយ​​​ប៉ូលិស​​​ក្រុង​​​កំពត​​​ដែល​​​ប្រ​​​ជា​​​នេសាទ​​​និយាយ​​​ថា ពួកគេ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ឃាតកម​​​្ម​​​ មន្ត្រី​​​មួយ​​​ចំនួន​​​បាន​​​បដិសេធ​​​មិន​​​បង្ហាញ​​​ឈ្មោះ ឬក៏​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ។​​​

មន្ត្រី​​​ម្នាក់​​​ឈ្មោះ​​​​​​ លោក កុល ណារុំ បាន​​​និយាយ​​​ថា មិន​​​មាន​​​ការ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទេ។

នៅស្នង​​​ការ​​​​​​ប៉ូលិស​​​ខេត្ត​​​ លោក​​​ ម៉ៅ ចន្ទមាធុរិទ្ធ ស្នង​​​ការ​​​រង​​​ខេត្ត​​​ ដែល​​​បាន​​​និយាយ​​​កាល​​​ពី​​​​​​ច័ន្ទ​​​ថា អៃ យ៉ូប​​​ ស្លាប់​​​ដោយ​​​សារ​​​តែ​​​ប៉ះ​​​ទង្គិច​​​នឹង​​​ទឹក​​​ បាន​​​អះ​​​អាង​​​កាល​​​​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា មាន​​​វិសាល​​​ភាព​​​តិចតួច​​​សម្រាប់​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ។

លោក​​​ស្នងការ​​​រង​​​រូប​​​នេះ ​​​បាន​​​និយាយ​​​​​​សំដៅ​​​លើ​​​លោក យ៉ូប​​​ថា​​​”មាន​​​តែ​​​អ្នក​​​បើក​​​ទូក​​​ម្នាក់​​​ប៉ុណ្ណោះ ​​​ដឹង​​​ថា​​​អ្វី​​​បាន​​​កើត​​​ឡើង”។ លោក ចន្ទមាធុរិទ្ធ​​​ បាន​​​និយាយ​​​ថា លោក​​​នឹង​​​ស៊ើប​​​អង្កេត​​​ នៅ​​​ពេល​​​ដែល​​​លោក​​​ទទួល​​​បាន​​​រូប​​​ថតនៃ​​​សាក​​​សពដែល​​​លោក​​​បាន​​​ស្នើ​​​សុំ​​​​​​ពី​​​ប៉ូលិស​​​ក្រុង។

លោក​​​ស្នងការ​​​រង​​​រូប​​​នេះ បាន​​​និយាយ​​​ថា “ខ្ញុំ​​​នឹង​​​ប្រឹង​​​អស់​​​ពី​​​សមត្ថភាព​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត”។

ចំពោះ​​​ការ​​​អះ​​​អាង​​​ថា អ្នក​​​នេសាទ​​​វៀត​​​ណាម​​​​​​ចូល​​​ក្នុង​​​ដែន​​​ទឹក​​​កម្ពុជា​​​ដោយ​​​គ្មាន​​​ទោស​​​ពៃរ៍​​​ លោក​​​ស្នងការ​​​រង​​​រូប​​​នេះ បាន​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​រឿង​​​នោះទេ។

លោក​​​ស្នងការ​​​រង​​​រូប​​​នេះ បាន​​​និយាយ​​​ថា “លោក​​​គួរ​​​តែ​​​និយាយ​​​ជាមួយ​​​​​​អភិបាល​​​ខេត្ត​​​កំពត​​​ ឬ​​​រដ្ឋ​​​បាល​​​ជល​​​ផល​​​ ពី​​​ព្រោះ​​​​​​ខ្ញុំ​​​គ្រាន់​​​តែ​​​ទទួល​​​បន្ទុក​​​[ប៉ូលិស​​​យុត្តិ​​​ធម៌​​​ប៉ុណ្ណោះ]”។​​​

លោក គុច វីរៈ នាយរង​​​​​​ខណ្ឌ​​​រដ្ឋបាល​​​ជល​​​ផល​​​ខេត្ត​​​កែប​​​និង​​​កំពត បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយទេ។

លោក ខូ​​​យ ឃុនហួរ​​​ អភិបាល​​​ខេត្ត​​​កំពត​​​ដែល​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​​​​បាន​​​និយាយ​​​ថា កម្ពុជា​​​និង​​​​​​វៀត​​​ណាម​​​​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ចែក​​​រំលែក​​​ដែន​​​ទឹក​​​តាម​​​ឆ្នេរ​​​សមុទ្រ​​​​​​នៃ​​​ខេត្ត​​​ទាំង​​​ពីរ​​​ បាន​​​​​​បញ្ជាក់បំភ្លឺ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​នោះ​​​​​​មិន​​​ផ្លូវ​​​ការ​​​ទេ។

លោក ឃុនហួរ បាន​​​និយាយ​​​ថា “យើង​​​មិន​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ចែក​​​រំលែក​​​​​ដែន​​​សមុទ្រ​​​ទេ។ យើង​​​គ្រាន់​​​តែ​​​​​​ទៅ​​​លក់គ្រឿង​​​សមុទ្រ​​​នៅ​​​ក្នុង​​​តំបន់​​​គេ [កោះ​​​ភូកុក]​​​​​​ហើយ​​​ពួក​​​គេ​​​ក៏ចូល​​​មក​​​តំបន់​​​របស់​​​យើងដែរ​​​ នេះ​​​ការ​​​ធម្មតា​​​ទេ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​​​អភិបាល​​​ខេត្ត​​​កំពត​​​ បាន​​​និយាយ​​​ពី​​​គោល​​​ជំហរ​​​របស់​​​លោក​​​ម្តង​​​ទៀត​​​ថា ការ​​​ស្លាប់​​​របស់​​​អៃ យ៉ូប​​​ គឺ”ការ​​​ស្លាប់​​​ដោយ​​​អចេតនា” ហើយ​​​និយាយ​​​ថា​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​​​​មិន​​​មាន​​​យុត្តាធិការ​​​​​​ ដើម្បី​​​ចាត់​​​វិធាន​​​ការ​​​​​​ប្រឆាំង​​​នឹង​​​អ្នក​​​នេសាទ​​​វៀត​​​ណាម​​​​​​ដែល​​​អូសទូកគូ​​​ឡើយ​​​។

លោក​​​អភិបាល​​​ខេត្ត​​​កំពត បាន​​​និយាយ​​​ថា “ច្បាប់​​​យើង​​​​​​មិន​​​​​​​​​ឲ្យ​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ប្រើ​​​ទូក​​​អូស​​​គូ​​​​​​​​​​​​​​​​​​ទេ ប៉ុន្តែ​​​​​​​​​យើង​​​​​​ក៏​​​គ្មាន​​​​​​​​​ច្បាប់​​​ត្រូវ​​​ហាម​​​ឃាត់​​​​​​​​​ជាតិគេ​​​​​​ផ្សេង​​​ទេ។ កាលណា​​​គេ​​​ចេញ​​​ចូល​​​ យើង​​​មិន​​​អាច​​​ឃាត់​​​​​​បាន​​​ទេ”៕​​​រើន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស