31 C
Phnom Penh

មន្ត្រី​អន្តោ​ប្រវេសន៍​​​​ជាន់​​​ខ្ពស់់​បដិសេធថា​មិន​បាន​ប្រព្រឹត្ត​អំពើពុករលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​ដោយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ (ACU) កាល​​​ពីម្សិល​មិញ បាន​​​ឲ្យ​​​ដឹង​​​ថា ស្នងការ​រង​ទទួល​បន្ទុក​ការ​ងារ​​​​អន្តោ​ប្រវេសន៍​​​នៃស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​​​​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ថា មិន​​​បាន​​​ពិនិត្យ​​​​​​មើល​​​បណ្តាញ​​​មន្ត្រី​​​ពុក​​​រលួយ​​​ដែល​​​តែង​​​តែ​​​ជំរិត​ទារប្រាក់​​​ពី​ជន​បរទេស​​​​ដែល​​​បើក​​​អាជីវកម្ម​​​ក្នុង​​​រាជ​​​ធានី​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ ដែល​​​និយាយ​​​លម្អិត​​​​​​​ពី​ការ​​​ចោទ​​​ប្រកាន់​​​លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី ​អ៊ុច សុធារ័ត្ន និង​​​រួម​​​ទាំង​​​ការ​​​សង្ខេប​​​ពី​​​ការ​​​បដិសេធ​​​​​​​​​របស់​​​គាត់ ចំពោះ​​​ការ​​​អះ​​​អាងទាំង​​​​នោះ​មិន​​​​​​បាន​​​លើក​​​ឡើង​​​ថា តើ​​​ ACU​​​ នឹង​​​សើុប​​​​​​អង្កេ​​​ត​​​ករណី​​​នេះ​​​ ​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ ​​​ហើយ​​​ក្រុម​​​មន្ត្រី​​​ក្នុង​​​​​​អង្គភាព​​​នេះ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។

ដោយ​​​លើក​​​ឡើង​​​ពី​​​ពាក្យ​​​បណ្តឹង​​​អនាមិក​​​​​​និង​​​គ្មាន​​​ចុះ​​​កាល​​​បរិច្ឆេទ​​​ដែល​​​ក៏​​​បាន​​​ចោទ​​​ប្រកាន់​​​រូប​​​លោក​​​​​​ពីបទ​​​បក្ខ​​​ពួក​​​និយម​​​ដែរ​​​នោះ​​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ដដែល​​​នេះ​​​បន្ត​​​ថា​ ក្រៅ​ពី​​​​​​​​ធ្វើ​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​បទ​​​ល្មើស​​​ ឧត្តម​​​សេនីយ៍​​​ត្រី ​​សុធារ័ត្ន បាន​​​បង្កើត​​​ “ស្នាក់ការ​​​​កណ្តាល​​​ដោះស្រាយ​​ក្រៅប្រព័ន្ធ​​​ដើម្បី​​​ជំរិត​​​ទារ​​​ប្រាក់​​​​​ពី​​​ជន​​​បរទេស” នៅ​​​ក្នុង​​​ការ​​ិយាល័យ​​​នគ​​​របាល​​​អន្តោ​ប្រវេសន៍​​​​​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ឲ្យ​​​ដឹង​​​ថា ឧត្តម​​​សេនីយ៍​​​រូប​​​នេះ​​​ ”បាន​​​បញ្ជា​​​ឲ្យ​​​មន្ត្រី​​​ដែលជា​បក្ខពួក​​​​​​របស់​​​ខ​​​្លួន​​​ដើរ​ប្រមូល​​​លុយ​តាម​បណ្តា​​​រោង​​​ចក្រ​សហគ្រាស​​ ស្ថាប័ន​​​ ឧស្សាហកម្ម​​​ភោជនីយដ្ឋាន ក្លឹប​​​ កន្លែង​​​​ម៉ាស្សា សាលា​​​រៀន​​​​​និង​​​គ្លីនិក ដែលមាន​ជន​​​បរទេស​​​ធ្វើ​​​អាជីវកម្ម”។

ដោយ​​​សង្ខេប​​​ពីការ​​​ឆ្លើយ​​​តប​​​របស់​​​ឧត្តម​​​សេនីយ៍​​​ត្រី សុធារ័ត្ន  ACU ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​គាត់​​​បាន​​​បដិសេធ​​​ការ​ចោទប្រកាន់​ទាំង​អស់​​​​មក​​​លើ​​​រូបគាត់​​​។

ឧត្តម​​​េសនីយ៍​​​រូប​​​េនះបាន​​​លើក​​​ឡើង​​​ថា ​​ស្នាក់ការ​​​​កណ្តាល​​​នេះ​​​បាន​បង្កើត​ឡើង​​​​កាល​​​ពី​​​ខែ​​​មិថុនា​​​​​​ ឆ្នាំ​​​២០១០ មុន​​​លោក​​​ចូល​​​​កាន់​​​​​​តំណែង​​​ជា​​​ស្នងការ​រង​ទទួលបន្ទុកការ​ងារ​​​​អន្តោ​ប្រវេសន៍​​​មក​ម៉្លេះ ហើយ​​​បាន​​​បដិសេធ​​​

ា មន្ត្រី​​​របស់​​​លោក​​​​​​មិន​​​បាន​​​បង្ខំ​ទារ​​​លុយ​ពី​​អ្នកណា​​​ទេ។

យោង​តាម​សេចក្តី​ថ្លែង​ការ​ណ៍នេះ​បាន​ឲ្យ​ដឹង​ថា ឧត្តម​​​សេនីយ៍​​​ត្រី សុធារ័ត្ន ក៏​​​បាន​​​បដិ​សេធ​​​ថា មិន​​​មាន​​​បក្ខ​​​ពួក​​​និយម​​​នៅ​​​ក្នុង​​​ការ​ិយា​ល័យ​​​​​​​ដែរ​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា “លោក អ៊ូច សុធារ័ត្ន បាន​​​បញ្ជាក់​​​ថា លោក​​​មក​​​កាន់​តំណែង​ជា​​​ស្នងការ​រងទទួល​​​បន្ទុក​​​អន្តោ​​ប្រវេសន៍​​​នៃស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​តែ​​​ម្នាក់​​​ឯង​​​ប៉ុណ្ណោះ មិន​​​បាន​​​យក​​​សាច់​​​ញាតិ​​​ ឬក្រុម​​​ណា​​​មក​​​ជាមួយ​​​ឡើយ​​​”។ គេ​​​មិន​​​អាច​​​ទាក​​​់ទង​​​ឧត្តម​​​សេនីយ៍​​​ត្រី សុធារ័ត្ន បាន​​​ទេ​​​​​កាល​​​ពី​​​ម្សិលមិញ។

ការ​​​ចាប់​​​ខ្លួន​​​មួយ​​​ក្នុង​​​​​​ចំណោម​​​ការ​​​ចាប់​​​ខ្លួន​​​ដ៏លេចធ្លោរបស់​​​ACU​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​គឺ​​​​​​ការ​​​ចាប់​​​ខ្លួន​​​​​​លោក ហ៊ី ណារិន អធិការ​​​នគរ​​​បាល​​​ខណ្ឌ​​​មាន​​​ជ័យ ដែល​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនា​គារ​​​១៨​​​ខែ​​​ពីបទ​​​កិប​​​កេង​​​ប្រាក់​​​ជាង​​​៦៧០.០០០​​​​​ដុល្លារ រយៈ​​​ពេល​​​ជិត​​​មួយ​​​ទស​​​វត្សរ៍​​​​​​អំឡុង​​​ពេល​​​លោក​​​កាន់​​​តួនាទី​​​នេ​​​ះ។

ប៉ុន្តែ ក្រៅ​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​មន្ត្រី​​​ទាំង​​​នោះ ក៏​​​មាន​​​ការ​​​​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​អំពើ​​​ពុក​​​រលួយអម​​​ដោយ​​​​លិខិត​​​​បដិសេធផង​​​ដែរ​​​ ដែល​​​ក្នុង​​​នោះACU       បាន​​​ បដិសេធ​​​មិន​​​​​និយាយ​​​ថា តើ​​​ខ្លួន​​​បន្ត​​​សើុប​​​អង្កេត​​​ បទ​​​ល្មើស​ ​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​៕​​​ សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស